ជាធម្មតា នៅពេលមិត្តភ័ក្រ្តអ្នកទើបតែសម្រាលកូនហើយ អ្នកនឹងទៅសួរសុខទុក្ខពួកគាត់ ជាពិសេសកូនតូចដែលទើបនឹងកើត។
ដើម្បីចៀសវាងបញ្ហាមួយចំនួនដែលអាចកើតមានចំពោះកូនរបស់មិត្តភក្រ្ត័ដែលទើបនឹងកើត សូមអ្នកពិចារណាចំនុច ខាងក្រោម ទាំងមុននិងពេលកំពុងសួរសុខទុក្ខ៖
១. កុំប្រើប្រាស់ទឹកអប់មុនពេលអ្នកទៅសួរសុខទុក្ខ
២. កុំជក់បារី
៣. កុំទាន់អាលថើបទារកដែលទើបនឹងកើត
៤. ប្រសិនបើអ្នកចង់ថតអូនតូច អ្នកត្រូវសូមការអនុញ្ញាតពីឪពុកម្តាយទារក។ នៅពេលថត អ្នកត្រូវតែបិទ Flash កុំអោយវាចាំងប៉ះពាល់កែវភ្នែករបស់ទារក
៥. សូមនិយាយថ្នម កុំអោយមានសម្លេងខ្លាំង ពីព្រោះអូនទើបនឹងកើតអាចនឹងភិតភ័យ
៦. ប្រសិនបើអ្នកមិនស្រួលខ្លួន ហើយមានជំងឺផ្តាសាយ សូមកុំទៅសួរសុខទុក្ខអូនតូចអី ពីព្រោះរាងកាយគាត់នៅខ្សោយហើយ ងាយនឹងទទួលរងជំងឺផ្សេងៗ
៧. ពេលម្តាយត្រូវបំបៅកូន អ្នកត្រូវដើរចេញ ដឹងអត់ ថាគាត់អៀន! យល់អត់?
ត្រូវការ VattanacEZ ជួយអត់?
ដោយ៖ កវីជោគជ័យ
No comments:
Post a Comment