Monday, May 1, 2017

៨ចំនុច ដើម្បីសម្រេចគោលដៅរបស់អ្នក

Image result for goal and success


មនុស្សគ្រប់រូបគួរតែបង្កើតនូវគោលដៅជាមុន មុននឹងធ្វើអ្វីមួយ។​
ខាងក្រោម​នេះ​ជា​​គន្លឹះល្អៗដើម្បីអោយគោលដៅរបស់អ្នកទទួលបានជោគជ័យ៖

១. ដឹងអោយច្បាស់ពីអ្វីដែលអ្នកចង់ធ្វើ ដើម្បីឈានទៅរកការកំណត់គោលដៅមួយ

២. បង្កើតគោលដៅ អោយបានច្បាស់លាស់ និងត្រូវចងចាំវាទុកជានិច្ច

៣. សួរ​យោបល់​ពីអ្នក​មាន​​បទពិសោធន៍​ដើម្បីកំណត់យុទ្ធសាស្រ្តល្អៗក្នុងការសំរេចគោលដៅ

៤. ត្រូវមានភាពជឿជាក់​លើខ្លួន​ឯង

៥. មិនត្រូវចុះចាញ់ចំពោះបញ្ហា និងឧបសគ្គដែលអ្នកបានជួបប្រទះ

៦. អ្នកត្រូវតែទទួលស្គាល់ការពិត​ ពីភាពខ្លាំង និង​ភាពខ្សោយរបស់អ្នកផ្ទាល់ ដើម្បី​សម្រេច​បាននូវគោលដៅ​

៧.កុំបោះបង់គោលដៅរបស់អ្នកអោយសោះបើទោះបីជា​អ្នករងសម្ពាធ​បែប​ណា​ក៏ដោយ

៨. អ្នកគួរតែផ្ដោតការយកចិត្តទុកដាក់ទៅលើគោលដៅរបស់អ្នកតែមួយគត់ដែលអ្នកបានកំណត់ បើទោះបីជាគោលដៅដទៃទៀតទាញការចាប់អារម្មណ៌របស់អ្នកក៏ដោយ

  
ដោយ៖ នុតជោគជ័យ






No comments:

Post a Comment