Friday, December 9, 2016

៥យ៉ាងដែលមានសារៈសំខាន់ជាងលុយ

.ពេលវេលា  
ពេលវេលាគឺជាមាសប្រាក់គឺនៅពេលដែលអ្នកអាចរក្សាតម្លៃរបស់ពេលវេលាបាន ដោយមិនអោយខ្ជះខ្ជាយនិងកន្លងហួសទៅដោយអត់ប្រយោជន៏៕ ហើយនៅពេលដែលអ្នកចេះប្រើប្រាស់ពេលវេលាដើម្បីវិនិយោគទៅលើអ្វីមួយដែលអ្នកគិតថាមាន គុណតម្លៃនៅក្នុងទីផ្សារ ដើម្បីបង្កើតបានប្រាក់ចំណេញ។ នៅពេលនោះហើយដែលអ្នកចាត់ទុកពេលវេលាជាដើមទុន របស់អ្នក។
២ .ភាពទាល់ច្រក
ភាពទាល់ច្រកអាចជាកម្លាំងមហាសាលដែលអាចធ្វើអោយមនុស្សធ្វើអ្វីបានគ្រប់យ៉ាង នៅពេលដែលអ្នកនិយាយថា «ខ្ញុំដាច់ខាតត្រូវតែធ្វើវា» ។ ឧទាហរណ៏នៅពេលដែលអ្នកឃ្លានអ្នកអាចនឹងធ្វើការងារអ្វីក៏បានដែលអ្នកអាចធ្វើបាន ដើម្បីបំពេញនូវសេចក្តីស្រេកឃ្លាននោះ។ ហើយវាក៏ជំរុញអោយអ្នកអាចធ្វើការនោះនៅកន្លែងណាមួយ​ក៏បាន។
៣ .ការតាំងចិត្ត
ដំបូងអ្នកនិយាយថា«ខ្ញុំចាំបាច់ត្រូវតែស្វែងរកអតិថិជនម្នាក់» បន្ទាប់មក អ្នកនិយាយថា « ខ្ញុំត្រូវតែស្វែងរកអោយបានអតិថិជនម្នាក់នៅថ្ងៃនេះ​» ។វាប្រាកដច្បាស់ណាស់ថាអ្នកពិតជារកបានអតិថិជនម្នាក់មែន ក៏ព្រោះតែអ្នកបានតាំងចិត្តរួចហើយដែលនាំអ្នកទៅរកភាពជោគជ័យ៕

៤ .សេចក្តីក្លាហាន
បើអ្នកមានត្រឹមតែ១ដុល្លាតែពោរពេញទៅដោយសេចក្តីក្លាហាន អាចនិយាយថា អ្នកអាចមានអនាគតមួយដ៏ភ្លឺស្វាង ព្រោះ​មនុស្សអាចធ្វើនូវរឿងមួយដែលមិនគួរអោយជឿរឺនឹកស្មានដល់​ ក៏ព្រោះដោយសារតែសេចក្តីក្លាហាន។ ​
សេចក្តីក្លាហានអាចកើតមានគ្រប់កាលៈទេសៈទាំងអស់។

៥.ភាពប៉ិនប្រសប់
ហេតុផលដែលអាចធ្វើអោយអ្នកក្លាយជាសេដ្ឋីនៅថ្ងៃនេះព្រោះតែភាពប៉ិនប្រសប់របស់អ្នកព្រោះថាអ្នក បានប្រើប្រាស់​ខួរក្បាលអ្នកសម្រាប់ធ្វើការ។  
វាអាចថាពីមុនមកដល់ឥឡូវអ្នកប្រើប្រាស់សមត្ថភាពខួរក្បាលអ្នកត្រឹមតែ ១/១០ ប៉ុណ្ណោះ ។ ប្រសិនបើអ្នកប្រើប្រាស់ខូរក្បាលអ្នករហូតដល់ទៅ ៩/10 វិញ ​នោះអ្នកនឹងទទួលបានផ្លែផ្កាជាច្រើនដែលនាំអ្នកទៅរកភាពជោគជ័យ។
 ប្រែសម្រួលដោយ៖ តិចគីម

No comments:

Post a Comment