Thursday, March 2, 2017

វីធីសន្សំប្រាក់របស់ខ្ញុំពេលនៅលីវ

នេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ


ដូចអ្នកទាំងអស់គ្នាអាចដឹងស្រាប់ហើយថា មនុស្សប្រុសចាយវាយ​មិន​សូវគិតគូរវែងឆ្ងាយប៉ុន្មានទេ ឫអាចនិយាយម៉្យាងវិញទៀតថា ចាយដៃទូលាយ នៅពេលខ្លួននៅលីវ។

ដូចនេះ ទោះបីជាគាត់មានប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយ ក៏គាត់​ចាយ​វាយសឹងតែ ទាំងអស់ទៅវិញ នៅពេលចុងខែ។ គេតែងនិយាយ​លេងសើច​ ថា មានប្រាក់ខែច្រើនប៉ុណ្ណាមិនសំខាន់ សំខាន់គឺសស់​ប៉ុណ្ណា?
 
សំរាប់ខ្ញុំ វិធីសាស្រ្តដែលល្អបំផុតគឺ លេងតុងតីនជាមួយអ្នកធ្វើការ​ជា​មួយគ្នា។ នៅពេលបើកប្រាក់ខែ ម្តងៗ ខ្ញុំត្រូវបង់អស់ប្រមាណ ៧០០​ដុល្លារ ទៅ ៨០០ ដុល្លារក្នុង១ខែៗ។​ នេះមានន័យថា ពេល​បើក​ប្រាក់​ខែភ្លាម ទឹកប្រាក់ត្រូវបានកាត់ជាស្វ័យប្រវត្តិជាទឹកប្រាក់​សន្សំ​ប្រចាំខែ ហើយប្រាក់នៅសល់គឺ ទុកសំរាប់ចាយវាយប្រចាំខែ ហើយ​បើ​នៅ​សល់គឺទុកសន្សំបន្ថែមនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារ វា​ផ្តល់​ការប្រាក់ ខ្ពស់ជាង ធនាគារពាណិជ្ជ។

ខ្ញុំដឹងថា ការលេងតុងតីនអាចប្រឈមនឹងហានិភ័័យ (អាចបាត់​បង់​ទឹកប្រាក់ទាំងអស់) តែខ្ញុំលេងវា ដោយប្រុងប្រយ័ត្នដោយរើស​អ្នក​ដែលត្រូវលេងជាមួយ។

តាមពិតទៅអ្នកទាំងអស់មិនបាច់លេងតុងតីនក៏បាន ដោយយក​ប្រាក់ទៅបង់រំលោះក្នុងការទិញដី ទិញផ្ទះ ឫ ទិញអ្វីក៏ដោយ អោយ​តែ​ពេលបង់ចប់ វានឹងក្លាយជាទ្រព្យរបស់យើង។ ការធ្វើបែបនេះ មានន័យថា អ្នកនឹងបង្កើតទម្លាប់សន្សំស្វ័យប្រវត្តិដល់ខ្លួនឯង។

ខាងលើនេះជាវិធីសាស្រ្តមួយដែលជួយអោយខ្ញុំសល់ប្រាក់ពេលខ្ញុំនៅលីវ។ ខ្ញុំគ្រាន់តែចែករំលែក បទ ពិសោធន៌របស់ខ្ញុំតាម VattanacPheap តែ​ប៉ុណ្ណោះ​សំរាប់អ្នកទាំងអស់គ្នាពិចារណា។ ខ្ញុំបាទសូមអភ័យ ទោស បើ​​មានភាពមិនសរម្យ ឫខុសឆ្គងក្នុងការសរសេរខាងលើ។
 
ដោយក្តីគោរពពីខ្ញុំ។

No comments:

Post a Comment