១. គេរាប់អានអ្នកជាមិត្ត ពីព្រោះអ្នកមានប្រយោជន៌សំរាប់គេ
មានន័យថា ដោយសារអ្នកអាចធ្វើអ្វីមួយអោយគេបាន។
២. គេប្រើប្រាស់បេះដូងក្រដាស់របស់ពួកគេធ្វើជាសរសើរអ្នក
ដើម្បីអោយអ្នកមានតម្លៃខ្ពស់និងមោទនៈភាពចំពោះខ្លួនឯង។ ការធ្វើបែបនេះ
ធ្វើអោយអ្នកបន្ទោសខ្លួនឯង ជាជាងពួកគេ នៅពេលដែលអ្នកមិនអាចសម្រេចគោលដៅរបស់ខ្លួនឯងបាន។
៣. មិត្តភ័ក្រ្តដែលប្រើប្រាស់ឈ្មោះរបស់អ្នកដើម្បីទទួលបានផល
ប្រយោជន៌ផ្ទាល់ខ្លួន តែពេលមានបញ្ហាពួកគេអោយអ្នកទទួលខុសត្រូវរួមជាមួយពួកគេ។
៤. មិត្តភ័ក្រ្តដែលមានទុក្ខរត់រកអ្នក
តែពេលមានសុខសង្ងំយកសុខតែម្នាក់ឯង។
៥. អ្នកទទួលអារម្មណ៌ថាបាត់បង់តម្លៃខ្លួនឯង
នៅពេលធ្វើការរួមជាមួយពួកគេ
កត្តានេះអាចបណ្តាលមកពីពួកគេមានមោទនៈភាពខ្លាំងពេកលើខ្លួនឯងដោយចាត់ទុកអ្នកដទៃមិនស្មើខ្លួន។
នៅពេលអ្នកជួបប្រភេទមិត្តភ័ក្រ្តទាំងអស់នេះ
អ្នកគួរចាកចេញឆ្ងាយពីពួកគេអោយបានកាន់តែលឿនដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែប្រសិនបើអ្នក
មិនអាចជៀសបានទេ អ្នកត្រូវប្រយ័ត្នប្រយែងចំពោះសម្តីរ ឫសកម្មភាពរបស់អ្នក។
សូមចងចាំថា មិត្តភ័ក្រ្តដែលល្អ
គឺជាមិត្តភ័ក្រ្តដែលជួយយកអាសារអ្នក និងធ្វើអោយអ្នកមានអារម្មណ៌ទុកចិត្តទាំងស្រុងដោយអ្នកគិតថាពួកគេជាមិត្តភ័ក្រ្តចេញពីចិត្ត
ជាជាង មិត្តភ័ក្រ្តយុទ្ធសាស្រ្ត។
ដោយ៖ វឌ្ឍនៈជោគជ័យ
No comments:
Post a Comment