Tuesday, May 9, 2017

ស្វែងយល់ជាសង្ខេបពី IAS 2 Inventories


សន្និធិ (Inventories) អាចជាទំនិញដែលទិញទុកសំរាប់លក់ សំរាប់ក្រុមហ៊ុនទិញលក់ទំនិញ។ សំរាប់ក្រុមហ៊ុនផលិតកម្ម សន្និធិមានដូចជា៖ វត្ថុធាតុដើម ផលិតផលកំពុងដំណើរការ ផលិតផលសំរេច។

សំរាប់ស្តង់ដាគណនេយ្យអន្តរជាតិ៖
សន្និធិដើមគ្រា សំដៅដល់ Opening Inventories (ដែលយើងនិយមប្រើពាក្យ Beginning Inventories)
សន្និធិចុងគ្រា សំដៅដល់ Closing Inventories (ដែលយើងនិយមប្រើពាក្យ Ending Inventories)

​យោងតាម IAS 2 Inventories ចំណាយខាងក្រោមនេះ ត្រូវចាត់ទុកជាថ្លៃដើមសន្និធិ៖

- ថ្លៃដើមនៃការទិញដែលមានដូចជា ទំនិញ ឫ វត្ថុធាតុដើម
-ចំណាយពន្ធគយ ។ល។
- ចំណាយកំលាំងពលកម្ម និងចំណាយផ្សេងទៀតដែលពាក់ព័ន្ធនឹងការផលិត
- ចំណាយផ្សេងៗទៀតដែលមានដូចជា ការឌីហ្សាញ ។ល។

ចំណាយខាងក្រោមនេះ មិនចាត់ទុកជាថ្លៃដើមសន្និធិ៖
- ចំណាយរដ្ឋបាលសុទ្ធសាធ
- ចំណាយលើការស្តុកទុកសន្និធិ
- ចំណាយលើការខាតបង់មិនប្រក្រតី

សូមចងចាំថា  IAS 2 Inventories មិនអនុញ្ញាត្តអោយប្រើ វិធីសាស្រ្ត LIFO (Last In First Out) ទេ។ ដូចនេះ គេអាចប្រើ FIFO (First In First Out), Weighted Average Cost, Actual Cost។

សូមកំណត់ចំណាំថា First In First Out (FIFO) សន្មតថា ទំនិញទិញចូលមុនគេ ត្រូវលក់ចេញមុនគេ។ 
ឩទាហរណ៌ក្រុមហ៊ុន 
ទិញទំនិញចំនួន 100 ឯកតា @ $12 នៅថ្ងៃទី ០២​
 ទិញទំនិញចំនួន 50 ឯកតា @ $10 នៅថ្ងៃទី ១០ 
ក្រុមហ៊ុនបានលក់ទំនិញចំនួន 20 ឯកតា នៅថ្ងៃទី ២២ 

ដើម្បីកំណត់ថ្លៃទំនិញដែលបានលក់ (Cost of Sales)  ក្រុមហ៊ុនតាមវិធីសាស្រ្តFIFOសន្មត ថា ទំនិញ20 ឯកតាដែលបានលក់ នៅថ្ងៃទី ២២ មានថ្លៃដើម $12 ក្នុង១ឯកតា(ទិញចូលមុន សន្មតថាលក់ចេញមុន) បើទោះបីជាបុគ្គលិកជាក់ស្តែងបានយកទំនិញដែលបានទិញចូលនៅថ្ងៃទី ១០ដែលមានថ្លៃដើម $10 ក្នុង១ឯកតា ទៅលក់អោយអតិថិជនក៏ដោយ។ 

IAS 2 Inventories ប្រើវីធីសាស្រ្ត Lower of Cost or Net Realisable Value (NRV) ដើម្បីកំណត់តម្លៃ សន្និធិចុងគ្រា (Closing Inventories) សំរាប់រាយការណ៌ក្នុងតារាងតុល្យការ (Statement of Financial Position)។​

Net Realisable Value = តម្លៃទទួលបានពីការលក់ - ចំណាយលើការធ្វើអោយសន្និធិអាចលក់បាន



No comments:

Post a Comment