Friday, September 1, 2017
ខ្លាចទាំង៦យ៉ាងដែលធ្វើអោយអ្នកបរាជ័យ
ជាកត្តាធម្មជាតិ មនុស្សតែងតែមានការខ្លាចនឹងធ្វើអ្វីមួយ។ ប៉ុន្តែប្រសិនបើអ្នកធ្វើអាជីវកម្ម អ្នកត្រូវលុបចោលការខ្លាចទាំង៦យ៉ាងខាងក្រោម៖
១. ខ្លាចក្រ
២. ខ្លាចឈឺ
៣. ខ្លាចចាស់
៤. ខ្លាចស្លាប់
៥. ខា្លចគេរិះគន់
៦.ខ្លាចគេលែងចូលចិត្ត
ដើម្បីភាពជោគជ័យ មិនថាក្នុងអាជីវកម្ម ឫការងារទេ អ្នកត្រូវលុបចោលការខ្លាចទាំងនេះអោយបាន!
តែអ្នកមិនចាំបាច់លុបចោល ខ្លាចខ្មោច ដើម្បីភាពជោគជ័យទេ ដឹងនៅ?
ដោយ៖ កវីរកសុីកំសត់
Thursday, June 15, 2017
ទម្ងន់ខ្លួនត្រឹមត្រូវ ដែលយើងគួរយល់ដឹង
·
របៀបថ្លឹងទម្ងន់ខ្លួន
ការថ្លឹងទម្ងន់ ត្រូវជ្រើសរើសពេលវេលា
និងលក្ខខ័ណ្ឌសមស្រប ទើបយកជាការបាន។គប្បីថ្លឹងទម្ងន់តែមួយដងបានហើយក្នុងមួយសប្ដាហ៍
ការថ្លឹងមិនមែនចេះតែធ្វើឡើងគ្រប់ពេលរៀងរាល់ថ្ងៃ តាមចិត្តចង់ ឫនឹកឃើញឡើយ។ អ្នកត្រូវថ្លឹងនៅពេលព្រឹកព្រលឹម
មិនទាន់បរិភោគ គ្មានសម្លៀកបំពាក់ ឫស្លៀកសម្លៀកបំពាក់ស្ដើងដដែលៗដោយប្រើប្រាស់ជញ្ជីងតែមួយដដែលៗ។អ្នកខ្លះទម្លាប់ថ្លឹងរៀងរាល់ថ្ងៃ
មិនអនុវត្តតាមគោលការណ៍ជាក់លាក់ ជាកត្តាមួយជះឥទ្ធិពលអាក្រក់ដល់លំនឹង ឫស្ថេរភាពទម្ងន់
ឫប្រសិទ្ធភាពនៃការសម្រកទម្ងន់។យ៉ាងណាមិញ សម្លៀកបំពាក់ ឫគ្រឿងអលង្ការនៅលើខ្លួន
អាចនាំឲ្យទម្ងន់មិនទៀងទាត់ឡើងចុះជាដើម។ម៉្យាងទៀត ពីព្រឹកទល់ល្ងាច បន្ទុក ឫវត្តមានជាតិទឹកនៅច្រាលក្នុងខ្លួន
ដែលបានមកពីចំនីអាហារ ឫការប្រែប្រួលនៃអ័រម៉ូន(ជាពិសេសលើស្រ្ដីភេទ) អាចឡើងទម្ងន់ដល់ទៅមួយគីឡូក្រាមឯណោះ។ហេតុនេះ
ការថ្លឹងទម្ងន់ដែលធ្វើឡើងមិនមានគោលការណ៍ច្បាស់លាស់ អាចប្រាប់ទម្ងន់មិនពិតដែរ។
·
វិធីវាយតម្លៃទម្ងន់ខ្លួន
នៅពេលយើងឈរថ្លឹងលើជញ្ជីងមួយ តើយើងដឹងទម្ងន់អ្វីខ្លះ? ទម្ងន់ខ្លួនទាំងមូលផ្សំឡើងដោយឆ្អឹង សាច់ដុំ ម៉ាសខ្លាញ់
សរីរាង្គក្រៅ សរីរាង្គក្នុង សរសៃប្រសាទ និងជាតិទឹក។ នៅលើខ្លួនមនុស្សប្រុសមានម៉ាសខ្លាញ់ជាមធ្យមចំនួន១៥
ទៅ២០%នៃទម្ងន់ខ្លួន ឯមនុស្សស្រីមានម៉ាសខ្លាញ់ចំនួនពី១៧ ទៅ ២៣ភាគរយ។ធាត់ជាការឡើងលើសនៃម៉ាសខ្លាញ់នេះ
នៅពេលម៉ាសខ្លាញ់ឡើងលើស១០%ពីតម្លៃភាគរយមធ្យម។ ចុះតើត្រូវធ្វើដូចម្ដេចដើម្បីវាស់បរិមាណពិតនៃម៉ាសខ្លាញ់របស់បុគ្គលម្នាក់ៗ?
ពិតជាពិបាករកចម្លើយណាស់។ការវាស់កម្រាស់ផ្នត់ស្បែកដោយដែកឈាន ឫប្រពាយ គឺជាវិធីមួយក្នុងចំនោមវិធីផ្សេងៗ
ប៉ុន្តែការវាស់នេះនៅតែមិនប្រាកដប្រជាយកជាការបានដដែល។
ទោះបីជាជញ្ជីងមិនអាចថ្លឹងម៉ាសខ្លាញ់ ឫសរីរាង្គមួយបានមែនក៏ដោយក៏យើងអាចវាយតម្លៃការលើសជាតិខ្លាញ់
និងការធាត់ដោយប្រើរូបមន្ដ វិធី ឫតារាងផ្សេងៗបានខ្លះដែរ។
· ដកស្រង់ចេញពី៖ ១០នាទី ដើម្បីសម្រស់រាងកាយ និងសុខភាពល្អ
ដ វេជ្ជបណ្ឌិត លី ចេងហ៊ុយ
Tuesday, June 13, 2017
ដំណើរការសំខាន់ៗដែលត្រូវកត់ត្រាសម្រាប់អាជីវកម្មធុនតូច
ជាធម្មតា មានអាជីវកម្មធុនតូចមួយចំនួន ដែលមានលក្ខណៈគ្រួសារ គឺមិនបានចាប់អារម្មណ៍អំពីការកត់ត្រាសម្រាប់ដំណើរការអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួននោះទេ។ ការធ្វើបែបនេះ អាចបណ្ដាលឲ្យអ្នកប្រឈមនឹងភាពលំបាកក្នុងការគ្រប់គ្រងសាច់ប្រាក់(ដូចជាការចំណាយនិងចំណូល) និងមិនអាចមានទស្សនៈវិស័យគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្មរបស់អ្នកផងដែរ។
ដូចនេះអ្នកគួរតែប្រើប្រាស់ យ៉ាងហោចណាស់ដូចជាកម្មវិធី Excel ដើម្បីកត់ត្រាការលក់ដូរប្រចាំថ្ងៃ ឬប្រសិនជាអ្នកមិនចេះប្រើកុំព្យូរទ័រទេ អ្នកអាចប្រើជាសៀវភៅធម្មតា ក្នុងការកត់ត្រា។
ដំណើរការសំខាន់ៗដែលអ្នកត្រូវកត់ត្រានោះមាន៖
១.ចំណូលលក់ប្រចាំថ្ងៃ
២.ការចំណាយទូទាត់ផ្សេងៗក្នុងអាជីវកម្ម
៣.បំណុលមានពីរប្រភេទដែលអ្នកគួរកត់ត្រាគឺ
៣.១. បំណុលដែលត្រូវទារពីអតិថិជន
៣.២.បំណុលដែលត្រូវសង អ្នកលក់ទំនិញ ឬអ្នកផ្គត់ផ្គង់ទំនិញឲ្យអ្នក
សូមម្ចាស់អាជីវកម្មធុនតូច គួរតែព្យាយាមកត់ត្រាចំណុចសំខាន់ៗខាងលើនេះ នោះយើងនឹងអាចធានាបានថាក្នុងរយៈពេល១ឆ្នាំ អ្នកនឹងអាចគ្រប់គ្រងអាជីវកម្មរបស់អ្នកបាន ហើយវាក៏ជួយជម្រុញឲ្យអ្នកអាចនឹងមានគំនិតក្នុងការពង្រីកអាជីវកម្មបន្ថែមផងដែរ។
ប្រសិនបើ លោកអ្នកមានចម្ងល់ សូមសរសេរមកកាន់យើងខ្ញុំ (svmteam2022@gmail.com)
ដោយ៖ វឌ្ឍនៈភាព
| រ៉ូយាល់ ម៉ាយក្រូហ្វាយនែន ភីអិលសុី |
Monday, June 12, 2017
មានដឹងអត់ថា សាំងហ្គាពួរ មាន ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CPIB)?
យោងតាមកាសែត Straight Times របស់ សាំងហ្គាពួរ ចេញថ្ងៃពុធ ទី ៧ ខែមិថុនា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីសាំងហ្គាពួរ លោក Lee Hsien loong បានមានប្រសាសន៌ថា ប្រជាជនសាំងហ្គាពួរទាំងអស់ មានតួនាទីយ៉ាងសំខាន់ក្នុងការធានាថា អំពើពុករលួយ នឹងមិនអាចក្លាយទៅជា ទម្លាប់សង្គម បានទេ។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (Corrupt Practices Investigation Bureau) មានទីតាំងនៅផ្លូវ Whitley។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CPIB) បានធ្វើការស៊ើបអង្កេតលើករណីពុករលួយចំនួន ១១៨ ករណី កាលពីឆ្នាំទៅ។
ប្រទេសសាំងហ្គាពួរ ត្រូវបានចាត់ថ្នាក់ជា ប្រទេសលំដាប់ទី៧ ដែលមានអំពើពុករលួយតិចជាងគេលើពិភពលោក កាលពីឆ្នាំទៅ បើយោងតាមអង្គការតម្លាភាពអន្តរជាតិ (Transparency International)។
ដោយ៖ កូនខ្មែរ
ចែករំលែកក្តីស្រឡាញ់ជាមួយ Power+
![]() |
| Corrupt Practices Investigation Bureau (Wikipedia) |
ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (Corrupt Practices Investigation Bureau) មានទីតាំងនៅផ្លូវ Whitley។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CPIB) បានធ្វើការស៊ើបអង្កេតលើករណីពុករលួយចំនួន ១១៨ ករណី កាលពីឆ្នាំទៅ។
ប្រទេសសាំងហ្គាពួរ ត្រូវបានចាត់ថ្នាក់ជា ប្រទេសលំដាប់ទី៧ ដែលមានអំពើពុករលួយតិចជាងគេលើពិភពលោក កាលពីឆ្នាំទៅ បើយោងតាមអង្គការតម្លាភាពអន្តរជាតិ (Transparency International)។
ដោយ៖ កូនខ្មែរ
ចែករំលែកក្តីស្រឡាញ់ជាមួយ Power+
Wednesday, June 7, 2017
សាំងហ្គាពួរ ជាប្រទេសបៃតងជាងគេនៅអាស៊ាន
រាល់ពេលដែលខ្ញុំបានជាន់ជើងលើទឹកដីនៃប្រទេសសាំងហ្គាពួរ ខ្ញុំមានអារម្មណ៌ហាក់ដូចជានៅជាប់ជាមួយនឹងធម្មជាតិ បើទោះបីនៅជុំវិញខ្លួនខ្ញុំ ហ៊ុមទៅព័ទ្ធដោយអាគារខ្ពស់ៗនិងបច្ចេកវិទ្យាទំនើបៗក៏ដោយ។
ចាប់ពីព្រលានយន្តហោះអន្តរជាតិ Changi រហូតដល់កណ្តាលទីក្រុង ប្រសិនបើយើងក្រលេកមើលឆ្វេងស្តាំ នោះយើងនឹងឃើញសុទ្ធតែដើមឈើពណ៌បៃតងស្រស់បំព្រង។ អារម្មណ៌ស្និទ្ធស្នាលជាមួយនឹងធម្មជាតិនៅក្នុងទីក្រុងដែលជឿនលឿនបំផុតមួយនេះ កើនទ្វេដង នៅពេលដែលខ្ញុំដើរថ្មើរជើងនៅតាមផ្លូវទៅកាន់សណ្ឋាគារស្នាក់នៅ។
ខ្ញុំមិនហត់ឡើយចំពោះការដើរថ្មើជើងមកកាន់សណ្ឋាគារដែលត្រូវស្នាក់នៅ។ គ្រាន់តែមកដល់សណ្ឋាគារភ្លាម! លោកអើយ! ខ្ញុំសម្លឹងពីលើសណ្ឋាគារទៅ ក៏ឃើញសុទ្ធតែដើមឈើពណ៌បៃតងត្រជាក់ភ្នែក និងមានអារម្មណ៌ចង់ស្នាក់នៅអោយបានកាន់តែយូរកាន់តែល្អ។ ហុី! អារម្មណបែបនេះ ខ្ញុំមិនដែលបានទទួលទេ នៅពេលទៅដើរលេងកំសាន្ត ឫ ទៅចូលរួមប្រជុំនៅប្រទេសអាស៊ានដទៃទៀត និងសូម្បីតែប្រទេសជឿនលឿនមួយចំនួននៅអាសុី។
ខ្ញុំសូមសរសើរអ្នករៀបចំទីក្រុងសាំងហ្គារពួរដែលគិតគូរខ្ពស់ពីបរិស្ថាន និងធ្វើអោយប្រជាជនស្រលាញ់បរិស្ថានទោះបីជាពួកគេរស់នៅក្នុងអាគារខ្ពស់ក៏ដោយ។ ប្រទេសសាំងហ្គាពួរ ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥លើលោក ដែលមានប្រជាជនមានសុខភាពល្អជាងគេ។(សូមចុចត្រង់នេះ ដើម្បីមើលប្រទេសទាំង៥)
គិតមកដល់ត្រឹមនេះ ដល់ពេលត្រូវហូបអាហារហើយ! តោះទៅសាកម្ហូបសាំងហ្គាពួរទាំងអស់គ្នា! កុំភ្លេចមកលេងសាំងហ្គារពួរណា ដើម្បីទទួលបានអារម្មណ៌រស់នៅជាមួយធម្មជាតិដូចខ្ញុំដែរ!
ទិន្នន័យខ្លះៗពីប្រទេសសាំងហ្គាពួរ (ពី Wikipedia, 06-06-17)
ចំនួនប្រជាជន ៖ 5,607,300 នាក់
ផ្ទៃក្រឡា ៖ 719.1 គីឡូម៉ែត្រការេ
ភាសា ៖ អង់គ្លេស ម៉ាឡេ ចិន តាមិល
ដោយ៖ វឌ្ឍនៈភាព
| ចែករំលែកក្តីស្រឡាញ់ជាមួយ Power+ |
Monday, June 5, 2017
តើគួរធ្វើយ៉ាងណា ក្នុងករណីគ្មានអ្នកទិញទំនិញរបស់អ្នក?
អ្នកបានកំណត់តម្លៃលក់ផលិតផលរបស់អ្នកដោយបានបញ្ចូលប្រាក់ចំណេញចូលទៅក្នុងថ្លៃលក់នោះ។ ប៉ុន្តែតម្លៃដែលអ្នកគិតថាសមនឹងលក់លើទីផ្សារនោះ គឺជាតម្លៃដែលអតិថិជនភាគច្រើនមិនអាចទទួលយកបាន។ ជាលទ្ធផល ផលិតផលរបស់អ្នកមិនមានអ្នកណាត្រូវការទេ!
តើអ្នកគួរធ្វើយ៉ាងណា? សូមអ្នកពិចារណាលើជម្រើសដូចតទៅនេះ៖
១. បញ្ចុះតម្លៃ
បញ្ចុះតប្លៃក្នុងកំរិតមួយដែលអ្នកនៅតែចំណេញ គ្រាន់តែមិនសូវចំណេញច្រើន។ អ្នកជំនួញភាគច្រើន បានដឹងពីយុទ្ធសាស្រ្តបែបនេះ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវស្វែងយល់ពីគោលបំណងដែលអ្នកប្រើប្រាស់យុទ្ធសាស្រ្តនេះ។ អ្នកគួរប្រើប្រាស់យុទ្ធសាស្រ្តនេះ នៅពេលអ្នកចង់អោយអតិថិជនស្គាល់ផលិតផលរបស់អ្នក មុននឹងអ្នកវាយលុកទីផ្សារ។ ប្រសិនបើអ្នកយល់ថាការបញ្ចុះតម្លៃត្រង់ៗបែបនេះ ធ្វើអោយគេយល់ថាផលិតផលអ្នកអាចអន់ អ្នកអាចប្រើប្រាស់រូបភាពបញ្ចុះតប្លៃមួយទៀត គឺ ទិញ ២ ថែម ១ ។ល។
អ្នកគួរកំណត់ពេលវេលាច្បាស់លាស់ ថាតើពេលណាគួរលក់ក្នុងតម្លៃធម្មតាវិញ?
២. បង្កើនតម្លៃ
អ្អ្នកប្រហែលជាងឿយឆ្ងល់ថា
បើលក់មិនដាច់ម៉េចក៏បង្កើនតម្លៃទៅវិញ។ អ្នកអាចកំណត់ថា
អ្នកត្រូវចាប់យកអតិថិជនជាន់ខ្ពស់ ឫអតិថិជនកាលីប។ ប៉ុន្តែអ្នកត្រូវចំណាយលើការផ្សព្វផ្សាយ
ពីគុណប្រយោជន៌នៃផលិតផលរបស់អ្នក និងពីគុណភាពខ្ពស់នៃផលិតផលរបស់អ្នក។
អ្នកគួរប្រើប្រាស់យុទ្ធសាស្រ្តតម្លៃបែបនេះ
នៅពេលអ្នកកំណត់ចំណែកទីផ្សារយ៉ាងច្បាស់លាស់ថា ចំណែកទីផ្សារមួយណាជារបស់អ្នក។
ប្រសិនបើអ្នកមិនអាចកំណត់ថា
ចំណែកទីផ្សារមួយណាជារបស់អ្នកទេ
ចូរអ្នកកុំប្រើប្រាស់យុទ្ធសាស្រ្តនេះអោយសោះ។
អ្នកត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ ពីព្រោះពីមុនអ្នកលក់តម្លៃទាប
ប៉ុន្តែឥឡូវអ្នកលក់ក្នុងតម្លៃខ្ពស់វិញ។ ក្នុងហេតុផលជាច្រើន អ្នកអាចលើកយកហេតុផលថា
ដោយសារក្រុមហ៊ុនទើបតែសម្ភោធទើបពីមុនលក់ក្នុងតម្លៃទាបជាងនេះ
ឫដោយសារពីមុនឋិតក្នុងកំឡុងពេល Promotion ។ល។
៣.ឈប់លក់ផលិតផលនេះ
ឈប់លក់ផលិតផលនេះទាំងស្រុង
ពីព្រោះអ្នកយល់ថាវានឹងខាតបង់ច្រើនទាំងនៅពេលនេះ និងទាំងនៅពេលអនាគត។
អ្នកប្រហែលជាមិនអាចទទួលយកជម្រើសនេះបានទេ ពីព្រោះអ្នកជឿជាក់លើគោលការណ៌
"មិនត្រូវបោះបង់" (Never Give
Up) ។
ប៉ុន្តែសូមអ្នកគិតជាមួយខ្ញុំបន្តិច អ្នកមិនបានលះបង់អាជីវកម្មទេ
តែអ្នកលះបង់ផលិតផលដែលមិនដំណើរការ ហើយងាកទៅរកផលិតផលដែលអ្នកអាចនឹងចំណេញនាពេលអនាគតវិញ
បើទោះបីជាអ្នកមិនអាចចំណេញឥឡូវនេះក៏ដោយ។ ដូចនេះ ឈប់លក់ផលិតផលមួយ មិនមានន័យថា ឈប់រកស៊ីនោះទេ។
៤.លក់តម្លែដដែរតែធ្វើអោយផលិតផលខុសប្លែកពីគេ
អ្នកអាចលក់ផលិតផលដូចគ្នាបេះបិតទៅនឹងផលិតផលរបស់ដៃគូរប្រកួតប្រជែង។ តើអ្នកគួរធ្វើយ៉ាងណាដើម្បីអោយខុសប្លែកពីគេ?
អ្នកអាចបន្ថែមសេវាដឹកជញ្ជូនទាន់ចិត្តដល់អតិថិជន
ដូរផលិតផលដែលអតិថិជនមិនពេញចិត្ត ឫដូរផលិតផលជាមួយនឹងផលិតផល ឫមានបុគ្គលិករាក់ទាក់ពន្យល់ភ្ញៀវលម្អិតពីផលិតផល។ល។
មួយទៀត អ្នកអាចប្រាប់អតិថិជនដោយស្មោះត្រង់ថា ផលិតផលរបស់អ្នកនាំចូលផ្ទាល់ពីរោងចក្រដើមពីប្រទេសជប៉ុន
ប្រទេសកូរ៉េ ។ល។
ដូចនេះ អ្នកអាចដឹងហើយថា
បើទោះបីជាអ្នកលក់ផលិតផលដូចគ្នាបេះបិតទៅនឹងផលិផលរបស់ដៃគូរប្រកួតប្រជែងក៏ដោយ
ក៏អ្នកនៅតែអ្នកធ្វើអោយផលិតផលរបស់អ្នកខុសប្លែកបានដែរ។ សូមចងចាំថា ប្រសិនអ្នកគិតថា
អ្នកអាចធ្វើបាន នោះអ្នកនឹងអាចធ្វើបាន។
ដោយ៖ វឌ្ឍនៈភាព
| បណ្តុះអោយក្លាយជាបុគ្គលិកឆ្នើមផ្នែកគណេន្យ និងហិរញ្ញវត្ថុ |
Friday, June 2, 2017
អ្នកទើបតែបញ្ចប់បរិញ្ញាបត្រ គួររៀនបន្ថែមជំនាញបីទៀតដើម្បីបង្កើនឱកាសការងារ
វាជាការបង្កើតឱកាសការងារ នៅពេលអ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ប៉ុន្តែដើម្បីបង្កើនឱកាសការងារ អ្នកគួរពិចារណាលើជំនាញ៣បន្ថែមទៀត ដើម្បីអ្នកអាចនឹងឆាប់ទទួលបានការងារ។
១. ជំនាញកុំព្យូទ័រ
អ្នកត្រូវជាក់ច្បាស់ថា យ៉ាងហោចណាស់អ្នកក៏អាចប្រើប្រាស់កម្មវិធីដូចជា Microsoft Word, Excel បានយ៉ាងស្ទាត់ជំនាញ។ បន្ថែមលើសនេះទៀត អ្នកត្រូវចេះប្រើប្រាស់ អីុនធឺណេត អីុម៉ែល ប្រព័ន្ធសង្គមមួយចំនួនដែលមានដូចជា Facebook, WeChat, Line ដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីផ្សព្វផ្សាយពីផលិតផល ឫព័ត៌មានលម្អិតរបស់ខ្លួន។ ប្រសិនបើការងារអនាគតរបស់អ្នក គឺជាគណនេយ្យករ នោះអ្នកត្រូវរៀនកម្មវិធីគណនេយ្យកុំព្យូទ័រដែលមានដូចជា QuickBook, Peachtree ។ល។
មិនថាអ្នករៀនពូកែប៉ុណ្ណាទេ ប្រសិនបើអ្នកមិនពូកែទំនាក់ទំនងទេ អ្នកអាចនឹងមិនមានឱកាសច្រើនសំរាប់ខ្លួនឯង។ ទំនាក់ទំនងល្អធ្វើអោយអ្នកដទៃចូលចិត្តអ្នក បង្កើតឱកាសអោយអ្នក និងធ្វើអោយអ្នកដទៃទទួលស្គាល់សមត្ថភាពរបស់អ្នក។ ម៉្យាងវិញទៀត ទំនាក់ទំនងល្អនឹងជួយអ្នកទទួលបានជោគជ័យនៅពេលសម្ភាសន៏ការងារ។
![]() | |||
| អង្គភាពឫក្រុមហ៊ុន តំណាងអោយការងារជាក្រុម |
៣. ជំនាញផ្សេងទៀតដែលអាចអោយអ្នកយល់ពីការអនុវត្តជាក់ស្តែង
ការបំប៉នបន្ថែមលើចំណេះដឹងដែលមានស្រាប់ អាចជួយអោយអ្នកស្វែងយល់ពីការអនុវត្តជាក់ស្តែងពីការងារដែលអ្នកកំពុងស្វែងរក។ តើអ្នកអាចទទួលបានជំនាញប្រភេទនេះពីណាមក? អ្នកអាចចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗដោយវាគ្មិនដែលមានបទពិសោធន៌ជាក់ស្តែង ឫអ្នកអាចចូលបំរើការជាអ្នកហាត់ការ (intern) ឫ ជាអ្នកស្ម័គ្រចិត្ត (Volunteers) នៅតាមក្រុមហ៊ុននានា។ ការធ្វើបែបនេះ នឹងបង្កើនឱកាសដែលក្រុមហ៊ុនទទួលយកអ្នកមកធ្វើការជាបុគ្គលិកនៅពេលសម្ភាសន៌ការងារ ពីព្រោះ នៅពេលកំពុងសម្ភាសន៌ការងារ អ្នកអាចនិយាយបានពីរបៀបធ្វើការជាក់ស្តែង បើទោះបីជាអ្នកមិនមានបទពិសោធន៌ជាក់ស្តែង ឫបទពិសោធន៌ជាក់ស្តែងតិចតួចក៏ដោយ ដោយសារក្រុមហ៊ុនដែលសម្ភាសន៌អ្នកយល់ថា អ្នកជាមនុស្សដែលក្រុមហ៊ុនអាចបណ្តុះអោយចេះធ្វើការបានលឿន។
ដោយ៖ កូនខ្មែរ
សូមផ្តល់មតិយោបល់លោកអ្នកចំពោះអត្តបទខាងលើ ដោយសរសេរមតិលោកអ្នកក្នុងប្រអប់ Comments ខាងក្រោម។ សូមអរគុណ។
![]() |
| ចែករំលែកក្តីស្រឡាញ់ជាមួយ Power+
|
Subscribe to:
Posts (Atom)

















