Friday, April 7, 2017
តើខ្ញុំគួរសន្សំប្រាក់ប៉ុន្មានក្នុង១ខែ?
ការសន្សំប្រាក់ គឺជាវិធីសាស្រ្តសំខាន់ក្នុងការជួយអោយជីវិតយើងបានធូរស្រាល ឫអាចក្លាយជាអ្នកមាន នាពេលអនាគត។
ជាទូទៅដើម្បីសន្សំបាន គេត្រូវធ្វើការចំណាយតិចជាងចំណូលដែលរកបានក្នុងមួយខែៗ។ វិធីសាស្រ្តនេះល្អ ពីព្រោះអ្នកត្រូវចំណាយរួចរាល់ហើយ សល់ប៉ុន្មានទើបសន្សំតាមក្រោយ។
ក៏ប៉ុន្តែ វីធីសាស្រ្តដែលល្អជាងនេះទៀតគឺ ពេលបើកប្រាក់ខែម្តងៗ អ្នកត្រូវកាត់ប្រាក់យ៉ាងតិច ១០% នៃប្រាក់ខែអ្នកទុកសន្សំ ហើយសល់ប៉ុន្មានទើបចំណាយតាមក្រោយ ហើយបើនៅសល់ទៀត គឺត្រូវទុកសន្សំបន្ថែម។ ការធ្វើបែបនេះ មានន័យថា អ្នកអាចសន្សំប្រាក់បានជារៀងរាល់ខែ បើទោះបីវាជាចំនួនទឹកប្រាក់បន្តិចបន្តួចក៏ដោយ។
ទឹកប្រាក់ដែលអ្នកសន្សំ គួរយកទៅធ្វើការវិនិយោគណាមួយដែលមានហានិភ័យទាប ក្នុងករណីប្រទេសយើង គឺ យកប្រាក់សន្សំនេះ ទៅទុកក្នុងគណនីធនាគារ គ្រឹះស្ថានមីក្រូហិរញវត្ថុ ឫក្រុមសន្សំដើម្បីអោយសាច់ប្រាក់យើងកើនជារៀងរាល់ឆ្នាំ។ ការវិនិយោគដទៃទៀត ត្រូវធ្វើការសំរេចចិត្តដោយប្រុងប្រយ័ត្ន ពីព្រោះយើងចាយ ឫបាត់បង់សាច់ប្រាក់លឿន តែទទួលចំណូលជាសាច់ប្រាក់យឺត ឫដោយលំបាក។
VattanacPheap
សូមជួយផ្តល់យោបល់ស្ថាបនាតាមការគួរ។ សូមអរគុណ។
Saturday, March 4, 2017
Thursday, March 2, 2017
វីធីសន្សំប្រាក់របស់ខ្ញុំពេលនៅលីវ
![]() |
| នេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ |
ដូចអ្នកទាំងអស់គ្នាអាចដឹងស្រាប់ហើយថា
មនុស្សប្រុសចាយវាយមិនសូវគិតគូរវែងឆ្ងាយប៉ុន្មានទេ ឫអាចនិយាយម៉្យាងវិញទៀតថា ចាយដៃទូលាយ
នៅពេលខ្លួននៅលីវ។
ដូចនេះ ទោះបីជាគាត់មានប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយ ក៏គាត់ចាយវាយសឹងតែ ទាំងអស់ទៅវិញ នៅពេលចុងខែ។ គេតែងនិយាយលេងសើច ថា មានប្រាក់ខែច្រើនប៉ុណ្ណាមិនសំខាន់ សំខាន់គឺសស់ប៉ុណ្ណា?
សំរាប់ខ្ញុំ វិធីសាស្រ្តដែលល្អបំផុតគឺ លេងតុងតីនជាមួយអ្នកធ្វើការជាមួយគ្នា។ នៅពេលបើកប្រាក់ខែ ម្តងៗ ខ្ញុំត្រូវបង់អស់ប្រមាណ ៧០០ដុល្លារ ទៅ ៨០០ ដុល្លារក្នុង១ខែៗ។ នេះមានន័យថា ពេលបើកប្រាក់ខែភ្លាម ទឹកប្រាក់ត្រូវបានកាត់ជាស្វ័យប្រវត្តិជាទឹកប្រាក់សន្សំប្រចាំខែ ហើយប្រាក់នៅសល់គឺ ទុកសំរាប់ចាយវាយប្រចាំខែ ហើយបើនៅសល់គឺទុកសន្សំបន្ថែមនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារ វាផ្តល់ការប្រាក់ ខ្ពស់ជាង ធនាគារពាណិជ្ជ។
ខ្ញុំដឹងថា ការលេងតុងតីនអាចប្រឈមនឹងហានិភ័័យ (អាចបាត់បង់ទឹកប្រាក់ទាំងអស់) តែខ្ញុំលេងវា ដោយប្រុងប្រយ័ត្នដោយរើសអ្នកដែលត្រូវលេងជាមួយ។
តាមពិតទៅអ្នកទាំងអស់មិនបាច់លេងតុងតីនក៏បាន ដោយយកប្រាក់ទៅបង់រំលោះក្នុងការទិញដី ទិញផ្ទះ ឫ ទិញអ្វីក៏ដោយ អោយតែពេលបង់ចប់ វានឹងក្លាយជាទ្រព្យរបស់យើង។ ការធ្វើបែបនេះ មានន័យថា អ្នកនឹងបង្កើតទម្លាប់សន្សំស្វ័យប្រវត្តិដល់ខ្លួនឯង។
ខាងលើនេះជាវិធីសាស្រ្តមួយដែលជួយអោយខ្ញុំសល់ប្រាក់ពេលខ្ញុំនៅលីវ។ ខ្ញុំគ្រាន់តែចែករំលែក បទ ពិសោធន៌របស់ខ្ញុំតាម VattanacPheap តែប៉ុណ្ណោះសំរាប់អ្នកទាំងអស់គ្នាពិចារណា។ ខ្ញុំបាទសូមអភ័យ ទោស បើមានភាពមិនសរម្យ ឫខុសឆ្គងក្នុងការសរសេរខាងលើ។
ដោយក្តីគោរពពីខ្ញុំ។
Wednesday, March 1, 2017
ដើមទុនអរូបីដើម្បីភាពជោគជ័យក្នុងអាជីវកម្ម
ការធ្វើអាជីវកម្មទាមទារអោយសហគ្រិនធ្វើការ 24/7 (២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១សប្តាហ៌) ហើយរៀងរាល់ការធ្វេសប្រហែសបន្តិចបន្តួច ក៏អាចធ្វើអោយអាជីវកម្មដួលទៅវិញដែរ។
មនុស្សភាគច្រើនគិតថា ដើម្បីភាពជោគជ័យ សហគ្រិនត្រូវការដើមទុនហិរញ្ញវត្ថុ (លុយ) ច្រើន។ ប៉ុន្តែ Vattanacpheap យល់ថា សហគ្រិនអាចមានដើមទុនបន្តិចបន្តួច ហើយ ដើម្បីភាពជោគជ័យ ពិតប្រាកដ សហគ្រិនត្រូវមានដើមទុនដូចខាងក្រោមនេះ៖
១. ភាពអត់ធ្មត៖ អ្នកអាចជួបរឿងរ៉ាវជាច្រើនដែលនឹកស្មានមិនដល់។ អ្នកក៏អាចជួបមនុស្សគ្រប់ប្រភេទ ដែលរួមបញ្ចូលទាំង អ្នកដែលរារាំងអ្នកមិនអោយទទួលបានជោគជ័យ។ ដូចនេះ អ្នកត្រូវហ្វឹកហាត់ចិត្តអ្នក អោយមានភាពនឹងធឹង និងមិនឆាប់ខឹងទោះក្នុងស្ថានភាពបែបណាក៏ដោយ។
២. ចេះលើកទឹកចិត្តខ្លួនឯង នៅពេលជួបការលំបាក ឫជួបបញ្ហាធំ
៣. មើលឃើញបព្ហាា ថាជា ឱកាស
៤. អាចប្រមោលមើល និន្នាការនាពេលអនាគត (ដើម្បីធ្វើវាបាន អ្នកត្រូវអាន ស្តាប់អោយបានច្រើន ពីព័ត៌មានគ្រប់ប្រភពទាំងអស់)
Vattanacpheap
Tuesday, February 28, 2017
កំសាន្តថ្ងៃនេះ
សូមកាត់បន្ថយភាពតានតឹងរបស់លោកអ្នក តាមរយៈវីដេអូសំណើចមួយនេះ។
ជីវិតមានសុភមង្គល នៅពេលយើងទាំងអស់គ្នាមានអារម្មណ៌រីករាយទាំងអស់គ្នា!
ជីវិតមានសុភមង្គល នៅពេលយើងទាំងអស់គ្នាមានអារម្មណ៌រីករាយទាំងអស់គ្នា!
Monday, February 27, 2017
គ្រោះថ្នាក់ដោយសារការប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរ
សូមមេត្តាកុំប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរ ពីព្រោះអារម្មណ៌អ្នកនឹងមិនឋិតនៅលើការបើកបរទេ តែអារម្មណ៌អ្នកនឹងផ្តោតតែទៅលើទូរស័ព្ទ។ កក្តានេះ អាចធ្វើអោយអ្នកមានគ្រោះថ្នាក់ ដោយបើកបរអាចវ័ក្រនឹងមនុស្ស យានយន្ត ឫវត្ថុនៅខាងមុខ។
ដូចនេះ ស្រលាញ់ជីវិតអ្នក និងជីវិតអ្នកដ៏ទៃ សូមកុំប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរ។
សូមទស្សនាវីដេអូខាងក្រោម៖
ដូចនេះ ស្រលាញ់ជីវិតអ្នក និងជីវិតអ្នកដ៏ទៃ សូមកុំប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរ។
សូមទស្សនាវីដេអូខាងក្រោម៖
ក្បួនទាំង១០ របស់មហាសេដ្ឋីចិន លោក Jack Ma
Admin យល់ថា ភាពជោគជ័យ ទាមទារអោយមានភាពអត់ធ្មត់ ការលះបង់
ការប្រឹងប្រែងអោយអស់ពីសមត្ថភាព។ ទោះជាអ្នកដូលក៏ដោយ
អ្នកត្រូវរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីស្តារស្ថានភាពអាជីវកម្ម
និងកិត្តិយសរបស់អ្នកឡើងវិញ។
កុំខ្វល់ពីការបដិសេដរបស់គេ អ្វីដែលត្រូវខ្វល់គឺ កុំបដិសេដគំនិតរបស់ខ្លួនឯងដោយសារតែការបដិសេដរបស់គេ។
កុំខ្វល់ពីការបដិសេដរបស់គេ អ្វីដែលត្រូវខ្វល់គឺ កុំបដិសេដគំនិតរបស់ខ្លួនឯងដោយសារតែការបដិសេដរបស់គេ។
Subscribe to:
Posts (Atom)


