Saturday, March 4, 2017
Thursday, March 2, 2017
វីធីសន្សំប្រាក់របស់ខ្ញុំពេលនៅលីវ
នេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ |
ដូចអ្នកទាំងអស់គ្នាអាចដឹងស្រាប់ហើយថា
មនុស្សប្រុសចាយវាយមិនសូវគិតគូរវែងឆ្ងាយប៉ុន្មានទេ ឫអាចនិយាយម៉្យាងវិញទៀតថា ចាយដៃទូលាយ
នៅពេលខ្លួននៅលីវ។
ដូចនេះ ទោះបីជាគាត់មានប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយ ក៏គាត់ចាយវាយសឹងតែ ទាំងអស់ទៅវិញ នៅពេលចុងខែ។ គេតែងនិយាយលេងសើច ថា មានប្រាក់ខែច្រើនប៉ុណ្ណាមិនសំខាន់ សំខាន់គឺសស់ប៉ុណ្ណា?
សំរាប់ខ្ញុំ វិធីសាស្រ្តដែលល្អបំផុតគឺ លេងតុងតីនជាមួយអ្នកធ្វើការជាមួយគ្នា។ នៅពេលបើកប្រាក់ខែ ម្តងៗ ខ្ញុំត្រូវបង់អស់ប្រមាណ ៧០០ដុល្លារ ទៅ ៨០០ ដុល្លារក្នុង១ខែៗ។ នេះមានន័យថា ពេលបើកប្រាក់ខែភ្លាម ទឹកប្រាក់ត្រូវបានកាត់ជាស្វ័យប្រវត្តិជាទឹកប្រាក់សន្សំប្រចាំខែ ហើយប្រាក់នៅសល់គឺ ទុកសំរាប់ចាយវាយប្រចាំខែ ហើយបើនៅសល់គឺទុកសន្សំបន្ថែមនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារ វាផ្តល់ការប្រាក់ ខ្ពស់ជាង ធនាគារពាណិជ្ជ។
ខ្ញុំដឹងថា ការលេងតុងតីនអាចប្រឈមនឹងហានិភ័័យ (អាចបាត់បង់ទឹកប្រាក់ទាំងអស់) តែខ្ញុំលេងវា ដោយប្រុងប្រយ័ត្នដោយរើសអ្នកដែលត្រូវលេងជាមួយ។
តាមពិតទៅអ្នកទាំងអស់មិនបាច់លេងតុងតីនក៏បាន ដោយយកប្រាក់ទៅបង់រំលោះក្នុងការទិញដី ទិញផ្ទះ ឫ ទិញអ្វីក៏ដោយ អោយតែពេលបង់ចប់ វានឹងក្លាយជាទ្រព្យរបស់យើង។ ការធ្វើបែបនេះ មានន័យថា អ្នកនឹងបង្កើតទម្លាប់សន្សំស្វ័យប្រវត្តិដល់ខ្លួនឯង។
ខាងលើនេះជាវិធីសាស្រ្តមួយដែលជួយអោយខ្ញុំសល់ប្រាក់ពេលខ្ញុំនៅលីវ។ ខ្ញុំគ្រាន់តែចែករំលែក បទ ពិសោធន៌របស់ខ្ញុំតាម VattanacPheap តែប៉ុណ្ណោះសំរាប់អ្នកទាំងអស់គ្នាពិចារណា។ ខ្ញុំបាទសូមអភ័យ ទោស បើមានភាពមិនសរម្យ ឫខុសឆ្គងក្នុងការសរសេរខាងលើ។
ដោយក្តីគោរពពីខ្ញុំ។
Wednesday, March 1, 2017
ដើមទុនអរូបីដើម្បីភាពជោគជ័យក្នុងអាជីវកម្ម
ការធ្វើអាជីវកម្មទាមទារអោយសហគ្រិនធ្វើការ 24/7 (២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១សប្តាហ៌) ហើយរៀងរាល់ការធ្វេសប្រហែសបន្តិចបន្តួច ក៏អាចធ្វើអោយអាជីវកម្មដួលទៅវិញដែរ។
មនុស្សភាគច្រើនគិតថា ដើម្បីភាពជោគជ័យ សហគ្រិនត្រូវការដើមទុនហិរញ្ញវត្ថុ (លុយ) ច្រើន។ ប៉ុន្តែ Vattanacpheap យល់ថា សហគ្រិនអាចមានដើមទុនបន្តិចបន្តួច ហើយ ដើម្បីភាពជោគជ័យ ពិតប្រាកដ សហគ្រិនត្រូវមានដើមទុនដូចខាងក្រោមនេះ៖
១. ភាពអត់ធ្មត៖ អ្នកអាចជួបរឿងរ៉ាវជាច្រើនដែលនឹកស្មានមិនដល់។ អ្នកក៏អាចជួបមនុស្សគ្រប់ប្រភេទ ដែលរួមបញ្ចូលទាំង អ្នកដែលរារាំងអ្នកមិនអោយទទួលបានជោគជ័យ។ ដូចនេះ អ្នកត្រូវហ្វឹកហាត់ចិត្តអ្នក អោយមានភាពនឹងធឹង និងមិនឆាប់ខឹងទោះក្នុងស្ថានភាពបែបណាក៏ដោយ។
២. ចេះលើកទឹកចិត្តខ្លួនឯង នៅពេលជួបការលំបាក ឫជួបបញ្ហាធំ
៣. មើលឃើញបព្ហាា ថាជា ឱកាស
៤. អាចប្រមោលមើល និន្នាការនាពេលអនាគត (ដើម្បីធ្វើវាបាន អ្នកត្រូវអាន ស្តាប់អោយបានច្រើន ពីព័ត៌មានគ្រប់ប្រភពទាំងអស់)
Vattanacpheap
Subscribe to:
Posts (Atom)