Monday, June 12, 2017

មានដឹងអត់ថា សាំងហ្គាពួរ មាន ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CPIB)?

យោងតាមកាសែត Straight Times របស់ សាំងហ្គាពួរ ចេញថ្ងៃពុធ ទី ៧ ខែមិថុនា ឆ្នាំ២០១៧  នាយករដ្ឋមន្រ្តីសាំងហ្គាពួរ លោក Lee Hsien loong បានមានប្រសាសន៌ថា ប្រជាជនសាំងហ្គាពួរទាំងអស់ មានតួនាទីយ៉ាងសំខាន់ក្នុងការធានាថា  អំពើពុករលួយ នឹងមិនអាចក្លាយទៅជា ទម្លាប់សង្គម បានទេ។

Corrupt Practices Investigation Bureau (Wikipedia)

 ​​ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (Corrupt Practices Investigation Bureau) មានទីតាំងនៅផ្លូវ Whitley។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CPIB) បានធ្វើការស៊ើបអង្កេតលើករណីពុករលួយចំនួន ១១៨ ករណី កាលពីឆ្នាំទៅ។

ប្រទេសសាំងហ្គាពួរ ត្រូវបានចាត់ថ្នាក់ជា ប្រទេសលំដាប់ទី៧ ដែលមានអំពើពុករលួយតិចជាងគេលើពិភពលោក កាលពីឆ្នាំទៅ បើយោងតាមអង្គការតម្លាភាពអន្តរជាតិ (Transparency International)។​

ដោយ៖ កូនខ្មែរ

ចែករំលែកក្តីស្រឡាញ់ជាមួយ Power+




No comments:

Post a Comment