Thursday, September 7, 2017

ចំណេះដឹងមួយចំនួនដែលអ្នកមិនដែលរៀននៅសាលា






ការលើកទឹកចិត្តដល់ខ្លួនឯង


មនុស្សម្នាក់ៗតែងតែប្រព្រឹត្តនូវកំហុសឆ្គងដោយមិនបានតាំងចិត្ត មិនបានប្រុងប្រយ័ត្ន ឫ ដោយ ការធ្វេសប្រហែស។ ទោះបីជាយើងបានប្រ​ព្រឹត្ត​នូវកំហុសក៏ដោយក៏យើងមិនគួរ បន្ទោសខ្លួនឯង ដែរ យើងត្រូវចេះលើកទឹកចិត្តដល់ខ្លួនឯង ត្រូវចេះយកកំហុសឆ្គងទាំងនោះ មកធ្វើជាមេរៀនយក វាមកសិក្សា ដើម្បីកុំអោយយើងដើរទៅរកវាម្ដងទៀត។



 ការទំនាក់ទំនងជាមួយមនុស្សថ្មីៗ
មនុស្ស​ម្នាក់ៗ​មានលក្ខណៈខុសៗគ្នាទាំងអារម្មណ៍ ចិត្ត​គំនិត​ សំដី ឥរិយាបទ។​ម្ចាស់ក្រុមហ៊ុន​​គេ ចង់បាននូវបុគ្គលិក​ដែល​មានការទំនាក់ទំនងល្អជាមួយមនុស្ស​គ្រប់ប្រភេទ​។​ដែល នេះ វាជា ផ្នែក មួយដែល​ធ្វើឲ្យយើង​ជោគជ័យ​ក្នុង​ការងារជាពិសេស ក្នុងការរកស៊ី។

·   ​​  ការយកចិត្តទុកដាក់​
ការយកចិត្តទុកដាក់ក្នុងការធ្វើការមិនថាតូចឫធំ ជាកត្តាសំខាន់ជំរុញឲ្យការងាររបស់ អ្នកទទួល បាន ជោគជ័យ។ វាធ្វើអោយយើងមានភាពហ្មត់ចត់ក្នុងការងារ ធ្វើការងារបានល្អទទួលបាន លទ្ធផល ល្អ និងជោគជ័យនៅថ្ងៃអនាគត។
The more you appreciate what you have, the more you get.

  
·        ការអនុវត្តន៍ជាក់ស្ដែង
ការអនុវត្តន៍ជាក់ស្ដែងវាប្រសើរជាង​ទ្រឹស្ដី។ ទ្រឹស្ដីអាចធ្វើអោយអ្នកទទួលបាននូវ​ចំណេះដឹង​ ក៏​ប៉ុន្តែនៅពេលដែលយើងអនុវត្តន៍ការងារយើងនឹងប្រឈមមុខទៅនឹងបញ្ហាផ្សេងៗ​​ដែល​ត្រូវ​ដោះ​ស្រាយ ​ដែលបញ្ហាទាំងនោះមិនមានក្នុងទ្រឹស្ដីទេ។ដូចនេះ​ការអនុវត្តន៍​វាមានសារៈ​សំខាន់​ព្រោះ​វាធ្វើឲ្យយើង​ជួប​បញ្ហានិងវិធីដោះស្រាយ ថ្មី​ៗ ប្លែកៗ ​ជាច្រើន។
    








  ដោយ៖ SMV Team







No comments:

Post a Comment