Thursday, September 7, 2017

ចំណេះដឹងមួយចំនួនដែលអ្នកមិនដែលរៀននៅសាលា






ការលើកទឹកចិត្តដល់ខ្លួនឯង


មនុស្សម្នាក់ៗតែងតែប្រព្រឹត្តនូវកំហុសឆ្គងដោយមិនបានតាំងចិត្ត មិនបានប្រុងប្រយ័ត្ន ឫ ដោយ ការធ្វេសប្រហែស។ ទោះបីជាយើងបានប្រ​ព្រឹត្ត​នូវកំហុសក៏ដោយក៏យើងមិនគួរ បន្ទោសខ្លួនឯង ដែរ យើងត្រូវចេះលើកទឹកចិត្តដល់ខ្លួនឯង ត្រូវចេះយកកំហុសឆ្គងទាំងនោះ មកធ្វើជាមេរៀនយក វាមកសិក្សា ដើម្បីកុំអោយយើងដើរទៅរកវាម្ដងទៀត។



 ការទំនាក់ទំនងជាមួយមនុស្សថ្មីៗ
មនុស្ស​ម្នាក់ៗ​មានលក្ខណៈខុសៗគ្នាទាំងអារម្មណ៍ ចិត្ត​គំនិត​ សំដី ឥរិយាបទ។​ម្ចាស់ក្រុមហ៊ុន​​គេ ចង់បាននូវបុគ្គលិក​ដែល​មានការទំនាក់ទំនងល្អជាមួយមនុស្ស​គ្រប់ប្រភេទ​។​ដែល នេះ វាជា ផ្នែក មួយដែល​ធ្វើឲ្យយើង​ជោគជ័យ​ក្នុង​ការងារជាពិសេស ក្នុងការរកស៊ី។

·   ​​​  ការយកចិត្តទុកដាក់​
ការយកចិត្តទុកដាក់ក្នុងការធ្វើការមិនថាតូចឫធំ ជាកត្តាសំខាន់ជំរុញឲ្យការងាររបស់ អ្នកទទួល បាន ជោគជ័យ។ វាធ្វើអោយយើងមានភាពហ្មត់ចត់ក្នុងការងារ ធ្វើការងារបានល្អទទួលបាន លទ្ធផល ល្អ និងជោគជ័យនៅថ្ងៃអនាគត។
The more you appreciate what you have, the more you get.

  
·        ការអនុវត្តន៍ជាក់ស្ដែង
ការអនុវត្តន៍ជាក់ស្ដែងវាប្រសើរជាង​ទ្រឹស្ដី។ ទ្រឹស្ដីអាចធ្វើអោយអ្នកទទួលបាននូវ​ចំណេះដឹង​ ក៏​ប៉ុន្តែនៅពេលដែលយើងអនុវត្តន៍ការងារយើងនឹងប្រឈមមុខទៅនឹងបញ្ហាផ្សេងៗ​​ដែល​ត្រូវ​ដោះ​ស្រាយ ​ដែលបញ្ហាទាំងនោះមិនមានក្នុងទ្រឹស្ដីទេ។ដូចនេះ​ការអនុវត្តន៍​វាមានសារៈ​សំខាន់​ព្រោះ​វាធ្វើឲ្យយើង​ជួប​បញ្ហានិងវិធីដោះស្រាយ ថ្មី​ៗ ប្លែកៗ ​ជាច្រើន។
    








  ដោយ៖ SMV Team







Sunday, September 3, 2017

ការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ២០១៧ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆា្នំ២០១៧

ប្រជាពលរដ្ខមានកាព្វកិច្ចបង់ពន្ធលើអលនទ្រព្យដែលខ្លួនកំពុងកាន់កាប់ជារៀងរាល់ឆ្នាំ ក្នុងអត្រាពន្ធ 0.1%។ អចលនទ្រព្យដែលមានដូចជា ដី អគារ ឫដីនិងអគារ ត្រូវបានកំណត់តម្លៃទៅតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបង់ពន្ធជូនរដ្ឋ (សូមចុចត្រង់នេះ ដើម្បីមើលតារាងតម្លៃអចលនទ្រព្យ  សម្រាប់រាជធានីភ្នំពេញ)។

រាល់តម្លៃអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃគណនាតាមតារាងអចលនទ្រព្យតិចជាង ១០០លានរៀល (ប្រហាក់ប្រហែលនឹង $25,000) មិនជាប់ពន្ធអចលនទ្រព្យទេ។

មូលដ្នានគិតពន្ធអចលនទ្រព្យ = (ទំហំដី និង ទំហំផ្ទះតាមជាន់នីមួយៗ) x ៨០% - 100,000,000
ប្រសិនបើវាតូចជាង សូន្យ នោះ អចលនទ្រព្យរបស់អ្នក មិនជាប់ពន្ធអចលនទ្រព្យទេ។
ប្រសិនបើវាធំជាងសូន្យ គឺត្រូវយកតម្លៃធំជាងសូន្យនេះ គុណនឹង អត្រាពន្ធ 0.1% នោះលោកអ្នកនឹងដឹងពីចំនួនទឹកប្រាក់ពន្ធ ដែលត្រូវបង់។ 

អគ្គនាយដ្ឋានពន្ធដារ បានធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងការបង់អចលនទ្រព្យប្រចាំឆ្នាំ ដោយប្រជាពលរដ្ខអាចធ្វើកាតសម្គាល់អចលនទ្រព្យ ដោយបំពេញព័ត៌មានអោយបានច្បាស់លាស់។ នៅពេលគាត់មានកាតនេះហើយ គាត់អាចទៅបង់នៅតាមធនាគារ ឫសាខាពន្ធដារ គ្រប់ខេត្តក្រុង ដោយគេគ្រាន់តែ Scan ប៉ុណ្ណោះ។ ប្រសិនបើអចលនទ្រព្យរបស់គាត់នៅខេត្ត តែគាត់មកធ្វើការនៅភ្នំពេញ ដោយប្រើប្រាស់កាតសម្គាល់អចលនទ្រព្យនេះ គាត់ក៏អាចបង់ពន្ធអចលនទ្រព្យនៅភ្នំពេញដែរ។​

យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយដ្ឋានពន្ធដារបានធ្វើកំណែទំរង់វិធ្ជមានយ៉ាងច្រើន ដើម្បីអោយប្រជាពលរដ្ឋ និង​អាជីវករ មានភាពងាយស្រួលក្នុងការបង់ពន្ធជូនរដ្ឋ រួមទាំងទទួលបានព័ត៌មានលម្អិតពីការអនុវត្តច្បាប់ពន្ធដារកម្ពុជាអោយបានត្រឹមត្រូវ។

ដោយ៖វឌ្ឍនៈភាព

Friday, September 1, 2017

ខ្លាចទាំង៦យ៉ាងដែលធ្វើអោយអ្នកបរាជ័យ


ជាកត្តាធម្មជាតិ មនុស្សតែងតែមានការខ្លាចនឹងធ្វើអ្វីមួយ។ ប៉ុន្តែប្រសិនបើអ្នកធ្វើអាជីវកម្ម អ្នកត្រូវលុបចោលការខ្លាចទាំង៦យ៉ាងខាងក្រោម៖

១. ខ្លាចក្រ
២. ខ្លាចឈឺ
៣. ខ្លាចចាស់
៤. ខ្លាចស្លាប់
៥. ខា្លចគេរិះគន់
៦.ខ្លាចគេលែងចូលចិត្ត

 ដើម្បីភាពជោគជ័យ​ មិនថាក្នុងអាជីវកម្ម ឫការងារទេ អ្នកត្រូវលុបចោលការខ្លាចទាំងនេះអោយបាន!

តែអ្នកមិនចាំបាច់លុបចោល ខ្លាចខ្មោច ដើម្បីភាពជោគជ័យទេ ដឹងនៅ?

ដោយ៖ កវីរកសុីកំសត់