Showing posts with label គន្លឹះជោគជ័យ. Show all posts
Showing posts with label គន្លឹះជោគជ័យ. Show all posts

Sunday, May 27, 2018

ត្រូវចំណាយពេលខ្លះក្នុងការរៀបយុទ្ធសាស្រ្ត ប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែដែលជោគជ័យ

Image result for យុទ្ធសាស្រ្ត
 មនុស្សគ្រប់រូបតែងតែប្រឹងប្រែងខ្លាំងដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួន ដើម្បីអោយខ្លួនពូកែជាងអ្នកដ៏ទៃ។ នេះជារឿងល្អប្រសើរមួយរបស់អ្នក។ ប៉ុន្តែអ្នកត្រូវស្វែងយល់បន្ថែមថា ត្រឹមតែមានជំនាញសម្ថភាពពូកែតែមួយមុខ ក៏មិនប្រាកដធ្វើអោយអ្នកជោគជ័យក្នុងការងារ ឬជីវិតបានដែរ។ ឧទាហរណ៌ អ្នកមិនមានទំនាក់ទំនងល្អជាមួយអ្នកដែលនៅជុំវិញខ្លួ​ន ឬអ្នកមិនស្គាល់សាវតាច្បាស់លាស់របស់អ្នកដែលអ្នកធ្វើការជាមួយ នោះទោះបីជាអ្នកមានសម្ថភាពជំនាញខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកប្រហែលជាមិនអាចសម្រេចការងារជាក្រុមណាមួយបានដែរ។
Image result for Strategy

ដូចនេះប្រសិនបើអ្នកមានសម្ថភាពជំនាញខ្លាំងហើយ  នោះវាជាចំនុចខ្លាំងរបស់អ្នកដែលចាត់ទុកបានថាជាអ្នកពូកែ ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែដែលជោគជ័យ អ្នកត្រូវចំណាយពេលខ្លះរៀបចំយុទ្ធសាស្រ្តដើម្បីបង្កើនភាពខ្លាំងរបស់អ្នក។

១. យុទ្ធសាស្រ្តទំនាក់ទំនង
Image result for communication
អ្នកត្រូវយល់ថា​បង្កើនមិត្ត គឺប្រសើរជាងបង្កើនសត្រូវ។ អ្នកត្រូវមានភាពរួសរាយ និងប្រាស្រ័យល្អជាមួយមនុស្សគ្រប់លំដាប់ថ្នាក់។ អ្នកមិនត្រូវមើលងាយមនុស្ស និងមិនត្រូវឆាប់វាយតម្លៃមនុស្ស ដោយត្រឹមតែមើលគេតែសំបកក្រៅ។​ អ្នកត្រូវចេះផ្តល់សេចក្តីគោរពស្រលាញ់ចំពោះអ្នកដទៃ។​ ជាពិសេស អ្នកត្រូវចំណាយពេលច្រើនជាមួយអ្នកដែលអាចជួយអ្នកសម្រេចកិច្ចការ និងគោលបំណងរបស់អ្នក។​

២. យុទ្ធសាស្រ្តមើលមនុស្ស
អ្នកត្រូវចំណាយពេលស្វែងយល់ពីប្រភេទមនុស្សដែលអ្នកកំពុងធ្វើការជាមួយ។​ ចំនុចដែលអ្នកត្រូវមើលលើមនុស្សមានដូចជា៖


សន្តានចិត្ត
មាយាទ
របៀបរបបធ្វើការ និងរស់នៅ
ផ្នត់គំនិត
ប្រភេទមនុស្សដែលពួកគេចូលចិត្តដើរជាមួយ

ប្រសិនបើអ្នកអាចចាប់ចំនុចបានថាគេជាមនុស្សប្រភេទអ្វីហើយ នោះអ្នកនឹងមានភាពងាយស្រួលក្នុងការធ្វើការជាមួយពួកគេ។

៣. យុទ្ធសាស្រ្តការងារ

អ្នកត្រូវចំណាយពេលរៀបផែនការការងារមុនពេលអ្នកចូលគេង ឬយ៉ាងហោយណាស់ពេលព្រឹកព្រលឹមមុនពេលចូលធ្វើការ។ ការធ្វើបែបនេះ នឹងអាចជួយអោយអ្នកយល់ច្បាស់ពីការងារ និងដឹងច្បាស់ថាតើនៅថ្ងៃនេះអ្នកត្រូវចំណាយពេលធ្វើអ្វីខ្លះ?

https://www.facebook.com/ProfessionalRichClub/
Train People to be Professionals



ដោយ៖កូនខ្មែរ





Thursday, September 7, 2017

ចំណេះដឹងមួយចំនួនដែលអ្នកមិនដែលរៀននៅសាលា






ការលើកទឹកចិត្តដល់ខ្លួនឯង


មនុស្សម្នាក់ៗតែងតែប្រព្រឹត្តនូវកំហុសឆ្គងដោយមិនបានតាំងចិត្ត មិនបានប្រុងប្រយ័ត្ន ឫ ដោយ ការធ្វេសប្រហែស។ ទោះបីជាយើងបានប្រ​ព្រឹត្ត​នូវកំហុសក៏ដោយក៏យើងមិនគួរ បន្ទោសខ្លួនឯង ដែរ យើងត្រូវចេះលើកទឹកចិត្តដល់ខ្លួនឯង ត្រូវចេះយកកំហុសឆ្គងទាំងនោះ មកធ្វើជាមេរៀនយក វាមកសិក្សា ដើម្បីកុំអោយយើងដើរទៅរកវាម្ដងទៀត។



 ការទំនាក់ទំនងជាមួយមនុស្សថ្មីៗ
មនុស្ស​ម្នាក់ៗ​មានលក្ខណៈខុសៗគ្នាទាំងអារម្មណ៍ ចិត្ត​គំនិត​ សំដី ឥរិយាបទ។​ម្ចាស់ក្រុមហ៊ុន​​គេ ចង់បាននូវបុគ្គលិក​ដែល​មានការទំនាក់ទំនងល្អជាមួយមនុស្ស​គ្រប់ប្រភេទ​។​ដែល នេះ វាជា ផ្នែក មួយដែល​ធ្វើឲ្យយើង​ជោគជ័យ​ក្នុង​ការងារជាពិសេស ក្នុងការរកស៊ី។

·   ​​​  ការយកចិត្តទុកដាក់​
ការយកចិត្តទុកដាក់ក្នុងការធ្វើការមិនថាតូចឫធំ ជាកត្តាសំខាន់ជំរុញឲ្យការងាររបស់ អ្នកទទួល បាន ជោគជ័យ។ វាធ្វើអោយយើងមានភាពហ្មត់ចត់ក្នុងការងារ ធ្វើការងារបានល្អទទួលបាន លទ្ធផល ល្អ និងជោគជ័យនៅថ្ងៃអនាគត។
The more you appreciate what you have, the more you get.

  
·        ការអនុវត្តន៍ជាក់ស្ដែង
ការអនុវត្តន៍ជាក់ស្ដែងវាប្រសើរជាង​ទ្រឹស្ដី។ ទ្រឹស្ដីអាចធ្វើអោយអ្នកទទួលបាននូវ​ចំណេះដឹង​ ក៏​ប៉ុន្តែនៅពេលដែលយើងអនុវត្តន៍ការងារយើងនឹងប្រឈមមុខទៅនឹងបញ្ហាផ្សេងៗ​​ដែល​ត្រូវ​ដោះ​ស្រាយ ​ដែលបញ្ហាទាំងនោះមិនមានក្នុងទ្រឹស្ដីទេ។ដូចនេះ​ការអនុវត្តន៍​វាមានសារៈ​សំខាន់​ព្រោះ​វាធ្វើឲ្យយើង​ជួប​បញ្ហានិងវិធីដោះស្រាយ ថ្មី​ៗ ប្លែកៗ ​ជាច្រើន។
    








  ដោយ៖ SMV Team