Monday, June 5, 2017

តើគួរធ្វើយ៉ាងណា ក្នុងករណីគ្មានអ្នកទិញទំនិញរបស់អ្នក?


អ្នកបានកំណត់តម្លៃលក់ផលិតផលរបស់អ្នកដោយបានបញ្ចូលប្រាក់ចំណេញចូលទៅក្នុងថ្លៃលក់នោះ។ ប៉ុន្តែតម្លៃដែលអ្នកគិតថាសមនឹងលក់លើទីផ្សារនោះ គឺជាតម្លៃដែលអតិថិជនភាគច្រើនមិនអាចទទួលយកបាន។ ជាលទ្ធផល ផលិតផលរបស់អ្នកមិនមានអ្នកណាត្រូវការទេ!

តើអ្នកគួរធ្វើយ៉ាងណា? សូមអ្នកពិចារណាលើជម្រើសដូចតទៅនេះ៖

១. បញ្ចុះតម្លៃ 
បញ្ចុះតប្លៃក្នុងកំរិតមួយដែលអ្នកនៅតែចំណេញ គ្រាន់តែមិនសូវចំណេញច្រើន។ អ្នកជំនួញភាគច្រើន បានដឹងពីយុទ្ធសាស្រ្តបែបនេះ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវស្វែងយល់ពីគោលបំណងដែលអ្នកប្រើប្រាស់យុទ្ធសាស្រ្តនេះ។ អ្នកគួរប្រើប្រាស់យុទ្ធសាស្រ្តនេះ នៅពេលអ្នកចង់អោយអតិថិជនស្គាល់ផលិតផលរបស់អ្នក មុននឹងអ្នកវាយលុកទីផ្សារ។ ប្រសិនបើអ្នកយល់ថាការបញ្ចុះតម្លៃត្រង់ៗបែបនេះ ធ្វើអោយគេយល់ថាផលិតផលអ្នកអាចអន់ អ្នកអាចប្រើប្រាស់រូបភាពបញ្ចុះតប្លៃមួយទៀត គឺ ទិញ ២ ថែម ១ ។ល។ 
អ្នកគួរកំណត់ពេលវេលាច្បាស់លាស់ ថាតើពេលណាគួរលក់ក្នុងតម្លៃធម្មតាវិញ?

២. បង្កើនតម្លៃ 
អ្អ្នកប្រហែលជាងឿយឆ្ងល់ថា បើលក់មិនដាច់ម៉េចក៏បង្កើនតម្លៃទៅវិញ។ អ្នកអាចកំណត់ថា អ្នកត្រូវចាប់យកអតិថិជនជាន់ខ្ពស់ ឫអតិថិជនកាលីប។ ប៉ុន្តែអ្នកត្រូវចំណាយលើការផ្សព្វផ្សាយ ពីគុណប្រយោជន៌នៃផលិតផលរបស់អ្នក និងពីគុណភាពខ្ពស់នៃផលិតផលរបស់អ្នក។ អ្នកគួរប្រើប្រាស់យុទ្ធសាស្រ្តតម្លៃបែបនេះ នៅពេលអ្នកកំណត់ចំណែកទីផ្សារយ៉ាងច្បាស់លាស់ថា ចំណែកទីផ្សារមួយណាជារបស់អ្នក។ ប្រសិនបើអ្នកមិនអាចកំណត់ថា
ចំណែកទីផ្សារមួយណាជារបស់អ្នកទេ ចូរអ្នកកុំប្រើប្រាស់យុទ្ធសាស្រ្តនេះអោយសោះ។
អ្នកត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ ពីព្រោះពីមុនអ្នកលក់តម្លៃទាប ប៉ុន្តែឥឡូវអ្នកលក់ក្នុងតម្លៃខ្ពស់វិញ។ ក្នុងហេតុផលជាច្រើន អ្នកអាចលើកយកហេតុផលថា ដោយសារក្រុមហ៊ុនទើបតែសម្ភោធទើបពីមុនលក់ក្នុងតម្លៃទាបជាងនេះ ឫដោយសារពីមុនឋិតក្នុងកំឡុងពេល Promotion ។ល។


៣.ឈប់លក់ផលិតផលនេះ​
ឈប់លក់ផលិតផលនេះទាំងស្រុង ពីព្រោះអ្នកយល់ថាវានឹងខាតបង់ច្រើនទាំងនៅពេលនេះ និងទាំងនៅពេលអនាគត។​ អ្នកប្រហែលជាមិនអាចទទួលយកជម្រើសនេះបានទេ ពីព្រោះអ្នកជឿជាក់លើគោលការណ៌ "មិនត្រូវបោះបង់" (Never Give Up) ។ ប៉ុន្តែសូមអ្នកគិតជាមួយខ្ញុំបន្តិច អ្នកមិនបានលះបង់អាជីវកម្មទេ តែអ្នកលះបង់ផលិតផលដែលមិនដំណើរការ ហើយងាកទៅរកផលិតផលដែលអ្នកអាចនឹងចំណេញនាពេលអនាគតវិញ បើទោះបីជាអ្នកមិនអាចចំណេញឥឡូវនេះក៏ដោយ។ ដូចនេះ ឈប់លក់ផលិតផលមួយ មិនមានន័យថា​ ឈប់រកស៊ីនោះទេ។

៤.លក់តម្លែដដែរតែធ្វើអោយផលិតផលខុសប្លែកពីគេ

អ្នកអាចលក់ផលិតផលដូចគ្នាបេះបិតទៅនឹងផលិតផលរបស់ដៃគូរប្រកួតប្រជែង។ តើអ្នកគួរធ្វើយ៉ាងណាដើម្បីអោយខុសប្លែកពីគេ?
អ្នកអាចបន្ថែមសេវាដឹកជញ្ជូនទាន់ចិត្តដល់អតិថិជន ដូរផលិតផលដែលអតិថិជនមិនពេញចិត្ត ឫដូរផលិតផលជាមួយនឹងផលិតផល ឫមានបុគ្គលិករាក់ទាក់ពន្យល់ភ្ញៀវលម្អិតពីផលិតផល។ល។ 
មួយទៀត អ្នកអាចប្រាប់អតិថិជនដោយស្មោះត្រង់ថា ផលិតផលរបស់អ្នកនាំចូលផ្ទាល់ពីរោងចក្រដើមពីប្រទេសជប៉ុន ប្រទេសកូរ៉េ ។ល។ 
ដូចនេះ អ្នកអាចដឹងហើយថា បើទោះបីជាអ្នកលក់ផលិតផលដូចគ្នាបេះបិតទៅនឹងផលិផលរបស់ដៃគូរប្រកួតប្រជែងក៏ដោយ ក៏អ្នកនៅតែអ្នកធ្វើអោយផលិតផលរបស់អ្នកខុសប្លែកបានដែរ។ សូមចងចាំថា ប្រសិនអ្នកគិតថា អ្នកអាចធ្វើបាន នោះអ្នកនឹងអាចធ្វើបាន។

ដោយ៖ វឌ្ឍនៈភាព


សូមផ្តល់មតិយោបល់លោកអ្នកចំពោះអត្តបទខាងលើ ដោយសរសេរមតិលោកអ្នកក្នុងប្រអប់ Comments ខាងក្រោម។ សូមអរគុណ។  



https://www.facebook.com/groups/211791705854791/
បណ្តុះអោយក្លាយជាបុគ្គលិកឆ្នើមផ្នែកគណេន្យ និងហិរញ្ញវត្ថុ













No comments:

Post a Comment