កំពុងពិបាកចិត្តមែនអត់? សូមរៀនគិតតាមខ្ញុំ
ដើម្បីបន្ថយភាពតានតឹងរបស់អ្នក!
ប្រសិនបើអ្នកប្រឹងធ្វើការងារ ឫរកស៊ី ម៉ាទំហឹងហើយ នៅតែមិនទាន់ឃើញមានលទ្ធផលជាដុំកំភួនទៀត
សូមគិតថាពេលវេលាមិនទាន់អំណោយផលដល់អ្នក ហើយសូមកុំគិតថាអ្នកលំបាកតោកយ៉ាកបែបនេះ
គឺបណ្តាលមកពីព្រហ្មលិខិត។ សូមគិតលេងៗតាមខ្ញុំថា អ្នកមិនដែលទទួលបានលិខិតពីតាព្រហ្មផង
ហេតុអ្វីជីវិតរបស់អ្នកត្រូវកំណត់ដោយព្រហ្មលិខិត! គ្មានផ្លូវទេ អាក្អូន!
ចែករំលែកក្តីស្រឡាញ់ជាមួយ Power Plus |
អ្នកត្រូវតែគិតថា អោយតែអ្នកនៅតែប្រឹង មិនអស់សង្ឃឹម
ហើយជឿជាក់លើខ្លួនឯង អ្នកនឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលបានប៉ង។
ប៉ុន្តែទន្ទឹងនឹងការគិតល្អៗបែបនេះ អ្នកត្រូវស្វែងរកមនុស្សល្អៗអោយបានកាន់តែច្រើនមកនៅជុំវិញខ្លួនអ្នកដើម្បីជួយបណ្តុះការគិតល្អៗសំរាប់ជីវិតរបស់អ្នក។
សូមចងចាំថា មនុស្សល្អ គឺ គិតល្អ ធ្វើល្អ ហើយបើអ្នកនៅក្បែរពួកគេ
អំពើល្អរបស់ពួកគេនឹងឆ្លងមកដល់អ្នក។
ដឹងហើយនៅ? ឈប់ពិបាកចិត្តទៀតទៅ!
ដោយ៖ សុភាពជោគជ័យ
សូមផ្តល់មតិយោបល់លោកអ្នកចំពោះអត្តបទខាងលើ ដោយសរសេរមតិលោកអ្នកក្នុងប្រអប់ Comments ខាងក្រោម។ សូមអរគុណ។
Train People to be Genius of Accounting and Finance
No comments:
Post a Comment