Friday, June 2, 2017

អ្នកទើបតែបញ្ចប់បរិញ្ញាបត្រ គួររៀនបន្ថែមជំនាញបីទៀតដើម្បីបង្កើនឱកាសការងារ


វាជាការបង្កើតឱកាសការងារ​ នៅពេលអ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ប៉ុន្តែដើម្បីបង្កើនឱកាសការងារ អ្នកគួរពិចារណាលើជំនាញ៣បន្ថែមទៀត ដើម្បីអ្នកអាចនឹងឆាប់ទទួលបានការងារ។

១. ជំនាញកុំព្យូទ័រ

អ្នកត្រូវជាក់ច្បាស់ថា យ៉ាងហោចណាស់អ្នកក៏អាចប្រើប្រាស់កម្មវិធីដូចជា Microsoft Word, Excel បានយ៉ាងស្ទាត់ជំនាញ។ បន្ថែមលើសនេះទៀត អ្នកត្រូវចេះប្រើប្រាស់ អីុនធឺណេត អីុម៉ែល ប្រព័ន្ធសង្គមមួយចំនួនដែលមានដូចជា Facebook, WeChat, Line ​ដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីផ្សព្វផ្សាយពីផលិតផល ឫព័ត៌មានលម្អិតរបស់ខ្លួន។ ប្រសិនបើការងារអនាគតរបស់អ្នក គឺជាគណនេយ្យករ នោះអ្នកត្រូវរៀនកម្មវិធីគណនេយ្យកុំព្យូទ័រដែលមានដូចជា QuickBook, Peachtree ។ល។



 ២. ជំនាញទំនាក់ទំនង
មិនថាអ្នករៀនពូកែប៉ុណ្ណាទេ ប្រសិនបើអ្នកមិនពូកែទំនាក់ទំនងទេ អ្នកអាចនឹងមិនមានឱកាសច្រើនសំរាប់ខ្លួនឯង។ ទំនាក់ទំនងល្អធ្វើអោយអ្នកដទៃចូលចិត្តអ្នក បង្កើតឱកាសអោយអ្នក និងធ្វើអោយអ្នកដទៃទទួលស្គាល់សមត្ថភាពរបស់អ្នក។ ម៉្យាងវិញទៀត ទំនាក់ទំនងល្អនឹងជួយអ្នកទទួលបានជោគជ័យនៅពេលសម្ភាសន៏ការងារ។

អង្គភាពឫក្រុមហ៊ុន តំណាងអោយការងារជាក្រុម​



៣. ជំនាញផ្សេងទៀតដែលអាចអោយអ្នកយល់ពីការអនុវត្តជាក់ស្តែង

ការបំប៉នបន្ថែមលើចំណេះដឹងដែលមានស្រាប់ អាចជួយអោយអ្នកស្វែងយល់ពីការអនុវត្តជាក់ស្តែងពីការងារដែលអ្នកកំពុងស្វែងរក។ តើអ្នកអាចទទួលបានជំនាញប្រភេទនេះពីណាមក? អ្នកអាចចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗដោយវាគ្មិនដែលមានបទពិសោធន៌ជាក់ស្តែង ឫអ្នកអាចចូលបំរើការជាអ្នកហាត់ការ (intern) ឫ ជាអ្នកស្ម័គ្រចិត្ត (Volunteers) នៅតាមក្រុមហ៊ុននានា។ ការធ្វើបែបនេះ នឹងបង្កើនឱកាសដែលក្រុមហ៊ុនទទួលយកអ្នកមកធ្វើការជាបុគ្គលិកនៅពេលសម្ភាសន៌ការងារ ពីព្រោះ នៅពេលកំពុងសម្ភាសន៌ការងារ អ្នកអាចនិយាយបានពីរបៀបធ្វើការជាក់ស្តែង បើទោះបីជាអ្នកមិនមានបទពិសោធន៌ជាក់ស្តែង ឫបទពិសោធន៌ជាក់ស្តែងតិចតួចក៏ដោយ ដោយសារក្រុមហ៊ុនដែលសម្ភាសន៌អ្នកយល់ថា អ្នកជាមនុស្សដែលក្រុមហ៊ុនអាចបណ្តុះអោយចេះធ្វើការបានលឿន។
ដោយ៖ កូនខ្មែរ

សូមផ្តល់មតិយោបល់លោកអ្នកចំពោះអត្តបទខាងលើ ដោយសរសេរមតិលោកអ្នកក្នុងប្រអប់ Comments ខាងក្រោម។ សូមអរគុណ។  

ចែករំលែកក្តីស្រឡាញ់ជាមួយ Power+

No comments:

Post a Comment