ដោយយល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គិតការប្រាក់ខ្ពស់ពេកពីអតិថិជនរបស់ខ្លួន ធនាគារជាតិនៃកម្ពុជាបានកំណត់អត្រាការប្រាក់ខ្ពស់បំផុតដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចគិតលើការផ្តល់កម្ចីរបស់ខ្លួនត្រឹមតែ ១៨%ក្នុង១ឆ្នាំ ដែលនេះហៅថា ពិដានអត្រាការប្រាក់។

ពិដានអត្រាការប្រាក់១៨% នេះ អនុវត្តតែទៅលើ (សូមចុចលើឃ្លានីមួយៗដើម្បីឃើញឈ្មោះស្ថាប័ននីមួយៗពីធនាគារជាតិនៃកម្ពុជា)
“គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរពីសាធារណជន” “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”
និង
“ប្រតិបត្តិករឥណទានជនបទ”។
ពិដានអត្រាការប្រាក់១៨% នេះ គឺអនុវត្តសំរាប់តែការផ្តល់កម្ចីថ្មីទាំងឡាយណាដែលមានកិច្ចសន្យាកម្ចីធ្វើឡើងដោយមានស្នាមមេដៃ
ឫការចុះហត្ថលេខាចាប់ពី ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៧ ប៉ុណ្ណោះ។
យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា យើងអាចសន្និដ្ឋានបានថា ពិដានអត្រាការប្រាក់១៨%
នេះ មិនត្រូវបានអនុវត្តចំពោះ ធនាគារពាណិជ្ជ ធនាគារឯកទេស និង
ក្រុមហ៊ុនភិតិសន្យាហិរញ្ញវត្ថុ នោះទេ។
ថាតើការកំណត់ពិដានអត្រាការប្រាក់នេះ នឹងមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន យ៉ាងណាខ្លះលើស្ថាប័នទាំងនោះ យើងរង់ចាំមើលបន្តទៀត។
សូមចុចលើរូបខាងលើដើម្បីទាញយកប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ សូមអរគុណ។
សូមចុចលើរូបខាងលើដើម្បីទាញយកប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ សូមអរគុណ។
No comments:
Post a Comment