មានមិត្តភ័ក្រ្តដែលយល់ចិត្ត និងលេងសើចនឹងគ្នាបានបែបនេះ តើនឹងមានឱកាសប៉ុន្មានដងទៀតក្នុងមួយជីវិតយើងដែលអាចជួបជុំគ្នាបែបនេះបាន?
រៀនចប់នៅសាលា មិនមែនមានន័យថា ចប់ទំនាក់ទំនងនឹងគ្នានោះទេ ពោលគឺយើងត្រូវរកឱកាសជួបជុំគ្នាបែបនេះ ដើម្បីបង្កបរិយាកាសសប្បាយ និងសាមគ្គីគ្នាជារៀងរហូត។
មិត្តភ័ក្រ្តទាំងអស់គ្នាគិតបែបនេះអត់? បើគិតបែបនេះ សូមជួយចែករំលែកអត្តបទនេះដល់មិត្តភ័ក្រ្តស្និទ្ធិស្នាលរបស់អ្នកផង!
ដោយ៖ កូនខ្មែរ
Friday, May 5, 2017
Monday, May 1, 2017
៨ចំនុច ដើម្បីសម្រេចគោលដៅរបស់អ្នក
មនុស្សគ្រប់រូបគួរតែបង្កើតនូវគោលដៅជាមុន
មុននឹងធ្វើអ្វីមួយ។
ខាងក្រោមនេះជាគន្លឹះល្អៗដើម្បីអោយគោលដៅរបស់អ្នកទទួលបានជោគជ័យ៖
១. ដឹងអោយច្បាស់ពីអ្វីដែលអ្នកចង់ធ្វើ ដើម្បីឈានទៅរកការកំណត់គោលដៅមួយ
២. បង្កើតគោលដៅ អោយបានច្បាស់លាស់ និងត្រូវចងចាំវាទុកជានិច្ច
៣. សួរយោបល់ពីអ្នកមានបទពិសោធន៍ដើម្បីកំណត់យុទ្ធសាស្រ្តល្អៗក្នុងការសំរេចគោលដៅ
៤. ត្រូវមានភាពជឿជាក់លើខ្លួនឯង
៥. មិនត្រូវចុះចាញ់ចំពោះបញ្ហា និងឧបសគ្គដែលអ្នកបានជួបប្រទះ
៦. អ្នកត្រូវតែទទួលស្គាល់ការពិត ពីភាពខ្លាំង និងភាពខ្សោយរបស់អ្នកផ្ទាល់ ដើម្បីសម្រេចបាននូវគោលដៅ
៧.កុំបោះបង់គោលដៅរបស់អ្នកអោយសោះបើទោះបីជាអ្នករងសម្ពាធបែបណាក៏ដោយ
៨. អ្នកគួរតែផ្ដោតការយកចិត្តទុកដាក់ទៅលើគោលដៅរបស់អ្នកតែមួយគត់ដែលអ្នកបានកំណត់ បើទោះបីជាគោលដៅដទៃទៀតទាញការចាប់អារម្មណ៌របស់អ្នកក៏ដោយ
១. ដឹងអោយច្បាស់ពីអ្វីដែលអ្នកចង់ធ្វើ ដើម្បីឈានទៅរកការកំណត់គោលដៅមួយ
២. បង្កើតគោលដៅ អោយបានច្បាស់លាស់ និងត្រូវចងចាំវាទុកជានិច្ច
៣. សួរយោបល់ពីអ្នកមានបទពិសោធន៍ដើម្បីកំណត់យុទ្ធសាស្រ្តល្អៗក្នុងការសំរេចគោលដៅ
៤. ត្រូវមានភាពជឿជាក់លើខ្លួនឯង
៥. មិនត្រូវចុះចាញ់ចំពោះបញ្ហា និងឧបសគ្គដែលអ្នកបានជួបប្រទះ
៦. អ្នកត្រូវតែទទួលស្គាល់ការពិត ពីភាពខ្លាំង និងភាពខ្សោយរបស់អ្នកផ្ទាល់ ដើម្បីសម្រេចបាននូវគោលដៅ
៧.កុំបោះបង់គោលដៅរបស់អ្នកអោយសោះបើទោះបីជាអ្នករងសម្ពាធបែបណាក៏ដោយ
៨. អ្នកគួរតែផ្ដោតការយកចិត្តទុកដាក់ទៅលើគោលដៅរបស់អ្នកតែមួយគត់ដែលអ្នកបានកំណត់ បើទោះបីជាគោលដៅដទៃទៀតទាញការចាប់អារម្មណ៌របស់អ្នកក៏ដោយ
ដោយ៖ នុតជោគជ័យ
Thursday, April 27, 2017
អាហារូបករណ៌ទៅសិក្សានៅប្រទេសជប៉ុនសំរាប់ឆ្នាំសិក្សា២០១៨
តើអ្នកចង់សិក្សារនៅប្រទេសជប៉ុនទេ?
ប្រទេសជប៉ុន ជាប្រទេសដែលមានសេដ្ឋកិច្ច និងវប្បធម៌ជឿនលឿនក្នុងពិភពលោក។ អ្នកណាៗក៏ប្រាថ្នាទៅសិក្សានៅប្រទេសជប៉ុនដែរ។
ឥឡូវនេះ អាហារូបករណ៍ជប៉ុនសម្រាប់ឆ្នាំ២០១៨ សម្រាប់សិស្ស និស្សិតកម្ពុជា បានមកដល់ហើយ។ សូមនិស្សិតទាំងអស់ទៅកាន់នាយកដ្ឋានអាហារូបករណ៍ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលយកពាក្យសុំប្រឡង ហើយត្រូវដាក់ពាក្យសុំប្រឡងត្រលប់មកកាន់នាយដ្ឋានវិញ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧។
នាយកដ្ឋានអាហារូបករណ៍ ក្រសួងអប់រំ យុវជន និងកីឡា មានទីតាំងនៅក្បែរស្ថានីយទូរទស្សន៌អប្សរា និង ក្បែរផ្សារបឹងកេងកង។ អាសយដ្ឋានគឺ អគារលេខ ២៣ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមចុចត្រង់នេះ ឫរូបខាងលើ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ អាហារូបករណ៍ជប៉ុនសម្រាប់ឆ្នាំ២០១៨
ដោយ៖ កូនខ្មែរ
Wednesday, April 26, 2017
ច្រៀងបានល្អណាស់ ចាប ចៀន!
តារាកំប្លែង ចាប ចៀន ពិតជាមានគំនិតច្នៃប្រឌិតមែន
ដោយគាត់បានច្រៀងអំពាវនាវអោយជួយមន្ទីរពេទ្យគន្ធបុប្ផា
នៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៌ PNN។ ក្នុងចម្រៀងរបស់គាត់
គាត់ក៏បានរៀបរាប់ពីជីវិតពិតរបស់គាត់ផងដែរ ដោយគាត់ត្រូវបង់រំលោះរយៈពេលយូរឆ្នាំ
ចំពោះការទិញផ្ទះក្នុងបុរីមួយនៅក្បែរ ផ្សារទំនើប អេអន២។
តោះទស្សនាទាំងអស់គ្នា៖
ដោយៈ កូនខ្មែរ
តោះទស្សនាទាំងអស់គ្នា៖
ដោយៈ កូនខ្មែរ
Monday, April 24, 2017
រំលឹកពី ថែល ថៃ នៅវគ្គ The Blind Auditions, The Voice Cambodia 2
ថែល ថៃ បានឈ្នះការប្រកួតចំរៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២។
សូមទស្សនា ការរំលឹកពី ថែល ថៃ ដូចខាងក្រោម៖
សូមទស្សនា ការរំលឹកពី ថែល ថៃ ដូចខាងក្រោម៖
ចំណូលពន្ធ-អាករគ្រប់ប្រភេទនៅត្រីមាសទី១ ឆ្នាំ២០១៧ មានការកើនឡើង
បន្ទាប់ពីមានការអនុវត្តការងារកំណែទំរង់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ឆ្នាំ២០១៧របស់ខ្លួនថា ចំណូលពន្ធអាករប្រមូល មានការកើនឡើង 92.20% បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០១៦។
ចំណូលពន្ធអាករប្រមូលពីអាជីវកម្មនៃវិស័យផ្សេងៗគ្នា មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ ដែលនេះបង្ហាញពីការផ្តល់ការសហការល្អពីវិស័យឯកជនក្នុងការបង់ពន្ធជូនរដ្ឋ បន្ទាប់ពីមានកំណែទំរង់របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រួលដល់ការបង់ពន្ធរបស់ប្រជាពលរដ្ឋ ដែលមានដូចជា ការបង់ពន្ធតាមប្រព័ន្ធអនឡាញ ការពង្រីកបណ្តាញធនាគារសំរាប់ការបង់ពន្ធ។ល។
សូមចុចរូបខាងលើ ដើម្បីស្វែងយល់បន្ថែមពីពន្ធដារកម្ពុជា នៅក្នុងគេហទំព័រដើមរបស់អគ្គនាយកដ្ឋានពន្ធដារ។
ដោយ៖ កូនខ្មែរ
Sunday, April 23, 2017
ល្បិចទប់ទល់ភាពងងុយគេងនៅកន្លែងធ្វើការ
នេះជាការផ្សាយពាណិជ្ជកិច្ចកម្មដ៏ប្លែកមួយរបស់ក្រុមហ៊ុន Panasonic លើផលិតផល TV របស់ខ្លួន៖ វិធីសាស្រ្តទប់ទល់ភាពងងុយគេងនៅកន្លែងធ្វើការ។
ដើម្បីជ្រាបអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Subscribe to:
Posts (Atom)


