Monday, October 2, 2017

ស្លាប់យ៉ាងតិច៥០នាក់ និងរបួសច្រើនជាង ២០០នាក់ នៅ Las Vegas Strip

ព័ត៌មានខ្លីៗ 

Image result for shooting las vegas strip

ខ្មាន់កំាភ្លើងអាយុ៦៤ឆ្នាំ បានធ្វើការបាញ់ប្រហារលើហ្វូងមនុស្សដែលកំពុងចូលរួមទស្សនាពិធីបុណ្យតន្រ្តីកាលពីយប់ថ្ងៃអាទិត្យ នៅ Las Vegas Strip សហរដ្ឋអាមេរិក​។

មនុស្សយ៉ាងហោចណាស់៥០នាក់បានស្លាប់ និងច្រើនជាង ២០០នាក់បានរងរបួសគិតមកត្រឹមពេលនេះ។

ខ្មាន់កំាភ្លើងត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។


Be Smart and Use Smart










5 ways to Improve Your Positive Self-Awareness

Image result for great girl


Is it hard for you to be positively aware of yourself?

Take the following actions to be more positively self-aware:

1. Be more curious about everything in your world.
Read books, listen to audio books. Go to seminars and lectures. Seek out and gain counsel from the most successful people in your profession and hobbies.

2. Look at yourself through other people's eyes
Imagine being your parents. Imagine being that person married to you. Imagine being your child.

3. Take 30 precious minutes each day for you alone

Relax and breathe deeply from the pelvis and stomach up into your lungs when you inhale. Exhale slowly. Meditate and let go

4. Be emphatic
Learn to feel how others feel and consider where they are coming from before criticizing or passing judgement.

5. Look for the truth and speak the truth

When you read something that impresses you, check the source. View everything with a certain open-minded skepticism.

Extract from The Psychology of Winning by Dr. Denis Waitley 


Professional Rich Club-An Expert in Building Practical Skills













Monday, September 25, 2017

"ប្រាក់ខែគ្មានដែនកំណត់ សំរាប់ ទេពកុសល្យគ្មានដែនកំណត់ " ពី លោក ចាង យូមីង


ពី Bloomberg Technology

សហគ្រិនអាយុ ៣៤​ ឆ្នាំ លោក ចាង យូមីង បាននិយាយថា ទស្សនៈវិស័យរបស់ក្រុមហ៊ុនរបស់គាត់ គឺ ផ្តល់ប្រាក់ខែខ្ពស់នៅលើទីផ្សារដើម្បីទទួលបានអ្នកមានទេពកុសល្យខ្ពស់មកធ្វើការក្នុងក្រុមហ៊ុនរបស់គាត់។ 

ក្រុមហ៊ុនរបស់គាត់ Beijing ByteDance Technology បានបង្កើត កម្មវិធីទូរស័ព្ទចល័តមួយដែលឈ្មោះថា Jinri TouTiao (ព័ត៌មានសំខាន់ៗថ្ងៃនេះ) ដែលផ្តល់ព័ត៌មាន និងវីដេអូជាច្រើនដល់អ្នកប្រើប្រាស់។ ក្នុង១ថ្ងៃៗមានអ្នកប្រើប្រាស់ប្រមាណ ១២០ លាននាក់ បានប្រើកម្មវិធីទូរស័ព្ទចល័តមួយនេះ។

ពី Bloomberg Asia

"Unlimited salary for unlimited talent" says Enterpreneur Zhang Yiming

A brief From Bloomberg Technology:

A 34-year-old said that his company's philosophy is to pay the highest of the market to get the best to work in his company.

Beijing ByteDance Technology Co is his company where mobile apps called Jinri Toutiao is best known for aggregates news and videos. Plus, 120 million users use this app daily.

from Bloomberg Asia

Monday, September 18, 2017

គន្លឹះបើកបរដោយសុវត្ថិភាពពេលបើកបរ

ជាធម្មតារថយន្តត្រូវបានវិស្វករផលិតរថយន្ត បង្កើតលក្ខណៈពិសេសៗដើម្បីជួយការពារនិងផ្តល់សុវត្តិភាពដល់អ្នកបើកបរនិងអ្នករួមដំណើរជាមួយ។ ក្នុងក្របខណ្ឌនេះ គ្រោះថ្នាក់ចរាចរណ៌ ភាគច្រើនគឺបណ្តាលមកពីកត្តាមនុស្ស។ ដូចនេះ យើងខ្ញុំសូមលើកយកការប្រុងប្រយ័ត្នក្នុងការបើកបរដែលពាក់ព័ន្ធនឹងកត្តាមនុស្សដូចខាងក្រោម៖

១. សូមកុំលេបថ្នាំ ហើយបើកបរ



ការលេបថ្នាំ ដើម្បីបំបាត់គ្រុនក្តៅ ផ្តាសាយ  ឫ ការលេបថ្នាំច្រើនជ្រុល អាចប៉ះពាល់ដល់អារម្មណ៌របស់អ្នកនៅពេលបើកបរ។ ប្រសិនបើអ្នកមានអារម្មណ៌មិនល្អ ឫមិនទុកចិត្តខ្លួនឯងក្នុងការបើកបរ សូមកុំបើកបរអោយសោះ ហើយអោយគេបើកជំនួសវិញ។

២. សូមកុំអោយមានការរំខាននៅពេលបើកបរ

ការនិយាយទូរស័ព្ទនៅពេលបើកបរលឿន​ ការសរសេរសារ ឫការឆែកហ្វេសប៊ុកកំពុងបើកបរ ធ្វើអោយអ្នកបើកបរមិនសូវផ្តោតអារម្មណ៌លើការបើកបរ  និងអាចបង្កអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ។

យើងឃើញថា អ្នកបើកបរជាច្រើនបានដាក់កូនអង្គុយនៅក្បែរកន្លែងអ្នកបើកបរ។ នេះក៏ជាកត្តាដែលធ្វើអោយអ្នកបើកបរមិនសូវមានអារម្មណ៌មូលក្នុងការបើកបរដែរ។ ករណីជាក់ស្តែងមួយ គឺ Admin បានជិះរថយន្តតាមបណ្តោយផ្លូវលេខ៥៩៨ ចេញពីរង្វង់មូលកាំកូ ក៏វាក់នឹងរថយន្តមួយ ដែលហាក់ដូចជាមិនបានមើលឆ្វេងស្តាំចេញស្ទុយពីផ្លូវក្នុងកាត់ទទឹងផ្លូវធំដែលAdmin កំពុងជិះ ធ្វើអោយAdmin គេចស្ទើរគ្រេចចង្កេះ។ Admin សម្លឹងមើលក្នុងឡានឃើញមានកូនក្មេងនៅខាងមុខ។ តែក៏អាចថាបានដែរថា គាត់បើកមិនខ្វល់ពីអ្នកណាទាំងអស់ពីព្រោះ នៅភ្នំពេញនាថ្ងៃទី២បុណ្យចូលឆ្នាំខ្មែរ​មិនសូវមានឡានបើកបរច្រើនទេ។
ទោះជាយ៉ាងណាសូមកុំដាក់កូនអង្គុយនៅខាងមុខ ជាពិសេសនៅពេលបើកបរផ្លូវឆ្ងាយ។  



៣. សូមកុំបើកបរនៅពេលងងុយគេង

អ្នកត្រូវគេងអោយបានគ្រប់គ្រាន់នៅពេលយប់ ប្រសិនបើអ្នកត្រូវបើកឡាននៅពេលព្រឹក។ ប្រសិនបើអ្នកងងុយគេងខ្លាំងនៅពេលបើកបរ អ្នកអាចឈប់សំរាក់១៥នាទីយ៉ាងតិច ទើបបន្តដំណើរទៅមុខទៀត។ ម្យ៉ាងទៀត អ្នកអាចញុំរបស់អ្វីដែលជូរៗ ដើម្បីជួយកាត់បន្ថយការងងុយគេងរបស់អ្នក ប្រសិនបើអ្នកចាំបាច់ត្រូវតែបើកបរ ប៉ុន្តែដើម្បីសុវត្ថិភាពអ្នក និងក្រុមគ្រួសាររួមទាំងអ្នកដទៃ សូមអ្នកកុំបើកបរអី។ 





៤. សូមគ្រប់គ្រងល្បឿនរបស់អ្នក

សូមអ្នកកុំបើកបរលឿនពេកនៅពេលជិះផ្លូវឆ្ងាយ ពីព្រោះអ្នកអាចនឹងវាក់នឹងសត្វដែលរត់ចេញពីព្រៃ ឫអ្នកថ្មើរជើង ឫអ្នកភូមិដែលរត់កាត់ថ្នល់ភ្លាមៗ។
នៅពេលអ្នកមានអារម្មណ៌ថា អ្នកមិនអាចគ្រប់គ្រងរថយន្តបានក្នុងល្បឿនដែលអ្នកកំពុងបើកបរ សូមប្រញាប់បន្ថយល្បឿនភ្លាម។​
ជាធម្មតាហើយថា អ្នកខ្លាចខាតពេលទើបបើកបរអោយលឿនដើម្បីអោយឆាប់ដល់ ក៏ប៉ុន្តែអ្នកអាចខាតពេលជាងនេះទៀត ប្រសិនបើជួបគ្រោះថ្នាក់ចរាចរណ៌។


៥. សូមកុំពិសារគ្រឿងស្រវឹងបើអ្នកត្រូវបើកបរ

ជាធម្មតា យើងច្រើននិយាយថា ដាក់ប៉ុណ្ណឹងមិនអីទេ!​ តែអ្នកត្រូវដឹងថាដាក់ប៉ុណ្ណឹងមិនស្រវឹងក៏ដោយ ក៏អាចអោយអ្នកមានអារម្មណ៌ងងុយគេង ឫអារម្មណ៌ធីងធោងខ្លះដែរ និយាយរួមអ្នកមានអារម្មណ៌មិនមូលក្នុងការបើកបរ។

សូមកុំពិសារគ្រឿងស្រវឹង សូម្បីតែបន្តិចក៏ដោយ បើអ្នកពិតជាខ្វាយខ្វល់ និងស្រលាញ់ខ្លួនអ្នក ក្រុមគ្រួសារ និងជីវិតអ្នកដ៏ទៃ។




សូមអរគុណ!

VattanacPheap

Thursday, September 7, 2017

កត្តាត្រូវពិចារណាពេលទៅមើលអូនតូចទើបនឹងកើត!

ជាធម្មតា នៅពេលមិត្តភ័ក្រ្តអ្នកទើ​បតែសម្រាលកូនហើយ អ្នកនឹងទៅសួរសុខទុក្ខពួកគាត់ ជាពិសេសកូនតូចដែលទើបនឹងកើត។



ដើម្បីចៀសវាងបញ្ហាមួយចំនួនដែលអាចកើតមានចំពោះកូនរបស់មិត្តភក្រ្ត័ដែលទើបនឹងកើត សូមអ្នកពិចារណាចំនុច ខាងក្រោម ទាំងមុននិងពេលកំពុងសួរសុខទុក្ខ៖

១. កុំប្រើប្រាស់ទឹកអប់មុនពេលអ្នកទៅសួរសុខទុក្ខ


២. កុំជក់បារី

៣. កុំទាន់អាលថើបទារកដែលទើបនឹងកើត



៤. ប្រសិនបើអ្នកចង់ថតអូនតូច អ្នកត្រូវសូមការអនុញ្ញាតពីឪពុកម្តាយទារក។ នៅពេលថត អ្នកត្រូវតែបិទ Flash កុំអោយវាចាំងប៉ះពាល់កែវភ្នែករបស់ទារក



៥. សូមនិយាយថ្នម កុំអោយមានសម្លេងខ្លាំង ពីព្រោះអូនទើបនឹងកើតអាចនឹងភិតភ័យ
 
៦. ប្រសិនបើអ្នកមិនស្រួលខ្លួន ហើយមានជំងឺផ្តាសាយ សូមកុំទៅសួរសុខទុក្ខអូនតូចអី ពីព្រោះរាងកាយគាត់នៅខ្សោយហើយ ងាយនឹងទទួលរងជំងឺផ្សេងៗ


៧. ពេលម្តាយត្រូវបំបៅកូន អ្នកត្រូវដើរចេញ ដឹងអត់ ថាគាត់អៀន! យល់អត់?



ត្រូវការ VattanacEZ ជួយអត់?
Used Books and Delivery
 


ដោយ៖  កវីជោគជ័យ


 

ចំណេះដឹងមួយចំនួនដែលអ្នកមិនដែលរៀននៅសាលា






ការលើកទឹកចិត្តដល់ខ្លួនឯង


មនុស្សម្នាក់ៗតែងតែប្រព្រឹត្តនូវកំហុសឆ្គងដោយមិនបានតាំងចិត្ត មិនបានប្រុងប្រយ័ត្ន ឫ ដោយ ការធ្វេសប្រហែស។ ទោះបីជាយើងបានប្រ​ព្រឹត្ត​នូវកំហុសក៏ដោយក៏យើងមិនគួរ បន្ទោសខ្លួនឯង ដែរ យើងត្រូវចេះលើកទឹកចិត្តដល់ខ្លួនឯង ត្រូវចេះយកកំហុសឆ្គងទាំងនោះ មកធ្វើជាមេរៀនយក វាមកសិក្សា ដើម្បីកុំអោយយើងដើរទៅរកវាម្ដងទៀត។



 ការទំនាក់ទំនងជាមួយមនុស្សថ្មីៗ
មនុស្ស​ម្នាក់ៗ​មានលក្ខណៈខុសៗគ្នាទាំងអារម្មណ៍ ចិត្ត​គំនិត​ សំដី ឥរិយាបទ។​ម្ចាស់ក្រុមហ៊ុន​​គេ ចង់បាននូវបុគ្គលិក​ដែល​មានការទំនាក់ទំនងល្អជាមួយមនុស្ស​គ្រប់ប្រភេទ​។​ដែល នេះ វាជា ផ្នែក មួយដែល​ធ្វើឲ្យយើង​ជោគជ័យ​ក្នុង​ការងារជាពិសេស ក្នុងការរកស៊ី។

·   ​​  ការយកចិត្តទុកដាក់​
ការយកចិត្តទុកដាក់ក្នុងការធ្វើការមិនថាតូចឫធំ ជាកត្តាសំខាន់ជំរុញឲ្យការងាររបស់ អ្នកទទួល បាន ជោគជ័យ។ វាធ្វើអោយយើងមានភាពហ្មត់ចត់ក្នុងការងារ ធ្វើការងារបានល្អទទួលបាន លទ្ធផល ល្អ និងជោគជ័យនៅថ្ងៃអនាគត។
The more you appreciate what you have, the more you get.

  
·        ការអនុវត្តន៍ជាក់ស្ដែង
ការអនុវត្តន៍ជាក់ស្ដែងវាប្រសើរជាង​ទ្រឹស្ដី។ ទ្រឹស្ដីអាចធ្វើអោយអ្នកទទួលបាននូវ​ចំណេះដឹង​ ក៏​ប៉ុន្តែនៅពេលដែលយើងអនុវត្តន៍ការងារយើងនឹងប្រឈមមុខទៅនឹងបញ្ហាផ្សេងៗ​​ដែល​ត្រូវ​ដោះ​ស្រាយ ​ដែលបញ្ហាទាំងនោះមិនមានក្នុងទ្រឹស្ដីទេ។ដូចនេះ​ការអនុវត្តន៍​វាមានសារៈ​សំខាន់​ព្រោះ​វាធ្វើឲ្យយើង​ជួប​បញ្ហានិងវិធីដោះស្រាយ ថ្មី​ៗ ប្លែកៗ ​ជាច្រើន។
    








  ដោយ៖ SMV Team