ឥន្រ្ទី ជាកំពូលសត្វនៅលើវេហា។
យើងអាចធ្វើខ្លួនយើងអោយប្រៀបដូចជាសត្វឥន្ទ្រីដើម្បីទទួលបានភាពជោគជ័យ៖
១. ឥន្រ្ទីមានចក្ខុមុតស្រួច។ នេះមានន័យថា យើងត្រូវបង្កើតចក្ខុវិស័យអោយមុតស្រួចដូចសត្វឥន្រ្ទី ហើយកុំបោះបង់ចោលចក្ខុវិស័យនោះ បើទោះបីជាយេើងជួបឩបសគ្គខ្លាំងយ៉ាងណាក៏ដោយ។
២. ឥន្រ្ទី សុីសាច់ស្រស់ មិនសុីសាច់សល់។ នេះមានន័យថា យើងមិនត្រូវគិតពីរឿងអតីតកាលទេ យើងត្រូវសម្លឹងមើលទៅមុខដោយរកឱកាសថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងទៅមុខទៀត។
៣.ឥន្រ្ទីចូលចិត្តខ្យល់ព្យុះ។ នេះមានន័យថា យើងមិនត្រូវខ្លាច ឫចុះញ៉មបញ្ហាទេ យើងត្រូវរកឱកាសនៅក្នុងបញ្ហាដើម្បីទាញប្រយោជន៌ពីបញ្ហាមកវិញ។
៤. ឥន្រ្ទីចូលចិត្តធ្វើតេស្តសិន មុននឹងរើសដៃគូ។ នេះមានន័យថា មិនថាជីវិតអាពាហ៌ពិពាហ៌ ជីវិតការងារ ឫ កិច្ចការរកសុីទេ អ្នកគួរធ្វើតេស្តសិន មុននឹងសំរេចជ្រើសរើសយកដៃគូរមករួមរស់ជាមួយ ឫមកធ្វើការជាមួយ។
៥. ឥន្រ្ទី ហោះម្នាក់ឯង និងក្នុងកំពស់យ៉ាងខ្ពស់។ នេះមានន័យថា យើងត្រូវនៅអោយឆ្ងាយពីមនុស្សចិត្តចង្អៀតចង្អល់ ប៉ុន្តែត្រូវរក្សាអ្នកល្អៗដែលនៅជុំវិញខ្លួន។
ដោយ៖ស្មោះត្រង់ជោគជ័យ
No comments:
Post a Comment