ប្រជាពលរដ្ខមានកាព្វកិច្ចបង់ពន្ធលើអលនទ្រព្យដែលខ្លួនកំពុងកាន់កាប់ជារៀងរាល់ឆ្នាំ ក្នុងអត្រាពន្ធ 0.1%។ អចលនទ្រព្យដែលមានដូចជា ដី អគារ ឫដីនិងអគារ ត្រូវបានកំណត់តម្លៃទៅតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបង់ពន្ធជូនរដ្ឋ (សូមចុចត្រង់នេះ ដើម្បីមើលតារាងតម្លៃអចលនទ្រព្យ សម្រាប់រាជធានីភ្នំពេញ)។
រាល់តម្លៃអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃគណនាតាមតារាងអចលនទ្រព្យតិចជាង ១០០លានរៀល (ប្រហាក់ប្រហែលនឹង $25,000) មិនជាប់ពន្ធអចលនទ្រព្យទេ។
មូលដ្នានគិតពន្ធអចលនទ្រព្យ = (ទំហំដី និង ទំហំផ្ទះតាមជាន់នីមួយៗ) x ៨០% - 100,000,000
ប្រសិនបើវាតូចជាង សូន្យ នោះ អចលនទ្រព្យរបស់អ្នក មិនជាប់ពន្ធអចលនទ្រព្យទេ។
ប្រសិនបើវាធំជាងសូន្យ គឺត្រូវយកតម្លៃធំជាងសូន្យនេះ គុណនឹង អត្រាពន្ធ 0.1% នោះលោកអ្នកនឹងដឹងពីចំនួនទឹកប្រាក់ពន្ធ ដែលត្រូវបង់។
អគ្គនាយដ្ឋានពន្ធដារ បានធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងការបង់អចលនទ្រព្យប្រចាំឆ្នាំ ដោយប្រជាពលរដ្ខអាចធ្វើកាតសម្គាល់អចលនទ្រព្យ ដោយបំពេញព័ត៌មានអោយបានច្បាស់លាស់។ នៅពេលគាត់មានកាតនេះហើយ គាត់អាចទៅបង់នៅតាមធនាគារ ឫសាខាពន្ធដារ គ្រប់ខេត្តក្រុង ដោយគេគ្រាន់តែ Scan ប៉ុណ្ណោះ។ ប្រសិនបើអចលនទ្រព្យរបស់គាត់នៅខេត្ត តែគាត់មកធ្វើការនៅភ្នំពេញ ដោយប្រើប្រាស់កាតសម្គាល់អចលនទ្រព្យនេះ គាត់ក៏អាចបង់ពន្ធអចលនទ្រព្យនៅភ្នំពេញដែរ។
យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយដ្ឋានពន្ធដារបានធ្វើកំណែទំរង់វិធ្ជមានយ៉ាងច្រើន ដើម្បីអោយប្រជាពលរដ្ឋ និងអាជីវករ មានភាពងាយស្រួលក្នុងការបង់ពន្ធជូនរដ្ឋ រួមទាំងទទួលបានព័ត៌មានលម្អិតពីការអនុវត្តច្បាប់ពន្ធដារកម្ពុជាអោយបានត្រឹមត្រូវ។
ដោយ៖វឌ្ឍនៈភាព
No comments:
Post a Comment