Wednesday, June 7, 2017

សាំងហ្គាពួរ ជាប្រទេសបៃតងជាងគេនៅអាស៊ាន



រាល់ពេលដែលខ្ញុំបានជាន់ជើងលើទឹកដីនៃប្រទេសសាំងហ្គាពួរ ខ្ញុំមានអារម្មណ៌ហាក់ដូចជានៅជាប់ជាមួយនឹងធម្មជាតិ បើទោះបីនៅជុំវិញខ្លួនខ្ញុំ ហ៊ុមទៅព័ទ្ធដោយអាគារខ្ពស់ៗនិងបច្ចេកវិទ្យាទំនើបៗក៏ដោយ។
ចាប់ពីព្រលានយន្តហោះអន្តរជាតិ Changi រហូតដល់កណ្តាលទីក្រុង ប្រសិនបើយើងក្រលេកមើលឆ្វេងស្តាំ នោះយើងនឹងឃើញសុទ្ធតែដើមឈើពណ៌បៃតងស្រស់បំព្រង។ អារម្មណ៌ស្និទ្ធស្នាលជាមួយនឹងធម្មជាតិនៅក្នុងទីក្រុងដែលជឿនលឿនបំផុតមួយនេះ កើនទ្វេដង នៅពេលដែលខ្ញុំដើរថ្មើរជើងនៅតាមផ្លូវទៅកាន់សណ្ឋាគារស្នាក់នៅ។


ខ្ញុំមិនហត់ឡើយចំពោះការដើរថ្មើជើងមកកាន់សណ្ឋាគារដែលត្រូវស្នាក់នៅ។  គ្រាន់តែមកដល់សណ្ឋាគារភ្លាម! លោកអើយ! ខ្ញុំសម្លឹងពីលើសណ្ឋាគារទៅ ក៏ឃើញសុទ្ធតែដើមឈើពណ៌បៃតងត្រជាក់ភ្នែក និងមានអារម្មណ៌ចង់ស្នាក់នៅអោយបានកាន់តែយូរកាន់តែល្អ។ ហុី! អារម្មណបែបនេះ ខ្ញុំមិនដែលបានទទួលទេ នៅពេលទៅដើរលេងកំសាន្ត ឫ ទៅចូលរួមប្រជុំនៅប្រទេសអាស៊ានដទៃទៀត និងសូម្បីតែប្រទេសជឿនលឿនមួយចំនួននៅអាសុី។


ខ្ញុំសូមសរសើរអ្នករៀបចំទីក្រុងសាំងហ្គារពួរដែលគិតគូរខ្ពស់ពីបរិស្ថាន និងធ្វើអោយប្រជាជនស្រលាញ់បរិស្ថាន​ទោះបីជាពួកគេរស់នៅក្នុងអាគារខ្ពស់ក៏ដោយ។ ប្រទេសសាំងហ្គាពួរ  ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥លើលោក ដែលមានប្រជាជនមានសុខភាពល្អជាងគេ។(សូមចុចត្រង់នេះ ដើម្បីមើលប្រទេសទាំង៥)

គិតមកដល់ត្រឹមនេះ ដល់ពេលត្រូវហូបអាហារហើយ! តោះទៅសាកម្ហូបសាំងហ្គាពួរទាំងអស់គ្នា! កុំភ្លេចមកលេងសាំងហ្គារពួរណា ដើម្បីទទួលបានអារម្មណ៌រស់នៅជាមួយធម្មជាតិដូចខ្ញុំដែរ!

ទិន្នន័យខ្លះៗពីប្រទេសសាំងហ្គាពួរ (ពី Wikipedia, 06-06-17)
ចំនួនប្រជាជន     ៖ 5,607,300 នាក់
ផ្ទៃក្រឡា             ៖ 719.1 គីឡូម៉ែត្រការេ
ភាសា                 ៖ អង់គ្លេស ម៉ាឡេ ចិន តាមិល       

ដោយ៖ វឌ្ឍនៈភាព
ចែករំលែកក្តីស្រឡាញ់ជាមួយ Power+

No comments:

Post a Comment