Thursday, October 27, 2016

ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម

ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ត្រូវបានប្រកាសអោយប្រើប្រាស់ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦។
ដើម្បីជាជំនួយក្នុងការស្វែងយល់ពីច្បាប់នេះ សូមចុចលើឯកសារខាងក្រោមដើម្បីទុកអាន៖

ច្បាប់ស្តីគណនេយ្យ និងសវនកម្ម
Law on Accounting and Auditing

Wednesday, October 19, 2016

ទឹកចិត្តឪពុកចំពោះកូន

 ឪពុកហាត់ខ្លាំង តែមិនដែលបញ្ចេញអោយកូនឃើញ ព្រោះខ្លាចកូនបែកអារម្មណ៌ក្នុងការរៀនសូត្រ។

ឪពុកគ្មានប្រាក់ តែធ្វើជាមានប្រាក់ច្រើនហើយទិញអ្វីដែលកូនចង់បាន។

កូនមានអាយុតិចនៅឡើយ ឯឪពុកមានអាយុច្រើនហើយ ហើយស្លាប់ពេលណាក៏មិនដឹង។ ដូចនេះ មានន័យតស៊ូមិនខ្លាចស្លាប់ ដើម្បីអោយកូនរស់មានសេចក្តីសុខដូចគេ។​






Tuesday, October 18, 2016

បំណុលលើការធានាទំនិញជូនអតិថិជន

http://mvattanacpheap.blogspot.com/#

Provision គឺ​ជាបំណុលដែលកើតចេញពីពេលវេលា ឫចំនួនទឹកប្រាក់មិនច្បាស់លាស់។
ក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនលក់រាយ ជាញឹកញាប់ផ្តល់ការធានា (Warranty)ដល់អតិថិជន។ នេះបង្កើតជាបំណុលមួយដែលគេហៅថា Warranty Provisions
បំណុលលើការធានា (Warranty Provision) ត្រូវកត់ត្រានៅពេលលក់ មិនមែនកត់ត្រានៅពេលជួសជុល ឫដូរផលិតផលអោយអតិថិជននេះទេ។​ ប្រសិនបើក្រុមហ៊ុនកត់ត្រាការធានាជូនអតិថិជន ជាចំណាយរដ្ឋបាល (Administrative Expenses) នោះ៖

ការកត់ត្រាសំរាប់ការកើនឡើង Warranty Provision គឺ៖




Dr Administrative Expenses X

Cr Warranty Provision X


ហើយការកត់ត្រាការថយចុះ Warranty Provision គឺ់៖

Dr Warranty Provision X

Cr Administrative Expenses X

អ្នកម្តាយទាំងអស់ សូមប្រុងប្រយ័ត្នផង

ទោះជារវល់ នឿយហត់ ប្រញាប់យ៉ាងណាក៏ដោយ សូមអ្នកម្តាយគ្រប់រួបមេត្តាប្រុងប្រយ័ត្នផងចំពោះកូនជាទីស្រឡាញ់របស់អ្នក។ រឿងបែបនេះ អាចកើតឡើងគ្រប់ពេល។ សូមមើលអាអូនតូចមុនគេ មុននឹងមើលអ្វីផ្សេងទៀត! Take Care!

ទាញយកទុកតុកត្តាឡូយៗពី YouTube សំរាប់កូនលោកអ្នក

Friday, October 14, 2016

វិធីកាត់បន្ថយផលអាក្រក់ពីម៉ាស៊ីនត្រជាក់

១. កាត់បន្ថយការនៅក្នុងម៉ាស៊ីនត្រជាក់ ប្រសិនអ្នកនៅក្នុងកន្លែងធ្វើការម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ អ្នកមិនគួរមកផ្ទះវិញប្រើម៉ាស៊ីនត្រជាក់ទេ ពោលគឺ អ្នកគួរប្រើវានៅពេលគេងបានហើយ ហើយបើអាចជៀសប្រើវានៅផ្ទះបានគឺរឹតតែល្អ។

២. កុំអោយត្រជាក់ខ្លាំងពេក នៅពេលអ្នកចេញទៅហូបបាយពេលថ្ងៃត្រង់ ពីកន្លែងត្រជាក់ខ្លាំង ទៅខាងក្រៅដែលក្តៅខ្លាំង នោះនឹងអាចធ្វើអោយអ្នកមានជំងឺសន្លាក់នាពេលអនាគត។

៣. ហូបទឹក អ្នកគួរហូបទឹកខ្លះ ដើម្បីអោយស្បែកអ្នកសើម មិនស្ងួត។ សូមកុំហូបទឹកច្រើនពេក ព្រោះអ្នកអាចត្រូវការបន្ទប់ទឹកញឹកញាប់ដែលរំខានដល់ការគេងរបស់អ្នក។

៤. ដាក់ទឹកមួយចាននៅក្នុងបន្ទប់ ការដាក់ទឹកមួយចាននៅក្នុងបន្ទប់ ជួយអោយបន្ទប់អាចរក្សាភាពសំណើមបាន។ ជាចុងក្រោយ អ្នកគួរយកចិត្តទុកដាក់ថែទាំសុខភាពស្បែករបស់អ្នកនៅពេលអ្នកប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។ ការប្រើម៉ាស៊ីនត្រជាក់ច្រើនពេក នឹងធ្វើអោយស្បែកអ្នកស្ងួត និងមិនស្អាត។ ជាលទ្ធផល អ្នកអាចត្រូវបានមើលទៅ ចាស់មុនអាយុ។