Wednesday, May 31, 2017

មហាសេដ្ឋីលំដាប់ពិភពលោកទាំង៥



យើងខ្ញុំសូមលើកយកកំពូលមហាសេដ្ឋីទាំង៥លើលោកដោយផ្អែក​តាមសន្ទស្សន៌មហាសេដ្ឋីBloomberg (Bloomberg Billionaire Index)

សន្ទស្សន៌មហាសេដ្ឋីBloomberg បង្ហាញពី ចំណាត់ថ្នាក់ប្រចាំថ្ងៃពីមនុស្សដែលមានជាងគេលើលោក។

គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ កំពូលមហាសេដ្ឋីទាំង៥ លើលោករួមមាន៖
១. លោក Bill Gates

ទ្រព្យសម្បត្តិសុទ្ធសរុប៖ $88.8 Billion

សហស្ថាបនិកក្រុមហ៊ុន Microsoft

សូមចុចលើរូប ដើម្បីចូលទៅកាន់វេបសាយក្រុមហ៊ុនរបស់គាត់

២. លោក Jeff Bezos

ទ្រព្យសម្បត្តិសុទ្ធសរុប៖ $85.1 Billion

ប្រធាននិងជាម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុន Amazon.com ដែលជាក្រុមហ៊ុនលក់រាយតាមប្រព័ន្ធអ៊ីនធឺណេត (អនឡាន)ធំជាងគេលើពិភពលោក។

https://www.amazon.com/
សូមចុចលើរូប ដើម្បីចូលទៅកាន់វេបសាយក្រុមហ៊ុនរបស់គាត់


៣. លោក Amancio Ortega

ទ្រព្យសម្បត្តិសុទ្ធសរុប៖ $84 Billion

អ្នកមានជាងគេរបស់អឺរុប ដែលមានភាគហ៊ុនសរុបចំនួន 59ភាគរយក្នុងក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយសំលៀកបំពាក់ធំជាងគេលើពិភពលោក និងជាក្រុមហ៊ុនមេនៃបណ្តាញហាង ZARA។ 

សូមចុចលើរូប ដើម្បីចូលទៅកាន់វេបសាយក្រុមហ៊ុនរបស់គាត់









៤. លោក Warren Buffett

ទ្រព្យសម្បត្តិសុទ្ធសរុប៖ $74.5 Billion

ប្រធាននិងជាម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនវិនិយោគ មានមូលដ្ឋាននៅ Nebraska, Omaha។ ក្រុមហ៊ុនរបស់លោកក៏មានភាគហ៊ុនក្នុង ក្រុមហ៊ុន Coca Cola ក្រុមហ៊ុន American Express និង ក្រុមហ៊ុនWells Fargoផងដែរ។ 

សូមចុចលើរូប ដើម្បីចូលទៅកាន់វេបសាយក្រុមហ៊ុនរបស់គាត់

៥. លោក Mark Zuckerberg

ទ្រព្យសម្បត្តិសុទ្ធសរុប៖ $65 Billion

សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន  Facebook ដែលជាក្រុមហ៊ុនបណ្តាញសង្គមធំជាងគេលើលោក។


សូមចុចលើរូប ដើម្បីចូលទៅកាន់វេបសាយក្រុមហ៊ុនរបស់គាត់



ដោយ៖ ស្មោះត្រង់ជោគជ័យ

សូមផ្តល់មតិយោបល់លោកអ្នកចំពោះអត្តបទខាងលើ ដោយសរសេរមតិលោកអ្នកក្នុងប្រអប់ Comments ខាងក្រោម។ សូមអរគុណ។  

Professional Rich Club
 


Sunday, May 28, 2017

ទឹកចិត្តម្តាយ

https://www.facebook.com/SMVGroup/

សូមស្វែងយល់ពីអត្តន័យនេះទាំងអស់គ្នា!


ប្រភព៖ page SMV

Friday, May 26, 2017

ពិបាកចិត្តនឹងការងារឫអាជីវកម្មមិនទាន់ជោគជ័យមែនទេ? ភាគ១


កំពុងពិបាកចិត្តមែនអត់? សូមរៀនគិតតាមខ្ញុំ ដើម្បីបន្ថយភាពតានតឹងរបស់អ្នក!


ប្រសិនបើអ្នកប្រឹងធ្វើការងារ ឫរកស៊ី ម៉ាទំហឹងហើយ នៅតែមិនទាន់ឃើញមានលទ្ធផលជាដុំកំភួនទៀត សូមគិតថាពេលវេលាមិនទាន់អំណោយផលដល់អ្នក ហើយសូមកុំគិតថាអ្នកលំបាកតោកយ៉ាកបែបនេះ គឺបណ្តាលមកពីព្រហ្មលិខិត។ សូមគិតលេងៗតាមខ្ញុំថា​ អ្នកមិនដែលទទួលបានលិខិតពីតាព្រហ្មផង ហេតុអ្វីជីវិតរបស់អ្នកត្រូវកំណត់ដោយព្រហ្មលិខិត! គ្មានផ្លូវទេ អាក្អូន!


ចែករំលែកក្តីស្រឡាញ់ជាមួយ Power Plus


អ្នកត្រូវតែគិតថា​ អោយតែអ្នកនៅតែប្រឹង មិនអស់សង្ឃឹម ហើយជឿជាក់លើខ្លួនឯង អ្នកនឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលបានប៉ង។

ប៉ុន្តែទន្ទឹងនឹងការគិតល្អៗបែបនេះ អ្នកត្រូវស្វែងរកមនុស្សល្អៗអោយបានកាន់តែច្រើនមកនៅជុំវិញខ្លួនអ្នកដើម្បីជួយបណ្តុះការគិតល្អៗសំរាប់ជីវិតរបស់អ្នក។ សូមចងចាំថា មនុស្សល្អ គឺ គិតល្អ ធ្វើល្អ ហើយបើអ្នកនៅក្បែរពួកគេ អំពើល្អរបស់ពួកគេនឹងឆ្លងមកដល់អ្នក។

ដឹងហើយនៅ? ឈប់ពិបាកចិត្តទៀតទៅ!​


ដោយ៖ សុភាពជោគជ័យ

សូមផ្តល់មតិយោបល់លោកអ្នកចំពោះអត្តបទខាងលើ ដោយសរសេរមតិលោកអ្នកក្នុងប្រអប់ Comments ខាងក្រោម។ សូមអរគុណ។  


https://www.facebook.com/ProfessionalRichClub/

Train People to be Genius of Accounting and Finance

Sunday, May 21, 2017

ឯកឧត្តម គង់ វិបុល

សំដីមាស

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

"ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការបំពេញការងារពីផ្នត់គំនិត ជាអ្នកត្រួតត្រា មកជាអ្នកផ្តល់សេវាជូនអ្នកជាប់ពន្ធវិញ"

Saturday, May 20, 2017

Albraham Lincoln

សំដីមាស

"ខ្ញុំមិនស្អប់អ្នកក្រទេ តែខ្ញុំស្អប់ភាពក្រីក្រ"

Friday, May 19, 2017

ត្រូវធ្វើខ្លួនអោយដូចសត្វឥន្ទ្រី

ឥន្រ្ទី ជាកំពូលសត្វនៅលើវេហា។
យើងអាចធ្វើខ្លួនយើងអោយប្រៀបដូចជាសត្វឥន្ទ្រីដើម្បីទទួលបានភាពជោគជ័យ៖

១. ឥន្រ្ទីមានចក្ខុមុតស្រួច។ នេះមានន័យថា យើងត្រូវបង្កើតចក្ខុវិស័យអោយមុតស្រួចដូចសត្វឥន្រ្ទី ហើយកុំបោះបង់ចោលចក្ខុវិស័យនោះ បើទោះបីជាយេើងជួបឩបសគ្គខ្លាំងយ៉ាងណាក៏ដោយ។

២.  ឥន្រ្ទី ​សុីសាច់ស្រស់ មិនសុីសាច់សល់។ នេះមានន័យថា យើងមិនត្រូវគិតពីរឿងអតីតកាលទេ យើងត្រូវសម្លឹងមើលទៅមុខដោយរកឱកាសថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងទៅមុខទៀត។

៣.​ឥន្រ្ទីចូលចិត្តខ្យល់ព្យុះ។ នេះមានន័យថា យើងមិនត្រូវខ្លាច ឫចុះញ៉មបញ្ហាទេ យើងត្រូវរកឱកាសនៅក្នុងបញ្ហាដើម្បីទាញប្រយោជន៌ពីបញ្ហាមកវិញ។

៤. ឥន្រ្ទីចូលចិត្តធ្វើតេស្តសិន មុននឹងរើសដៃគូ។ នេះមានន័យថា មិនថាជីវិតអាពាហ៌ពិពាហ៌ ជីវិតការងារ ឫ កិច្ចការរកសុីទេ អ្នកគួរធ្វើតេស្តសិន មុននឹងសំរេចជ្រើសរើសយកដៃគូរមករួមរស់ជាមួយ ឫមកធ្វើការជាមួយ។

៥.​ ឥន្រ្ទី ហោះម្នាក់ឯង និងក្នុងកំពស់យ៉ាងខ្ពស់។ នេះមានន័យថា យើងត្រូវនៅអោយឆ្ងាយពីមនុស្សចិត្តចង្អៀតចង្អល់ ប៉ុន្តែត្រូវរក្សាអ្នកល្អៗដែលនៅជុំវិញខ្លួន។


ដោយ៖ស្មោះត្រង់ជោគជ័យ

Thursday, May 18, 2017

ប្រជាជនដែលមានសុខភាពល្អជាងគេលើលោក


ប្រទេសចំនួន៥ ដែលមានប្រជាជនមានសុខភាពល្អជាងគេនៅលើពិភពលោក៖

១. ប្រទេសអុីតាលី
២. ប្រទេស អាយសឺលែន
៣. ប្រទេស ស្វីតហ្សឺលែន
៤. ប្រទេស សាំងហ្គាពួរ
៥.​ ប្រទេស អូស្រ្តាលី


ប្រភព៖ Bloomberg Asia


ទស្សនៈផ្ទាល់ខ្លួនពី SME

ខាងក្រោយនេះ ជាខ្លឹមសារទាំងស្រុង​ នៃទស្សនៈផ្ទាល់ខ្លួនក្នុងគណនីហ្វេសប៊ុករបស់លោក BE Vannarith ស្តីពី SME


ប្រភព៖ គណនីហ្វេសប៊ុក BE Vannarith (18-05-2017 10:50am)

បើគិតត្រឹមឆ្នាំ២០១៤ សហគ្រាសអាជីវកម្មសរុបនៅកម្ពុជាមានប្រមាណ ៥១៣,៧៥៩ ហើយប្រហែល ៩៧% ជាសហគ្រាសខ្នាតតូច(បុគ្គលិកក្រោម១០នាក់) និងមួយភាគបីនៃសហគ្រាសទាំងអស់មានអាយុកាលតិចជាង៣ឆ្នាំ។
ប្រភព៖ ជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១៤ របស់ក្រសួងផែនការ។
** ទស្សនៈផ្ទាល់ខ្លួន៖ គោលនយោបាយលើកទឹកចិត្តសហគ្រាសខ្នាតតូចនិងមធ្យមក៏មិនទាន់ច្បាស់បណ្តាលឲ្យបើករួចក៏បិទទៅវិញ រីឯយុទ្ធសាស្ត្រជំរុញ និងទាក់ទាញសហគ្រាសធំៗ ក៏មិនទាន់មានប្រសិទ្ធភាព( ភ្លើងថ្លៃ នីតិវិធីឯកសាររដ្ឋបាលស្មុគស្មាញ ខ្វះកម្មករជំនាញ។ល។)

ប្រភព៖ គណនីហ្វេសប៊ុក BE Vannarith (18-05-2017 10:50am)

Tuesday, May 16, 2017

អាផាតមុិន ទ្រនំ (Tronum Apartment Service) ពិតជាអស្ចារ្យណាស់​ ទាំងឈ្មោះ និងការតុបតែងលំអ

ទ្រនំ (Tronum) មានន័យយ៉ាងជ្រាលជ្រៅក្នុងភាសារខ្មែរ ដែលសំដៅដល់ ទីជំរកនៃការស្នាក់នៅប្រកបដោយផាសុកភាព។ ឥឡូវនេះ ទ្រនំ (Tronum) បានលេចចេញជារូបរាងយ៉ាងស្រស់សង្ហា នៅចំកណ្តាលទីក្រុងប្រជុំទៅដោយតំបន់ពាណិជ្ជកម្មកោះពេជ្រ ផ្សារទំនើបអន្តរជាតិ និងទេសភាពទន្លេចតុមុខ។

 អាផាតមុិនទ្រនំ (Tronum​​ Apartment) ត្រូវបានតុបតែងលំអដោយស្ថាបត្យករខ្មែរ ដែលលោកអ្នកមើលទៅនៅផ្ទៃខាងក្នុងមានលក្ខណៈបុរាណដោយបូកបន្ថែមនឹងលក្ខណៈទំនើបបែបធម្មជាតិ។ និយាយអោយចំ អាផាតមុិនទ្រនំ (Tronum Apartment) មានលក្ខណៈប្លែកពិសេសជាងគេ។

 អាផាតមុិនទ្រនំ (Tronum​​ Apartment)  មានទីតាំងនៅ អគារ 59B មហាវិថី សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាធានីភ្នំពេញ និងត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៧ នេះ។


បន្ថែមលើសនេះទៀត  អាផាតមុិនទ្រនំ (Tronum​​ Apartment) មាន ភោជនីយដ្ឋាន និង ស្កាយបា វេហា (Veha Skybar & Restaurant) សំរាប់បំរើជូនអតិថិជន។


 តើលោកអ្នកនៅរង់ចាំអីទៀត? ទំនាក់ទំនងមកកាន់ 023 210 607 ដើម្បីសាកសួរព័ត៌មាន និងកក់អាផាតមុិនដើម្បីទទួលបានការស្នាក់នៅដ៏អស្ចារ្យនៅកណ្តាលទីក្រុងភ្នំពេញ។

សូមចុចលើរូបខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមពី អាផាតមុិន ទ្រនំ (Tronum Apartment Service)

https://www.facebook.com/tronum.home/
Tronum Facebook

Tronum Website




Monday, May 15, 2017

គ្រោះថ្នាក់ណាស់! សូមកុំចតនៅខាងមុនឡានធំៗ!

នៅពេលអ្នកឈប់នៅត្រង់ភ្លើងស្តុប ឫកន្លែងណាក៏ដោយ បើអាចជៀសបាន សូមកុំចតនៅចំពីមុខឡានធំៗអី ពីព្រោះអ្នកបើកបរឡានធំៗអាចនឹងមើលមិនឃើញអ្នក និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។

នៅក្នុងវីដេអូខាងក្រោមនេះ បុរសម្នាក់វិះនឹងត្រូវបានឡានដឹកសាំងកិនទៅហើយ តែសំណាងល្អណាស់ដែលមិនប៉ះពាល់ដល់អាយុជីវិត។

សូមទស្សនាវីដេអូខាងក្រោម៖

Sunday, May 14, 2017

ក្រុមហ៊ុនធានារ៉ាប់រង Forte ទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនធានារ៉ាប់រងល្អជាងគេ!



ក្រុមហ៊ុនធានារ៉ាប់រង Forte មានមោទនភាពចំពោះអតិថិជននិងបុគ្គលិករបស់ខ្លួន, ដែលជួយឲ្យក្រុមហ៊ុនទទួលបានពានរង្វាន់ជា "ក្រុមហ៊ុនធានារ៉ាប់រងទូទៅដែលល្អបំផុត" នេះ, សម្រាប់៣ ឆ្នាំជាប់គ្នា។
សូមអរគុណដល់អតិថិជននិងបុគ្គលិករបស់យើង, ក្រុមហ៊ុនធានារ៉ាប់រង Forte បានទទួលពានរង្វាន់ជា "ក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុត" សម្រាប់៣ ឆ្នាំជាប់គ្នា។ ក្រុមហ៊ុនធានារ៉ាប់រង Forte បានទទួលផងដែរនូវចំណាត់ថ្នាក់ A + ផ្នែកហិរញ្ញវត្ថុនិងទស្សនវិស័យដែលមានស្ថេរភាពដោយ Global Credit Rating Co ក្នុងលក្ខខណ្ឌនៃសមត្ថភាពការបង់សំណងពាក្យបណ្តឹង។ ក្រុមហ៊ុនធានារ៉ាប់រង Forte កសាងទំនុកចិត្ត។

Forte Insurance is proud of its Customers and Employees, who just earned us the award of being the “Best General Insurance Company”, for the 3rd year in a row.
Thanks to our Customers and Employees, Forte Insurance received the award as the “Best General Insurance Company” for the 3rd year in a row. Forte Insurance was also granted a A+ financial rating with an outlook as Stable by the Global Credit Rating Co. in terms of claim-paying abilities. Forte Insurance, we build confidence.

ប្រភព៖ Forte Insurance (Cambodia)

Friday, May 12, 2017

គ្រោះថ្នាក់ណាស់! និយាយទូរស័ព្ទពេលឆ្លងថ្នល់!

នៅពេលអ្នកកំពុងនិយាយទូរស័ព្ទ អ្នកមិនសូវជាចាប់អារម្មណ៌លើបរិយាកាសដែលនៅជុំវិញខ្លួនអ្នកទេ។ វាកាន់តែគ្រោះថ្នាក់ថែមទៀត នៅពេលនិយាយទូរស័ព្ទផង ឆ្លងថ្នល់ផង។ ដូចក្នុងករណីខាងក្រោមនេះ ស្រ្តីម្នាក់បានត្រូវរថយន្តបុកពេញទំហឹង ដោយសារគាត់រវល់តែនិយាយទូរស័ព្ទ នៅពេលគាត់កំពុងឆ្លងថ្នល់។

សូមប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា!


Wednesday, May 10, 2017

Markup and Margin


មាននិស្សិតជាច្រើន មានការយល់ច្រលំពី Markup និង Margin។ Markup គឺយើងយក Cost = 100% ឯចំណែក Margin គឺយក Sales = 100%។ ឩទាហរណ៌ Markup = 15% និង Margin = 15%។

Markup = 15%                     Margin =15%

Sales             115%                     Sales                  100%
Cost              (100%)                    Cost                   (85%)
Gross Profit   15%                        Gross Profit        15%


ឩទាហរណ៌ ប្រសិនបើក្រុមហ៊ុនចង់ Markup 20% លើទំនិញដែលទិញចូលក្នុងថ្លៃដើម $80 តើក្រុមហ៊ុនគួរតែលក់ទំនិញក្នុងតម្លៃប៉ុន្មាន?

តាមរូបមន្ត Markup ខាងលើ តម្លៃដែលត្រូវលក់គឺ (80 x120%)/100%= $96។

ដោយ៖កូនខ្មែរ

Tuesday, May 9, 2017

ស្វែងយល់ជាសង្ខេបពី IAS 2 Inventories


សន្និធិ (Inventories) អាចជាទំនិញដែលទិញទុកសំរាប់លក់ សំរាប់ក្រុមហ៊ុនទិញលក់ទំនិញ។ សំរាប់ក្រុមហ៊ុនផលិតកម្ម សន្និធិមានដូចជា៖ វត្ថុធាតុដើម ផលិតផលកំពុងដំណើរការ ផលិតផលសំរេច។

សំរាប់ស្តង់ដាគណនេយ្យអន្តរជាតិ៖
សន្និធិដើមគ្រា សំដៅដល់ Opening Inventories (ដែលយើងនិយមប្រើពាក្យ Beginning Inventories)
សន្និធិចុងគ្រា សំដៅដល់ Closing Inventories (ដែលយើងនិយមប្រើពាក្យ Ending Inventories)

​យោងតាម IAS 2 Inventories ចំណាយខាងក្រោមនេះ ត្រូវចាត់ទុកជាថ្លៃដើមសន្និធិ៖

- ថ្លៃដើមនៃការទិញដែលមានដូចជា ទំនិញ ឫ វត្ថុធាតុដើម
-ចំណាយពន្ធគយ ។ល។
- ចំណាយកំលាំងពលកម្ម និងចំណាយផ្សេងទៀតដែលពាក់ព័ន្ធនឹងការផលិត
- ចំណាយផ្សេងៗទៀតដែលមានដូចជា ការឌីហ្សាញ ។ល។

ចំណាយខាងក្រោមនេះ មិនចាត់ទុកជាថ្លៃដើមសន្និធិ៖
- ចំណាយរដ្ឋបាលសុទ្ធសាធ
- ចំណាយលើការស្តុកទុកសន្និធិ
- ចំណាយលើការខាតបង់មិនប្រក្រតី

សូមចងចាំថា  IAS 2 Inventories មិនអនុញ្ញាត្តអោយប្រើ វិធីសាស្រ្ត LIFO (Last In First Out) ទេ។ ដូចនេះ គេអាចប្រើ FIFO (First In First Out), Weighted Average Cost, Actual Cost។

សូមកំណត់ចំណាំថា First In First Out (FIFO) សន្មតថា ទំនិញទិញចូលមុនគេ ត្រូវលក់ចេញមុនគេ។ 
ឩទាហរណ៌ក្រុមហ៊ុន 
ទិញទំនិញចំនួន 100 ឯកតា @ $12 នៅថ្ងៃទី ០២​
 ទិញទំនិញចំនួន 50 ឯកតា @ $10 នៅថ្ងៃទី ១០ 
ក្រុមហ៊ុនបានលក់ទំនិញចំនួន 20 ឯកតា នៅថ្ងៃទី ២២ 

ដើម្បីកំណត់ថ្លៃទំនិញដែលបានលក់ (Cost of Sales)  ក្រុមហ៊ុនតាមវិធីសាស្រ្តFIFOសន្មត ថា ទំនិញ20 ឯកតាដែលបានលក់ នៅថ្ងៃទី ២២ មានថ្លៃដើម $12 ក្នុង១ឯកតា(ទិញចូលមុន សន្មតថាលក់ចេញមុន) បើទោះបីជាបុគ្គលិកជាក់ស្តែងបានយកទំនិញដែលបានទិញចូលនៅថ្ងៃទី ១០ដែលមានថ្លៃដើម $10 ក្នុង១ឯកតា ទៅលក់អោយអតិថិជនក៏ដោយ។ 

IAS 2 Inventories ប្រើវីធីសាស្រ្ត Lower of Cost or Net Realisable Value (NRV) ដើម្បីកំណត់តម្លៃ សន្និធិចុងគ្រា (Closing Inventories) សំរាប់រាយការណ៌ក្នុងតារាងតុល្យការ (Statement of Financial Position)។​

Net Realisable Value = តម្លៃទទួលបានពីការលក់ - ចំណាយលើការធ្វើអោយសន្និធិអាចលក់បាន



Sunday, May 7, 2017

ស្វែងយល់ពីកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ




អ្នកប្រកបអាជីវកម្មដែលមានផលរបរ ឫចំណូលប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ឫ $62,500ឡើងទៅត្រូវចុះឈ្មោះក្នុងបញ្ជីរដ្ឋបាលសារពើពន្ធដែលត្រូវចាត់ថ្នាក់ជា អ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ទៅតាមកំរិតផលរបរដែលរកបានរបស់ម្ចាស់អាជីវកម្ម។ កាតព្វកិច្ចដទៃទៀតមានដូចជា៖

- ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ និងប្រចាំឆ្នាំ និងបង់ពន្ធតាមកាលបរិច្ឆេទកំណត់។ សំរាប់ការប្រកាសពន្ធប្រចាំខែ យ៉ាងយូរបំផុត គឺនៅថ្ងៃទី២០ នៃខែបន្ទាប់។ សំរាប់ការប្រកាសពន្ធប្រចាំឆ្នាំ យ៉ាងយូរបំផុតរគឺនៅថ្ងៃទី ៣១ ខែមិនា នៃឆ្នាំបន្ទាប់។



-ត្រូវកាន់កាប់ថែរក្សាបញ្ជីគណនេយ្យ និង ត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ


-បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ

- បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទដូចមាន ចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ ដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ

- ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ

- ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច


Saturday, May 6, 2017

ប្រភេទមិត្តភ័ក្រ្តដែលអ្នកគួរប្រុងប្រយ័ត្ន


១. គេរាប់អានអ្នកជាមិត្ត ពីព្រោះអ្នកមានប្រយោជន៌សំរាប់គេ មានន័យថា ដោយសារអ្នកអាចធ្វើអ្វីមួយអោយគេបាន។


២. គេប្រើប្រាស់បេះដូងក្រដាស់របស់ពួកគេធ្វើជាសរសើរអ្នក ដើម្បីអោយអ្នកមានតម្លៃខ្ពស់​និងមោទនៈភាពចំពោះខ្លួនឯង។ ការធ្វើបែបនេះ ធ្វើអោយអ្នកបន្ទោសខ្លួនឯង ជាជាងពួកគេ នៅពេលដែលអ្នកមិនអាចសម្រេចគោលដៅរបស់ខ្លួនឯងបាន។


៣. មិត្តភ័ក្រ្តដែលប្រើប្រាស់ឈ្មោះរបស់អ្នកដើម្បីទទួលបានផល ប្រយោជន៌ផ្ទាល់ខ្លួន តែពេលមានបញ្ហាពួកគេអោយអ្នកទទួលខុសត្រូវរួមជាមួយពួកគេ។

៤. មិត្តភ័ក្រ្តដែលមានទុក្ខរត់រកអ្នក​ តែពេលមានសុខសង្ងំយកសុខតែម្នាក់ឯង។

៥. អ្នកទទួលអារម្មណ៌ថាបាត់បង់តម្លៃខ្លួនឯង នៅពេលធ្វើការរួមជាមួយពួកគេ កត្តានេះអាចបណ្តាលមកពីពួកគេមានមោទនៈភាពខ្លាំងពេកលើខ្លួនឯងដោយចាត់ទុកអ្នកដទៃមិនស្មើខ្លួន។


 នៅពេលអ្នកជួបប្រភេទមិត្តភ័ក្រ្តទាំងអស់នេះ អ្នកគួរចាកចេញឆ្ងាយពីពួកគេអោយបានកាន់តែលឿនដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែប្រសិនបើអ្នក មិនអាចជៀសបានទេ អ្នកត្រូវប្រយ័ត្នប្រយែងចំពោះសម្តីរ ឫសកម្មភាពរបស់អ្នក។

សូមចងចាំថា មិត្តភ័ក្រ្តដែលល្អ គឺជាមិត្តភ័ក្រ្តដែលជួយយកអាសារអ្នក និងធ្វើអោយអ្នកមានអារម្មណ៌ទុកចិត្តទាំងស្រុងដោយអ្នកគិតថាពួកគេជាមិត្តភ័ក្រ្តចេញពីចិត្ត ជាជាង មិត្តភ័ក្រ្តយុទ្ធសាស្រ្ត។

ដោយ៖ វឌ្ឍនៈជោគជ័យ