Thursday, April 27, 2017

អាហារូបករណ៌ទៅសិក្សានៅប្រទេសជប៉ុនសំរាប់ឆ្នាំសិក្សា​២០១៨

តើអ្នកចង់សិក្សារនៅប្រទេសជប៉ុនទេ?



ប្រទេសជប៉ុន ជាប្រទេសដែលមានសេដ្ឋកិច្ច និងវប្បធម៌ជឿនលឿនក្នុងពិភពលោក។ អ្នកណាៗក៏ប្រាថ្នាទៅសិក្សានៅប្រទេសជប៉ុនដែរ។
ឥឡូវនេះ អាហារូបករណ៍ជប៉ុនសម្រាប់ឆ្នាំ២០១៨ សម្រាប់សិស្ស និស្សិតកម្ពុជា បានមកដល់ហើយ។ សូមនិស្សិតទាំងអស់ទៅកាន់នាយកដ្ឋានអាហារូបករណ៍ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលយកពាក្យសុំប្រឡង ហើយត្រូវដាក់ពាក្យសុំប្រឡងត្រលប់មកកាន់នាយដ្ឋានវិញ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧។ 

នាយកដ្ឋានអាហារូបករណ៍ ក្រសួងអប់រំ យុវជន និងកីឡា  មានទីតាំងនៅក្បែរស្ថានីយទូរទស្សន៌អប្សរា និង ក្បែរផ្សារបឹងកេងកង។ អាសយដ្ឋានគឺ អគារលេខ ២៣ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង១  ខណ្ឌចំការមន រាជធានីភ្នំពេញ។ 
សូមចុចត្រង់នេះ ឫរូបខាងលើ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ អាហារូបករណ៍ជប៉ុនសម្រាប់ឆ្នាំ២០១៨ 

​ដោយ៖ កូនខ្មែរ 

Wednesday, April 26, 2017

ច្រៀងបានល្អណាស់ ចាប ចៀន!

តារាកំប្លែង​​ ចាប ចៀន ពិតជាមានគំនិតច្នៃប្រឌិតមែន ដោយគាត់បានច្រៀងអំពាវនាវអោយជួយមន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៌ PNN។ ក្នុងចម្រៀងរបស់គាត់ គាត់ក៏បានរៀបរាប់ពីជីវិតពិតរបស់គាត់ផងដែរ ដោយគាត់ត្រូវបង់រំលោះរយៈពេលយូរឆ្នាំ ចំពោះការទិញផ្ទះក្នុងបុរីមួយនៅក្បែរ ផ្សារទំនើប អេអន២។

តោះទស្សនាទាំងអស់គ្នា៖



ដោយៈ កូនខ្មែរ

Monday, April 24, 2017

រំលឹកពី ថែល ថៃ នៅវគ្គ The Blind Auditions, The Voice Cambodia 2

ថែល ថៃ បានឈ្នះការប្រកួតចំរៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២។
សូមទស្សនា ការរំលឹកពី ថែល ថៃ ដូចខាងក្រោម៖

ចំណូលពន្ធ-អាករគ្រប់ប្រភេទនៅត្រីមាសទី១ ឆ្នាំ២០១៧ មានការកើនឡើង

http://www.tax.gov.kh/index.php

បន្ទាប់ពីមានការអនុវត្តការងារកំណែទំរង់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ឆ្នាំ២០១៧របស់ខ្លួនថា ចំណូលពន្ធអាករប្រមូល មានការកើនឡើង 92.20% បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០១៦។

ចំណូលពន្ធអាករប្រមូលពីអាជីវកម្មនៃវិស័យផ្សេងៗគ្នា មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ​ ដែលនេះបង្ហាញពីការផ្តល់ការសហការល្អពីវិស័យឯកជនក្នុងការបង់ពន្ធជូនរដ្ឋ បន្ទាប់ពីមានកំណែទំរង់របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រួលដល់ការបង់ពន្ធរបស់ប្រជាពលរដ្ឋ ដែលមានដូចជា ការបង់ពន្ធតាមប្រព័ន្ធអនឡាញ ការពង្រីកបណ្តាញធនាគារសំរាប់ការបង់ពន្ធ។ល។

សូមចុចរូបខាងលើ ដើម្បីស្វែងយល់បន្ថែមពីពន្ធដារកម្ពុជា នៅក្នុងគេហទំព័រដើមរបស់អគ្គនាយកដ្ឋានពន្ធដារ។

ដោយ៖ កូនខ្មែរ

Sunday, April 23, 2017

ល្បិចទប់ទល់ភាពងងុយគេងនៅកន្លែងធ្វើការ

នេះជាការផ្សាយពាណិជ្ជកិច្ចកម្មដ៏ប្លែកមួយរបស់ក្រុមហ៊ុន Panasonic លើផលិតផល TV របស់ខ្លួន៖ វិធីសាស្រ្តទប់ទល់ភាពងងុយគេងនៅកន្លែងធ្វើការ។
ដើម្បីជ្រាបអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Wednesday, April 19, 2017

ហាងលក់បរិក្ខាទូរសព្ទ័ និងឧបករណ៍ឆ្លាតវៃ Srolanh Smart Store

https://www.facebook.com/srolanhsmartstore/




ហាងលក់បរិក្ខាទូរសព្ទ័ និងឧបករណ៍ឆ្លាតវៃ "ស្រលាញ់" Srolanh Smart Store សាខាបាក់ទូក ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧។

ហាងបរិក្ខាទូរសព្ទ័ និងឧបករណ៍ឆ្លាតវៃ Srolanh Smart Store មានលក់គ្រឿងទូរស័ព្ទដៃគ្រប់ប្រភេទ បំពេញតាមតំរូវការអតិថិជន ជាពិសេសយុវវ័យ អោយដើរទាន់តាមបច្ចេករិទ្យារីកចំរើនពិភពលោកនាពេលបច្ចុប្បន្ន។

ហាងបរិក្ខាទូរសព្ទ័ និងឧបករណ៍ឆ្លាតវៃ Srolanh Smart Store សាខាបាក់ទូក ត្រូវបានរចនាយ៉ាងប្រណិត ហើយអតិថិជនដែលចូលមកក្នុងហាងផ្ទាល់នឹងមានអារម្មណ៌ត្រជាក់ភ្នែក និងត្រជាក់ចិត្តដោយសារតែរចនាបថនៃហាងដ៏ទំនើបនេះ។  ព្រោះតែការរចនាហាងដ៏ប្រណិតនេះ ទើបធ្វើអោយអតិថិជនខ្លះអាចនឹងច្រលំថាជាហាងកាហ្វេ នៅពេលពួកគេដើរចូលមកក្នុងហាងជាលើកដំបូង។

ដើម្បីអបអរសាទរការសម្ពោធជាផ្លូវការ  ហាងបរិក្ខាទូរសព្ទ័ និងឧបករណ៍ឆ្លាតវៃ Srolanh Smart Store​ មានការបញ្ចុះតម្លៃពិសេស សំរាប់ខែមេសានេះ។

សូមចុចត្រង់នេះ  ហាងបរិក្ខាទូរសព្ទ័ និងឧបករណ៍ឆ្លាតវៃ Srolanh Smart Store ឫ ចុចលើរូបខាងលើ ដើម្បីទទួលបានព័ត៌មានបន្ថែមពីបរិក្ខាទូរសព្ទ័ និងឧបករណ៍ឆ្លាតវៃរបស់ហាង។

ដោយ៖ កូនខ្មែរ

Monday, April 17, 2017

មោទនភាពជាតិខ្មែរ! មេដាយមាសប៉េតង់ពិភពលោក របស់ អ៊ុក ស្រីមុំ

កីឡាប៉េតង់

ពិតជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខ្មែរយើងអាចដណ្តើមបានមេដាយមាសពិភពលោកផ្នែកប៉េតង់ ពីការប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០១៧នៅប្រទេស បែលហ្សិក នោះគឺកីឡាការនី អ៊ុក ស្រីមុំ។

បន្ទាប់ពីទទួលការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា យើងឃើញថា កីឡាកម្ពុជាចាប់ផ្តើមមានឈ្មោះបោះសំលេងលើឆាកអន្តរជាតិសារជាថ្មី។ នេះបង្ហាញយ៉ាងច្បាស់ថា ខ្មែរយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងដណ្តើមយកជ័យជំនះជាមួយនឹងប្រទេសដទៃទៀតលើឆាកអន្តរជាតិ។

ដោយ៖ កូនខ្មែរ

ការកំណត់ពិដានអត្រាការប្រាក់ត្រឹម ១៨% ក្នុង១ឆ្នាំ



https://www.nbc.org.kh/download_files/legislation/prakas_kh/Prakas-on-Interest-Rate-Cap.pdf


ដោយយល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គិតការប្រាក់ខ្ពស់ពេកពីអតិថិជនរបស់ខ្លួន ធនាគារជាតិនៃកម្ពុជាបានកំណត់អត្រាការប្រាក់ខ្ពស់បំផុតដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចគិតលើការផ្តល់កម្ចីរបស់ខ្លួនត្រឹមតែ ១៨%ក្នុង១ឆ្នាំ ដែលនេះហៅថា ពិដានអត្រាការប្រាក់។

ពិដានអត្រាការប្រាក់១៨% នេះ អនុវត្តតែទៅលើ  (សូមចុចលើឃ្លានីមួយៗដើម្បីឃើញឈ្មោះស្ថាប័ននីមួយៗពីធនាគារជាតិនៃកម្ពុជា)​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរពីសាធារណជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិង ប្រតិបត្តិករឥណទានជនបទ

ពិដានអត្រាការប្រាក់១៨% នេះ គឺអនុវត្តសំរាប់តែការផ្តល់កម្ចីថ្មីទាំងឡាយណាដែលមានកិច្ចសន្យាកម្ចីធ្វើឡើងដោយមានស្នាមមេដៃ ឫការចុះហត្ថលេខាចាប់ពី ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៧ ប៉ុណ្ណោះ។ 

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា យើងអាចសន្និដ្ឋានបានថា ពិដានអត្រាការប្រាក់១៨% នេះ មិនត្រូវបានអនុវត្តចំពោះ ធនាគារពាណិជ្ជ ធនាគារឯកទេស និង ក្រុមហ៊ុនភិតិសន្យាហិរញ្ញវត្ថុ នោះទេ

ថាតើការកំណត់ពិដានអត្រាការប្រាក់នេះ នឹងមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន យ៉ាងណាខ្លះលើស្ថាប័នទាំងនោះ យើងរង់ចាំមើលបន្តទៀត។​ 

សូមចុចលើរូខាងលើដើម្បីទាញយកប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ សូមអរគុណ។