Tuesday, November 1, 2016

សូមប្រុងប្រយ័ត្នចំពោះមនុស្សដែលអ្នកមិនស្គាល់

នៅពេលអ្នកឃើញជនចំលែកធ្វើជាសួរអ្នក អ្នកត្រូវប្រុងប្រយ័ត្នគ្រប់ពេល ពីព្រោះពួកគេអាចឆ្លៀតឪកាសគេងចំណេញពីអ្នក ឫធ្វើបាបអ្នកគ្រប់ពេល។​ នៅពេលអ្នកជួបជនចំលែក អ្នកអាចអនុវត្តយុទ្ធសាស្រ្តដូចខាងក្រោម៖

១. កុំនិយាយច្រើនពេក ឫយូរពេកជាមួយជនចំលែក
២. កុំឈរ ឫនៅជិតជនចំលែកពេក ពោលគឺនៅរាងឆ្ងាយពីពួកគេ
៣. ចង្អុលបង្ហាញជនចំលែកដែលរំខានអ្នក​ទៅកាន់បុស្ត៍ប៉ូលីសដែលនៅកៀកកន្លែងកើតហេតុ
៤. កត់ ឫថតទុកលេខឡាន ឫលេខម៉ូតូរបស់ជនចំលែក
៥. ដើរ ឫ រត់ចេញភ្លាមៗពីកន្លែងកើតហេតុ
៦. ត្រូវមើលជំុវិញខ្លួន នៅពេលអ្នកប្រើប្រាស់ទូរ ATM ឫធ្វើអ្វីមួយដែលសំខាន់នៅកន្លែងសាធារណៈ

អ្នកអាចប្រើវិធីផ្សេងពីចំនុចខាងលើ ពោលគឺទៅតាមស្ថានភាពជាក់ស្តែង។ សូមមើលវីដេអូខាងក្រោម៖






No comments:

Post a Comment