Tuesday, April 11, 2017

អ្នកជំនួញជប៉ុន លោកTadashi Yanai ស្ថាបនិក UNIQLO



អ្នកជំនួញដែលមានជាងគេនៅប្រទេសជប៉ុន។ គាត់បានបង្កើត ក្រុមហ៊ុនសំលៀកបំពាក់ដែលមានកំនើនលក់លឿន និងបានចុះបញ្ជីនៅទីផ្សារភាគហ៊ុនតូក្យូ។​ 

លោក Tadashi Yanai កើតនៅខែកុម្ភៈ ឆ្នាំ១៩៤៩ (អាយុ ៦៨ ឆ្នាំគិតត្រឹមឆ្នាំ២០១៧)។ គាត់កើតនៅខេត្ត Yamaguchi ឋិតនៅ ផ្នែកនីរតី នៃប្រទេសជប៉ុន។ គាត់ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនិងរិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យ Waseda នៃប្រទេសជប៉ុន នៅឆ្នាំ ១៩៧១។  កាលនៅកុមារ គាត់រស់នៅជាន់លើនៃហាងលក់សំលៀកបំពាក់របស់ឪពុកម្តាយគាត់។ហាងសំលៀកបំពាក់របស់ឪពុកម្តាយគាត់ ឈ្មោះ Ogori Shoji ហើយលោក Tadashi Yanai បានប្តូរឈ្មោះហាងរបស់ឪពុកម្តាយគាត់ទៅជា Fast Retailing។

មហាសេដ្ឋីមានជាងគេនៅជប៉ុន Tadashi Yanai


គាត់ជាអ្នកជំនួញដែលតស៊ូ ទោះក្នុងស្ថានភាពបែបណាក៏ដោយ។ គាត់មានបុគ្គលិកលក្ខណៈមួយចំនួន ដែលជួយអោយគាត់ទទួលបានជោគជ័យក្នុងអាជីវកម្ម។​ គិតមកត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៧ គាត់មាន មូលធនសុទ្ធចំនួន $16.1 Billion បើតាមទស្សាវដ្តី Forbes ។

១. រៀនពីបរាជ័យ
ចំពោះ លោក Tadashi Yanai យល់ថាយើងមិនត្រូវខ្លាចបរាជ័យទេ ប៉ុន្តៃយើងត្រូវរៀនពីការបរាជ័យនោះ ហើយត្រូវសួរខ្លួនឯងថា តើត្រូវធ្វើយ៉ាងដូចម្តេចបន្តទៀតដើម្បីទទួលបានជោគជ័យ។ នៅពេលក្រុមហ៊ុនលោក ពង្រីកខ្លួនទៅក្រៅប្រទេស ពោលគឺទៅដល់ ប្រទេសអង់គ្លេស បរាជ័យ ទៅដល់ប្រទេសអាមេរិក បរាជ័យ ទៅដល់ប្រទេសចិន បរាជ័យ។ ពោលគឺបរាជ័យមិនឈប់ តែគាត់នៅមិនព្រមឈប់ ដោយគាត់ខិតខំរកវិធីសាស្រ្តជាច្រើន ដែលមានដូចជាការសិក្សាពី ម៉ាកសំលៀកបំពាក់ល្បីៗ ដែលមានដូចជា GAP, Nike, H&M។ល។ ទីបំផុត​ គាត់ក៏ទទួលបានជោគជ័យ។ គិតមកត្រឹមខែមិនា ឆ្នាំ២០១៧ គាត់បានបើកហាងចំនួន ៤៧​ហាងសំលៀកបំពាក់ Uniqlo នៅសហរដ្ឋអាមេរិក។ គាត់គ្រោងនឹងពង្រីកចំនួនហាង Uniqlo អោយបានដល់ចំនួន 1,000 ហាង​ នៅសហរដ្ឋអាមេរិក។​

២. ធ្វើជាម្ចាស់ក្រុមហ៊ុនដែលតឹងរឹង
លោក Tadashi Yana ស្ថាបនិក UNIQLO យល់ថា ប្រសិនបើម្ចាស់ក្រុមហ៊ុនចង់អោយបុគ្គលិកធ្វើការទទួលបានស្នាដៃល្អ ម្ចាស់ក្រុមហ៊ុនខ្លួនឯងត្រូវប្រកាន់ភ្ជាប់ភាពម៉ត់ចត់ និងតឹងរឹងលើវិន័យ និងបែបបទធ្វើការរបស់បុគ្គលិក។ ប្រសិនបើម្ចាស់ក្រុមហ៊ុនមានភាពធូររលុង នោះក្រុមហ៊ុនមិនអាចដើរទៅមុខលឿនទេ។

ដោយៈ ស្មោះត្រង់ជោគជ័យ

Saturday, April 8, 2017

Friday, April 7, 2017

តើខ្ញុំគួរសន្សំប្រាក់ប៉ុន្មានក្នុង១ខែ?





ការសន្សំប្រាក់ គឺជាវិធីសាស្រ្តសំខាន់ក្នុងការជួយអោយជីវិតយើងបានធូរស្រាល ឫអាចក្លាយជាអ្នកមាន នាពេលអនាគត។

ជាទូទៅដើម្បីសន្សំបាន គេត្រូវធ្វើការចំណាយតិចជាងចំណូលដែលរកបានក្នុងមួយខែៗ។ វិធីសាស្រ្តនេះល្អ ពីព្រោះអ្នកត្រូវចំណាយរួចរាល់ហើយ សល់ប៉ុន្មានទើបសន្សំតាមក្រោយ។

ក៏ប៉ុន្តែ វីធីសាស្រ្តដែលល្អជាងនេះទៀតគឺ ពេលបើកប្រាក់ខែម្តងៗ អ្នកត្រូវកាត់ប្រាក់យ៉ាងតិច ១០% នៃប្រាក់ខែអ្នកទុកសន្សំ ហើយសល់ប៉ុន្មានទើបចំណាយតាមក្រោយ ហើយបើនៅសល់ទៀត គឺត្រូវទុកសន្សំបន្ថែម។ ការធ្វើបែបនេះ មានន័យថា អ្នកអាចសន្សំប្រាក់បានជារៀងរាល់ខែ​​ បើទោះបីវាជាចំនួនទឹកប្រាក់បន្តិចបន្តួចក៏ដោយ។

ទឹកប្រាក់ដែលអ្នកសន្សំ គួរយកទៅធ្វើការវិនិយោគណាមួយដែលមានហានិភ័យទាប ក្នុងករណីប្រទេសយើង គឺ យកប្រាក់សន្សំនេះ ទៅទុកក្នុងគណនីធនាគារ គ្រឹះស្ថានមីក្រូហិរញវត្ថុ ឫក្រុមសន្សំដើម្បីអោយសាច់ប្រាក់យើងកើនជារៀងរាល់ឆ្នាំ។ ការវិនិយោគដទៃទៀត ត្រូវធ្វើការសំរេចចិត្តដោយប្រុងប្រយ័ត្ន ពីព្រោះយើងចាយ ឫបាត់បង់សាច់ប្រាក់លឿន តែទទួលចំណូលជាសាច់ប្រាក់យឺត ឫដោយលំបាក។

VattanacPheap
សូមជួយផ្តល់យោបល់ស្ថាបនាតាមការគួរ។ សូមអរគុណ។

Thursday, March 2, 2017

វីធីសន្សំប្រាក់របស់ខ្ញុំពេលនៅលីវ

នេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ


ដូចអ្នកទាំងអស់គ្នាអាចដឹងស្រាប់ហើយថា មនុស្សប្រុសចាយវាយ​មិន​សូវគិតគូរវែងឆ្ងាយប៉ុន្មានទេ ឫអាចនិយាយម៉្យាងវិញទៀតថា ចាយដៃទូលាយ នៅពេលខ្លួននៅលីវ។

ដូចនេះ ទោះបីជាគាត់មានប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយ ក៏គាត់​ចាយ​វាយសឹងតែ ទាំងអស់ទៅវិញ នៅពេលចុងខែ។ គេតែងនិយាយ​លេងសើច​ ថា មានប្រាក់ខែច្រើនប៉ុណ្ណាមិនសំខាន់ សំខាន់គឺសស់​ប៉ុណ្ណា?
 
សំរាប់ខ្ញុំ វិធីសាស្រ្តដែលល្អបំផុតគឺ លេងតុងតីនជាមួយអ្នកធ្វើការ​ជា​មួយគ្នា។ នៅពេលបើកប្រាក់ខែ ម្តងៗ ខ្ញុំត្រូវបង់អស់ប្រមាណ ៧០០​ដុល្លារ ទៅ ៨០០ ដុល្លារក្នុង១ខែៗ។​ នេះមានន័យថា ពេល​បើក​ប្រាក់​ខែភ្លាម ទឹកប្រាក់ត្រូវបានកាត់ជាស្វ័យប្រវត្តិជាទឹកប្រាក់​សន្សំ​ប្រចាំខែ ហើយប្រាក់នៅសល់គឺ ទុកសំរាប់ចាយវាយប្រចាំខែ ហើយ​បើ​នៅ​សល់គឺទុកសន្សំបន្ថែមនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារ វា​ផ្តល់​ការប្រាក់ ខ្ពស់ជាង ធនាគារពាណិជ្ជ។

ខ្ញុំដឹងថា ការលេងតុងតីនអាចប្រឈមនឹងហានិភ័័យ (អាចបាត់​បង់​ទឹកប្រាក់ទាំងអស់) តែខ្ញុំលេងវា ដោយប្រុងប្រយ័ត្នដោយរើស​អ្នក​ដែលត្រូវលេងជាមួយ។

តាមពិតទៅអ្នកទាំងអស់មិនបាច់លេងតុងតីនក៏បាន ដោយយក​ប្រាក់ទៅបង់រំលោះក្នុងការទិញដី ទិញផ្ទះ ឫ ទិញអ្វីក៏ដោយ អោយ​តែ​ពេលបង់ចប់ វានឹងក្លាយជាទ្រព្យរបស់យើង។ ការធ្វើបែបនេះ មានន័យថា អ្នកនឹងបង្កើតទម្លាប់សន្សំស្វ័យប្រវត្តិដល់ខ្លួនឯង។

ខាងលើនេះជាវិធីសាស្រ្តមួយដែលជួយអោយខ្ញុំសល់ប្រាក់ពេលខ្ញុំនៅលីវ។ ខ្ញុំគ្រាន់តែចែករំលែក បទ ពិសោធន៌របស់ខ្ញុំតាម VattanacPheap តែ​ប៉ុណ្ណោះ​សំរាប់អ្នកទាំងអស់គ្នាពិចារណា។ ខ្ញុំបាទសូមអភ័យ ទោស បើ​​មានភាពមិនសរម្យ ឫខុសឆ្គងក្នុងការសរសេរខាងលើ។
 
ដោយក្តីគោរពពីខ្ញុំ។

Wednesday, March 1, 2017

ដើមទុនអរូបីដើម្បីភាពជោគជ័យក្នុងអាជីវកម្ម


ការធ្វើអាជីវកម្មទាមទារអោយសហគ្រិនធ្វើការ 24/7 (២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១សប្តាហ៌) ហើយរៀងរាល់ការធ្វេសប្រហែសបន្តិចបន្តួច​ ក៏អាចធ្វើអោយអាជីវកម្មដួលទៅវិញដែរ។​

មនុស្សភាគច្រើនគិតថា ដើម្បីភាពជោគជ័យ សហគ្រិនត្រូវការដើមទុនហិរញ្ញវត្ថុ (លុយ) ច្រើន។ ប៉ុន្តែ Vattanacpheap យល់ថា សហគ្រិនអាចមានដើមទុនបន្តិចបន្តួច ហើយ ដើម្បីភាពជោគជ័យ ពិតប្រាកដ សហគ្រិនត្រូវមានដើមទុនដូចខាងក្រោមនេះ៖

១. ភាពអត់ធ្មត៖ អ្នកអាចជួបរឿងរ៉ាវជាច្រើនដែលនឹកស្មានមិនដល់។ អ្នកក៏អាចជួបមនុស្សគ្រប់ប្រភេទ ដែលរួមបញ្ចូលទាំង អ្នកដែលរារាំងអ្នកមិនអោយទទួលបានជោគជ័យ។​ ដូចនេះ អ្នកត្រូវហ្វឹកហាត់ចិត្តអ្នក អោយមានភាពនឹងធឹង និងមិនឆាប់ខឹងទោះក្នុងស្ថានភាពបែបណាក៏ដោយ។

២. ចេះលើកទឹកចិត្តខ្លួនឯង នៅពេលជួបការលំបាក ឫជួបបញ្ហាធំ

៣. មើលឃើញបព្ហាា ថាជា  ឱកាស

៤. អាចប្រមោលមើល និន្នាការនាពេលអនាគត​ (ដើម្បីធ្វើវាបាន អ្នកត្រូវអាន ស្តាប់អោយបានច្រើន ពីព័ត៌មានគ្រប់ប្រភពទាំងអស់)

Vattanacpheap