Thursday, November 3, 2016

គោលការណ៌១០ចំនុចរបស់ មហាសេដ្ឋី Warren Buffett



Warren Buffett ជាអ្នកជំនួញអាមេរិកដ៏ជោគជ័យម្នាក់។ ខាងក្រោមនេះ គឺជាគោលការណ៌ទាំង១០របស់គាត់ដើម្បីភាគជោគជ័យ៖

១. កំណត់ច្បាស់លាស់ពីអ្វីដែលចង់ធ្វើបំផុត
២. រើសបុគ្គលិកត្រូវ
៣. កុំខ្វល់ពីអ្វីដែលគេគិតមិនល្អពីយើង
៤.អានអោយបានច្រើន
៥. កំណត់កំរិតសុវត្ថភាពលើការវិនិយោគរបស់យើង
៦. បណ្តុះខ្លួនអោយមានប្រៀបលើការប្រកួតប្រជែង
៧.មានពេលសំរាប់ខ្លួនឯង
៨. ត្រៀមខ្លួនប្រកួតប្រជែងជានិច្ច
៩. កំណត់អ្នកណាម្នាក់ជា IDOL ជោគជ័យ
១០. ផ្តល់ក្តីស្រលាញ់ដោយគ្មានលក្ខខណ្ឌ

Tuesday, November 1, 2016

សូមប្រុងប្រយ័ត្នចំពោះមនុស្សដែលអ្នកមិនស្គាល់

នៅពេលអ្នកឃើញជនចំលែកធ្វើជាសួរអ្នក អ្នកត្រូវប្រុងប្រយ័ត្នគ្រប់ពេល ពីព្រោះពួកគេអាចឆ្លៀតឪកាសគេងចំណេញពីអ្នក ឫធ្វើបាបអ្នកគ្រប់ពេល។​ នៅពេលអ្នកជួបជនចំលែក អ្នកអាចអនុវត្តយុទ្ធសាស្រ្តដូចខាងក្រោម៖

១. កុំនិយាយច្រើនពេក ឫយូរពេកជាមួយជនចំលែក
២. កុំឈរ ឫនៅជិតជនចំលែកពេក ពោលគឺនៅរាងឆ្ងាយពីពួកគេ
៣. ចង្អុលបង្ហាញជនចំលែកដែលរំខានអ្នក​ទៅកាន់បុស្ត៍ប៉ូលីសដែលនៅកៀកកន្លែងកើតហេតុ
៤. កត់ ឫថតទុកលេខឡាន ឫលេខម៉ូតូរបស់ជនចំលែក
៥. ដើរ ឫ រត់ចេញភ្លាមៗពីកន្លែងកើតហេតុ
៦. ត្រូវមើលជំុវិញខ្លួន នៅពេលអ្នកប្រើប្រាស់ទូរ ATM ឫធ្វើអ្វីមួយដែលសំខាន់នៅកន្លែងសាធារណៈ

អ្នកអាចប្រើវិធីផ្សេងពីចំនុចខាងលើ ពោលគឺទៅតាមស្ថានភាពជាក់ស្តែង។ សូមមើលវីដេអូខាងក្រោម៖






Thursday, October 27, 2016

ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម

ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ត្រូវបានប្រកាសអោយប្រើប្រាស់ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦។
ដើម្បីជាជំនួយក្នុងការស្វែងយល់ពីច្បាប់នេះ សូមចុចលើឯកសារខាងក្រោមដើម្បីទុកអាន៖

ច្បាប់ស្តីគណនេយ្យ និងសវនកម្ម
Law on Accounting and Auditing

Wednesday, October 19, 2016

ទឹកចិត្តឪពុកចំពោះកូន

 ឪពុកហាត់ខ្លាំង តែមិនដែលបញ្ចេញអោយកូនឃើញ ព្រោះខ្លាចកូនបែកអារម្មណ៌ក្នុងការរៀនសូត្រ។

ឪពុកគ្មានប្រាក់ តែធ្វើជាមានប្រាក់ច្រើនហើយទិញអ្វីដែលកូនចង់បាន។

កូនមានអាយុតិចនៅឡើយ ឯឪពុកមានអាយុច្រើនហើយ ហើយស្លាប់ពេលណាក៏មិនដឹង។ ដូចនេះ មានន័យតស៊ូមិនខ្លាចស្លាប់ ដើម្បីអោយកូនរស់មានសេចក្តីសុខដូចគេ។​






Tuesday, October 18, 2016

បំណុលលើការធានាទំនិញជូនអតិថិជន

http://mvattanacpheap.blogspot.com/#

Provision គឺ​ជាបំណុលដែលកើតចេញពីពេលវេលា ឫចំនួនទឹកប្រាក់មិនច្បាស់លាស់។
ក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនលក់រាយ ជាញឹកញាប់ផ្តល់ការធានា (Warranty)ដល់អតិថិជន។ នេះបង្កើតជាបំណុលមួយដែលគេហៅថា Warranty Provisions។
បំណុលលើការធានា (Warranty Provision) ត្រូវកត់ត្រានៅពេលលក់ មិនមែនកត់ត្រានៅពេលជួសជុល ឫដូរផលិតផលអោយអតិថិជននេះទេ។​ ប្រសិនបើក្រុមហ៊ុនកត់ត្រាការធានាជូនអតិថិជន ជាចំណាយរដ្ឋបាល (Administrative Expenses) នោះ៖

ការកត់ត្រាសំរាប់ការកើនឡើង Warranty Provision គឺ៖




Dr Administrative Expenses X

Cr Warranty Provision X


ហើយការកត់ត្រាការថយចុះ Warranty Provision គឺ់៖

Dr Warranty Provision X

Cr Administrative Expenses X

អ្នកម្តាយទាំងអស់ សូមប្រុងប្រយ័ត្នផង

ទោះជារវល់ នឿយហត់ ប្រញាប់យ៉ាងណាក៏ដោយ សូមអ្នកម្តាយគ្រប់រួបមេត្តាប្រុងប្រយ័ត្នផងចំពោះកូនជាទីស្រឡាញ់របស់អ្នក។ រឿងបែបនេះ អាចកើតឡើងគ្រប់ពេល។ សូមមើលអាអូនតូចមុនគេ មុននឹងមើលអ្វីផ្សេងទៀត! Take Care!