Monday, April 24, 2017
ចំណូលពន្ធ-អាករគ្រប់ប្រភេទនៅត្រីមាសទី១ ឆ្នាំ២០១៧ មានការកើនឡើង
បន្ទាប់ពីមានការអនុវត្តការងារកំណែទំរង់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ឆ្នាំ២០១៧របស់ខ្លួនថា ចំណូលពន្ធអាករប្រមូល មានការកើនឡើង 92.20% បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០១៦។
ចំណូលពន្ធអាករប្រមូលពីអាជីវកម្មនៃវិស័យផ្សេងៗគ្នា មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ ដែលនេះបង្ហាញពីការផ្តល់ការសហការល្អពីវិស័យឯកជនក្នុងការបង់ពន្ធជូនរដ្ឋ បន្ទាប់ពីមានកំណែទំរង់របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រួលដល់ការបង់ពន្ធរបស់ប្រជាពលរដ្ឋ ដែលមានដូចជា ការបង់ពន្ធតាមប្រព័ន្ធអនឡាញ ការពង្រីកបណ្តាញធនាគារសំរាប់ការបង់ពន្ធ។ល។
សូមចុចរូបខាងលើ ដើម្បីស្វែងយល់បន្ថែមពីពន្ធដារកម្ពុជា នៅក្នុងគេហទំព័រដើមរបស់អគ្គនាយកដ្ឋានពន្ធដារ។
ដោយ៖ កូនខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment