Friday, October 14, 2016

វិធីកាត់បន្ថយផលអាក្រក់ពីម៉ាស៊ីនត្រជាក់

១. កាត់បន្ថយការនៅក្នុងម៉ាស៊ីនត្រជាក់ ប្រសិនអ្នកនៅក្នុងកន្លែងធ្វើការម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ អ្នកមិនគួរមកផ្ទះវិញប្រើម៉ាស៊ីនត្រជាក់ទេ ពោលគឺ អ្នកគួរប្រើវានៅពេលគេងបានហើយ ហើយបើអាចជៀសប្រើវានៅផ្ទះបានគឺរឹតតែល្អ។

២. កុំអោយត្រជាក់ខ្លាំងពេក នៅពេលអ្នកចេញទៅហូបបាយពេលថ្ងៃត្រង់ ពីកន្លែងត្រជាក់ខ្លាំង ទៅខាងក្រៅដែលក្តៅខ្លាំង នោះនឹងអាចធ្វើអោយអ្នកមានជំងឺសន្លាក់នាពេលអនាគត។

៣. ហូបទឹក អ្នកគួរហូបទឹកខ្លះ ដើម្បីអោយស្បែកអ្នកសើម មិនស្ងួត។ សូមកុំហូបទឹកច្រើនពេក ព្រោះអ្នកអាចត្រូវការបន្ទប់ទឹកញឹកញាប់ដែលរំខានដល់ការគេងរបស់អ្នក។

៤. ដាក់ទឹកមួយចាននៅក្នុងបន្ទប់ ការដាក់ទឹកមួយចាននៅក្នុងបន្ទប់ ជួយអោយបន្ទប់អាចរក្សាភាពសំណើមបាន។ ជាចុងក្រោយ អ្នកគួរយកចិត្តទុកដាក់ថែទាំសុខភាពស្បែករបស់អ្នកនៅពេលអ្នកប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។ ការប្រើម៉ាស៊ីនត្រជាក់ច្រើនពេក នឹងធ្វើអោយស្បែកអ្នកស្ងួត និងមិនស្អាត។ ជាលទ្ធផល អ្នកអាចត្រូវបានមើលទៅ ចាស់មុនអាយុ។

No comments:

Post a Comment