ច្បាប់អ្នកស្រែ
នា ថ្ងៃ សៅរ៍ មួយ នោះ លោក មេធាវី ម្នាក់ នៅ ក្រុង ភ្នំ
ពេញ ដែល ទើប តែ ប្តឹង លោក នៅ វត្តមួយ ពី បទ សូត្រ ធម៌ និង ទូង ស្គរ តំលង់
រក គាត់ សំរាន្តមិន បាន បាន ចេញ ទៅ ដើរ លេង បាញ់ សត្វ នៅ ស្រុក ស្រែ។ គាត់
បាន ឃើញ សត្វ សារិកា កែវ មួយ ក្បាល ទុំ លើ មែក ឈើ ក៏ បាញ់ ទំលាក់ ។ តែ សត្វ
នោះ ក៏ ធ្លាក់ ចូល ក្នុង ចំការ បុរស ម្នាក់។ លោក មេធាវី ក៏ ចូល ទៅ រើស តែ
ពេល ដើរចេញ មក វិញ មិន ទាន់ ផុត ពី របង ផង ម្ចាស់ ចំការ ក៏ ស្រែក ថា “ហេ យក
សត្វ នេះទៅ ណា យក មក វិញ ភ្លាម!”។
លោក មេធាវី ក៏ តប ថា “នេះ ជា សត្វ ខ្ញុំ អ្នក បាញ់ ទេ តើ?”។ “ទេ សត្វ នេះ
ធ្លាក់ លើ ដី នរណា របស់ អ្នក ហ្នុង” អ្នក ស្រែ តប។ “នែ ខ្ញុំ ជា មេធាវី ណា
ប្រយ័ត្ន ខ្ញុំ ប្តឹង លោក ឯង ច្បាស់ ជាធ្ងន់ ក មិន ខាន..” អ្នក ស្រែ តប ថា
“នៅ ឯណា មិន ដឹងទេ នៅ ទី នេះ គេ មិន ឡើង តុលាការ ទេ គេ កាត់ សេចក្តី ដោយ
ច្បាប់ ទាត់បី ជើង”។
មេធាវី តប ថា “អញ្ចឹង ក៏ បាន ច្បាប់ ហ្នឹង យ៉ាង
ម៉េច ខ្លះ?” អ្នក ស្រែ តប “ខ្ញុំ ទាត់ អ្នក ឯង បី ជើង រួច ហើយ អ្នក ឯង ទាត់
ខ្ញុំ បី ជើង វិញ ទាត់ រហូត ដល់ នរណា គេ ព្រម ចុះ ចាញ់..” លោក មេធាវី
ធ្លាប់ ហាត់ ក្បាច់ គុន តៃ ក្វាន់ ដូ ផង ក៏ យល់ ព្រម តែ កសិករ ទាម ទារ ទាត់
មុន។ កសិករ ក៏ ទាត់ មេធាវី មួយ ជើង យ៉ាង ធ្ងន់ ឈឺ ចុកចាប់ ពេក លោក មេធាវី
ក៏ អោន ក្បាល មក ក្រោម កសិករ ក៏ ថែម មួយ ជើង ទៀត ចំ ក្បាល រួច ដាក់ មួយ ជើង
ចុង ក្រោយ ចំ ពោះ។ មេធាវី នោះ ក៏ និយាយ ថា “អីលូវ ដល់ វេន ខ្ញុំ វិញ ម្តង
.. ” កសិករ ក៏ តប ថា “ទេ ខ្ញុំ ចាញ់ ហើយ លោក ឯង យក សត្វ នេះ ចុះ”
ពីគណនីFACEBOOK Sarie Leng
No comments:
Post a Comment