Tuesday, April 11, 2017

អ្នកជំនួញជប៉ុន លោកTadashi Yanai ស្ថាបនិក UNIQLO



អ្នកជំនួញដែលមានជាងគេនៅប្រទេសជប៉ុន។ គាត់បានបង្កើត ក្រុមហ៊ុនសំលៀកបំពាក់ដែលមានកំនើនលក់លឿន និងបានចុះបញ្ជីនៅទីផ្សារភាគហ៊ុនតូក្យូ។​ 

លោក Tadashi Yanai កើតនៅខែកុម្ភៈ ឆ្នាំ១៩៤៩ (អាយុ ៦៨ ឆ្នាំគិតត្រឹមឆ្នាំ២០១៧)។ គាត់កើតនៅខេត្ត Yamaguchi ឋិតនៅ ផ្នែកនីរតី នៃប្រទេសជប៉ុន។ គាត់ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនិងរិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យ Waseda នៃប្រទេសជប៉ុន នៅឆ្នាំ ១៩៧១។  កាលនៅកុមារ គាត់រស់នៅជាន់លើនៃហាងលក់សំលៀកបំពាក់របស់ឪពុកម្តាយគាត់។ហាងសំលៀកបំពាក់របស់ឪពុកម្តាយគាត់ ឈ្មោះ Ogori Shoji ហើយលោក Tadashi Yanai បានប្តូរឈ្មោះហាងរបស់ឪពុកម្តាយគាត់ទៅជា Fast Retailing។

មហាសេដ្ឋីមានជាងគេនៅជប៉ុន Tadashi Yanai


គាត់ជាអ្នកជំនួញដែលតស៊ូ ទោះក្នុងស្ថានភាពបែបណាក៏ដោយ។ គាត់មានបុគ្គលិកលក្ខណៈមួយចំនួន ដែលជួយអោយគាត់ទទួលបានជោគជ័យក្នុងអាជីវកម្ម។​ គិតមកត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៧ គាត់មាន មូលធនសុទ្ធចំនួន $16.1 Billion បើតាមទស្សាវដ្តី Forbes

១. រៀនពីបរាជ័យ
ចំពោះ លោក Tadashi Yanai យល់ថាយើងមិនត្រូវខ្លាចបរាជ័យទេ ប៉ុន្តៃយើងត្រូវរៀនពីការបរាជ័យនោះ ហើយត្រូវសួរខ្លួនឯងថា តើត្រូវធ្វើយ៉ាងដូចម្តេចបន្តទៀតដើម្បីទទួលបានជោគជ័យ។ នៅពេលក្រុមហ៊ុនលោក ពង្រីកខ្លួនទៅក្រៅប្រទេស ពោលគឺទៅដល់ ប្រទេសអង់គ្លេស បរាជ័យ ទៅដល់ប្រទេសអាមេរិក បរាជ័យ ទៅដល់ប្រទេសចិន បរាជ័យ។ ពោលគឺបរាជ័យមិនឈប់ តែគាត់នៅមិនព្រមឈប់ ដោយគាត់ខិតខំរកវិធីសាស្រ្តជាច្រើន ដែលមានដូចជាការសិក្សាពី ម៉ាកសំលៀកបំពាក់ល្បីៗ ដែលមានដូចជា GAP, Nike, H&M។ល។ ទីបំផុត​ គាត់ក៏ទទួលបានជោគជ័យ។ គិតមកត្រឹមខែមិនា ឆ្នាំ២០១៧ គាត់បានបើកហាងចំនួន ៤៧​ហាងសំលៀកបំពាក់ Uniqlo នៅសហរដ្ឋអាមេរិក។ គាត់គ្រោងនឹងពង្រីកចំនួនហាង Uniqlo អោយបានដល់ចំនួន 1,000 ហាង​ នៅសហរដ្ឋអាមេរិក។​

២. ធ្វើជាម្ចាស់ក្រុមហ៊ុនដែលតឹងរឹង
លោក Tadashi Yana ស្ថាបនិក UNIQLO យល់ថា ប្រសិនបើម្ចាស់ក្រុមហ៊ុនចង់អោយបុគ្គលិកធ្វើការទទួលបានស្នាដៃល្អ ម្ចាស់ក្រុមហ៊ុនខ្លួនឯងត្រូវប្រកាន់ភ្ជាប់ភាពម៉ត់ចត់ និងតឹងរឹងលើវិន័យ និងបែបបទធ្វើការរបស់បុគ្គលិក។ ប្រសិនបើម្ចាស់ក្រុមហ៊ុនមានភាពធូររលុង នោះក្រុមហ៊ុនមិនអាចដើរទៅមុខលឿនទេ។

ដោយៈ ស្មោះត្រង់ជោគជ័យ

No comments:

Post a Comment